អ្នកជំនាញ៖ Coronavirus អាចដក់ជាប់យ៉ាងជ្រៅក្នុងសួតអ្នកជំងឺបន្ទាប់ពីជាសះស្បើយ
ការសិក្សាស្រាវជ្រាវមួយរបស់ចិនបានរកឃើញថា វីរុសកូវីដ ១៩ អាចកកជាប់នៅក្នុងសួតផ្នែកយ៉ាងជ្រៅរបស់អ្នកជំងឺដែលបានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានចិន South China Morning Post កាលពីចុងខែមេសាកន្លងទៅ។
ការរកឃើញនេះត្រូវបានចេញផ្សាយនៅក្នុងទិន្នានុប្បវត្តិវេជ្ជសាស្ត្រមួយកាលពីថ្ងៃអង្គារទី ២៨ មេសា នៅធ្វើការបញ្ជាក់ពីមូលហេតុនៃការកើនឡើងចំនួនអ្នកដែលទទួលបានលទ្ធផលតេស្តវិជ្ជមានឡើងវិញជាលើកទី ២ បន្ទាប់ពីជាសប្បាយចេញពីមន្ទីរពេទ្យ។ ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយវេជ្ជបណ្ឌិត Bian Xiuwu នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាចិននៅឯ Chongqing បានរៀបរាប់ថា ការងាររបស់យើងបានប្រើព្រោះតែផ្នែករោគសាស្រ្តដំបូង ចំពោះវីរុសដែលនៅសល់ក្នុងសួតអ្នកជំងឺបន្ទាប់ពីធ្វើតេស្តអវិជ្ជមានជាប់គ្នាចំនួន ៣ ដង។
ចុចអាន៖ WHO ព្រមានថា ប្រទេសដទៃអាចនឹងដើរជាន់គន្លងចិនលើអត្រាកំណើនអ្នកឆ្លង និងស្លាប់ដោយសារកូវីដ
ការពិសោធន៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីស្ត្រីម្នាក់ដែលមានអាយុ ៧៨ ឆ្នាំត្រូវបានស្លាប់វីរុសកូវីដ ១៩។ ស្ត្រីរូបនោះបានឆ្លងនិងបញ្ជូនមកមន្ទីរពេទ្យកាលពីថ្ងៃទី ២៧ ខែមករា បន្ទាប់ពីទទួលបានការព្យាបាលនឹងទទួលបានផលអវិជ្ជមានចំនួនបីដង គាត់ត្រូវក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី ១៣ ខែកុម្ភៈ។ ក្រុមប្រទេសនៅមិនទាន់អាចកំណត់បានពីរបៀបនៃការជះឥទ្ធិពលទៅលើសារពាង្គកាយផ្សេងៗដែលកើតមានលើអ្នកជំងឺកូវីដ ១៩ បន្ទាប់ពីជាសះស្បើយរទេះ។ ករណីដូចជាចំពោះស្ត្រីរូបនេះក៏ដោយ គេមិនបានរកឃើញថាមានស្លាកស្នាមវីរុសនៅជាប់នឹងថ្លើម ក្រពះពោះវៀន ស្បែក ឬផ្នែកណាមួយនៃខួរឆ្អឹងខ្នងនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វីរុសមានជាប់នៅនិងជាលិកាជ្រៅផ្នែកខាងក្នុងរបស់សួត។ លើសពីនេះទៅទៀតក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញដែរថា វីរុសទាំងនោះមិនបានបង្កជារោគសញ្ញាជាក់ស្ដែងដើម្បីឱ្យយើងដឹងថាអ្នកជំងឺមានអាការៈឱ្យនោះទេ ហើយវាក៏ពិបាកក្នុងការរកឃើញនៅវត្តមានរបស់វីរុសដែលនៅសល់ក្នុងសួតដែរ។ បន្ទាប់ពីទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន ២ ទៅ ៣ដង វាពិតជាពិបាកធ្វើកំណត់សម្គាល់ខ្លាំងណាស់ថានៅក្នុងសួតរបស់អ្នកជំងឺពិតជាអស់វីរុសពិតមែន។
ចុចអាន៖ ការស្រាវជ្រាវស្វីស៖ វីរុសកូរ៉ូណាមានសមត្ថភាពធ្វើការវាយប្រហារប្រព័ន្ធសសៃឈាមក្នុងខ្លួនប្រាណអ្នកជំងឺ
ចំពោះអង្គការសុខភាពពិភពលោកវិញក៏ដូចគ្នា បន្ទប់ពេលនេះគេកំពុងធ្វើការស៊ើបអង្កេតអំពីមូលហេតុដែលបណ្ដាលឱ្យអ្នកជំងឺមួយចំនួនត្រូវបានរកឃើញតេស្តមានលើកទី ២ ឡើងវិញបន្ទាប់ពីជាសះស្បើយ។ ជាមួយគ្នាដែរអង្គការសុខភាពពិភពលោកបានធ្វើការព្រាមានកាលពីសប្តាហ៍មុនថា ព្រោះបន្ទប់ពេលនេះមិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថា អ្នកជំងឺអ្នកបានឆ្លងវីរុសហើយទទួលបានការព្យាបាលជាសះស្បើយ និងមិនឆ្លងម្ដងទៀតនោះទេ៕
ចុចអាន៖ អ្នកជំនាញ៖ ទប់ស្កាត់ការចម្លងកូវីដគួរផ្តាច់ខ្លួននៅមណ្ឌលចត្តាឡីស័ក ប្រសើរជាងផ្តាច់ខ្លួននៅផ្ទះ