ប្រយ័ត្ន! អាស៊ានអាចជាទីតាំងរងការវាយប្រហារពីកូវីដ១៩បន្ទាប់​



ការណីអ្នកឆ្លងកូវីដ១៩ក្នុងប៉ូលអាស៊ានមានការកើនឡើងយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ ដែលធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភថាតំបន់មួយនេះអាចជាចំណុចក្ដៅដែលមានការការឆម្លងដ៏លឿន។ នេះយោងតាមការចុះផ្សាយរបស់ CNBC។

ប្រពភពរូប៖ WorldAtlas

តំបន់១០ប្រទេសមួយនេះមានករណីឆ្លងជាង ២៨ ០០០ ករណីត្រឹមថ្ងៃអាទិត្រកន្លងទៅ បើយោងតាមទិន្នន័យពីសកលវិទ្យាល័យចនហបឃិន (Johns Hopkins University)។ ជារួម ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី មានករណីសរុប ៨៧,៩ភាគរយក្នុងតំបន់អាស៊ានទាំងមូល។ 

ខណៈតួលេខក្នុងតំបន់មានការខុសឆ្ងាយពីចំនួនក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនក្នុងតំបន់អ៊ឺរ៉ុបក៏ដោយ មានការសិក្សាស្រាវជ្រាវមួយចំនួនបានលើកឡើងថាករណីឆ្លង ១០០ ០០០អាចនឹងមិនទាន់រកឃើញដោយសារការអត្រានៃការធ្វើតេស្តជំងឺនេះនៅតិចនៅឡើយក្នុងប្រទេសដូចជាឥណ្ឌូនេស៊ី និងហ្វីលីពីន។ ជាមួយគ្នានោះសិង្ហបុរី ករណីអ្នកឆ្លងមានការផ្ទុះឡើងយ៉ាងលឿនក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយ។

លោក Simon Tay ប្រធានអង្គការប្រឹក្សា នៅវិទ្យាស្ថានការបរទេសអន្តរជាតិសិង្ហបុរី (Singapore Institute of International Affairs) បានប្រាប់កាសែត CNBC ថា៖ «ការពិត...ករណីអ្នកឆ្លងមានការកើនឡើងលឿនក្នុងតំបន់ប្រទេសអាស៊ាន»។ 

លោក Simon Tay បានមានប្រសាសន៍បន្ថែមទៀតថា រដ្ឋាភិបាលត្រូវតែធ្វើសកម្មភាពឲ្យបានឆាប់រហ័សក្នុងការបង្កការឆ្លងរាលដាល។

«យើងត្រូវការធ្វើសកម្មភាព។ ចំនួនការធ្វើតេស្តក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនមានចំនួនទាបនៅឡើយ។»

ការធ្វើតេស្តកូវីដ១៩

ប្រភពរូប៖ CNBC

ការធ្វើតេស្តរកជំងឺកូវីដ១៩មានភាពខុសគ្នាខ្លាំងក្នុងប្រទេសអាស៊ាន។ សិង្ហបុរីស្ថិតក្នុងចំណោមប្រទេសផ្សេងៗដែលមានការធ្វើតេស្តចំនួន ១៦ ២០៣ តេស្តក្នុងចំណោមប្រជាជន ១លាននាក់ ខណៈម៊ីយ៉ាន់ម៉ាមានត្រឹមតែ ៨៥តេស្តប៉ុណ្ណោះក្នុងប្រជាជន១លាននាក់ នេះបើយោងតាមទិន្ន័យស្ថិតិរបស់ Worldometer។

អ្នកជំនាញមានការព្រួយបារម្ភចំពោះប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនដោយសារប្រទេសទាំង២នេះមានចំនួនប្រជាជនច្រើន។ 

ឥណ្ឌូនេស៊ីដែលមានចំនួនប្រជាជនជាង ២៧០លាននាក់ បានធ្វើតេស្តចំនួនសរុប ៤២ ០០០ដង ដែលនេះស្មើនឹង ១៥៤តេស្តក្នុងចំណោមមនុស្ស១លាននាក់ ដែលនេះជាចំនួនដ៏ទាប។

បើយោងតាម Reuters អាជ្ញាធរឥណ្ឌូនេស៊ីគ្រោងនឹងធ្វើតេស្តឲ្យបាន ១០ ០០០ ក្នុងមួយថ្ងៃ និងព្យាករណ៍ថាចំនួនការឆ្លងអាចកើនដល់ ៩៥ ០០០ករណី។

ក្នុងប្រទេសហ្វីលីពីន ប្រធានាធិបតី Rodrigo Duterte បានអនុម័តឧបករណ៍ធ្វើតេស្ត ៩០០ ០០០បន្ថែមលើចំនួន ១០០ ០០០ដែលមានស្រាប់។ រដ្ឋាភិបាលបានដាក់កំហិតតឹងរឹងលើការបិទទីក្រុង ប៉ុន្តែ ៧៥ភាគរយ ស្មើនឹងប្រជាជន ១៥ ០០០នាក់ មិនទាន់ដឹងថាមានកូវីដ១៩ឬអត់។

ករណីឆ្លងអាចកើនឡើងក្នុងប្រទេសឥណ្ឌូនេស៊ី

ប្រភពរូប៖ CNBC

ឥណ្ឌូនេស៊ី ជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេរបស់អាស៊ាន បានប្រកាសថាករណីដំបូងរបស់ខ្លួនកាលពីដើមខែមីនា ដែលផ្ទុយពីប្រទេសជិតខាងខ្លួនដូចជាសិង្ហបុរីនិងម៉ាឡេស៊ី រកឃើញករណីដំបូងនាដើមខែមករាដែលអ្នកជំងឺមួយចំនួនចេញរោគសញ្ញាបន្ទាប់ពីត្រលប់មកពីប្រទេសឥណ្ឌូនេស៊ី។

បន្ថែមពីការខ្វះខាតក្នុងការធ្វើតេស្ត នាយកប្រធានាធិបតី Joko Widodo ត្រូវបានគេរិះគន់អំពីការមិនចាត់វិធានការធ្វើការបិទប្រទេស និងបញ្ឈប់ការធ្វើដំណើរតាមយន្តហោះ។ ប៉ុន្តែប្រធានាធិបតីរូបនេះបានឲ្យអាជ្ញាធរក្នុងក្រុងចាកាតា និងតំបន់មួយចំនួនទៀតចាត់វិធានការបិទប្រទេស។

លោក Bradley Wood អ្នកសិក្សាស្រាវជ្រាវនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវការពារនិងយុទ្ធសាស្រ្ត (Strategic and Defence Studies Centre) របស់សកលវិទ្យាល័យជាតិអូស្រ្តាលី (Australian National University) បានមានប្រសាសន៍ថា៖ «មើលទៅទំនងដូចជាលោកប្រធានាធិបតី Joko Widodo ផ្ដល់អាទិភាពទៅលើសេដ្ឋកិច្ចខ្លាំងជាងការការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពីព្រោះលោកខ្លាចភាពស្របច្បាប់និងអំណាចរបស់លោកប្រឈមហានិភ័យ»។

ប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់ធ្វើដំណើរក្នុងប្រទេសហើយត្រលប់ទៅភូមិស្រុករបស់ពួកគេវិញនៅក្នុងពិធីបុណ្យ Ramadan ដែលមានការប្រារព្វជាការជួបជុំធំៗជាមួយសាច់ជាតិ និងមិត្តភក្ដិ។ ក្នុងខែកក្ដដា អាចមានមនុស្ស ១លាននាក់ឆ្លងកូវីដ១៩ក្នុងកោះជ្វា (Java) ដែលជាកោះមានចំនួនប្រជាជនច្រើនជាងគេ នេះបើយោងតាមមហាវិទ្យាល័យសុខភាពសាធារណៈ របស់សកលវិទ្យាល័យឥណ្ឌូនេស៊ីន (University of Indonesia)។ 

ការកើនឡើងនៅប្រទេសសិង្ហបុរី

ប្រពភពរូប៖ CNBC

ករណីឆ្លងប្រចាំថ្ងៃក្នុងប្រទេសសិង្ហបុរីមានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ បើទោះបីមានការចាត់វិធានការដាក់ដាច់ដោយឡែកយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលក៏ដោយ។

ប្រទេសសិង្ហបុរីមានកានរកើនឡើងករណីអ្នកឆ្លងកូវីដ១៩យ៉ាងលឿន ដោយភាគច្រើននៃករណីទាំងនោះចេញពីកម្មករចំណាកស្រុកដែលភាគច្រើនជាបុរសធ្វើការក្នុងផ្នែកសំណង់។

លោក Leong Hoe Nam អ្នកជំនាញផ្នែកជំងឺឆ្លងនៅមន្ទីពេទ្យ Mount Elizabeth Novena Hospital ប្រទេសសិង្ហបុរី បានមានប្រសាសន៍ថា៖ នេះជារឿងដែលគួរឲ្យខ្មាស់ដែរ ដែលការកើនឡើងករណីឆ្លងពីកម្មករចំណាកស្រុកបរទេស ខណៈរដ្ឋាភិបាលបានចាត់វិធានការគ្រប់គ្រងករណីនាំចូលនិងការឆ្លងក្នុងសហគម៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

X
5s