ការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់នៅទ្វីបអាហ្រិកខាងកើត បន្ទាប់ពីការលុកលុយដោយកណ្តូប និងកូវីដ១៩​



កាលពីពេលថ្មីៗនេះមានការវាយប្រហារដោយទឹកជំនន់ទៅដែលមានសម្លាប់មនុស្សជាង ២៦០នាក់នៅទូទាំងទ្វីបអាហ្រិកខាងកើត។ ក្នុងនោះប្រទេសកេនយ៉ា ១៩៤នាក់ រវ៉ាន់ដា ៥៥នាក់ និងសូម៉ាលី ១៦នាក់។ យោងតាមការចុះផ្សាយដោយ BBC

កាលពីខែកន្លងទៅនៅទូទាំងទ្វីបអាហ្រ្វិកត្រូវបានលុកលុយដោយសត្វកណ្តូប និងជំងឺរាតត្បាតកូវីដ១៩។ ហើយឥឡូវថែមទាំងមានគ្រោះទឹកជំនន់ទៀត ដែលបណ្តាលឲ្យប្រទេសកេនយ៉ាមានការខូតខាតដំណាំចំនួន ៨០០០ហិចតា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនផងដែរ ដូច្នេះរដ្ឋាភិបាលបានអំពាវនាវប្រាប់ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់មួយចំនួនឲ្យ​ចាកចេញពីគ្រោះថ្នាក់ដែលអាចកើតមាន។ អ្នកវិទ្យាសាស្ត្រឧតុនិយមព្យាករណ៍ថាភ្លៀងនឹងបន្តធ្លាក់ខ្លាំងជាងធម្មតាក្នុងខែឧសភា។

ចុចអាន៖ ការស្រាវជ្រាវ៖ ជនជាតិអាមេរិកកាំងស្បែកខ្មៅមានអត្រាឆ្លងកូវីដ១៩ ខ្ពស់ជាងពួកស្បែកស​

ចំណែកឯនៅរវ៉ាន់ដាប្រជាជនបានស្លាប់ដោយសារការបាក់ដីនៅភាគពាយ័ព្យនៃប្រទេស។ ហើយផ្ទះសម្បែង ផ្លូវថ្នល់ និងដំណាំត្រូវបានបំផ្លាញទាំងអស់ ធ្វើឲ្យមនុស្សរាប់រយនាក់រស់ដោយគ្មានផ្ទះសម្បែង។

កាលពីចុងឆ្នាំមុនប្រទេសអ៊ូហ្គង់ដារង់គ្រោះមហន្តរាយដែលបង្កឡើងដោយទឹកភ្លៀងរួមមានទឹកជំនន់ភ្លាមៗ និងការបាក់ដីបានសម្លាប់មនុស្សយ៉ាងតិច ២៥០ នាក់ និងប៉ះពាល់ដល់ប្រជាជនប្រមាណ ៣ លាននាក់នៅទូទាំងទ្វីបអាហ្វ្រិកខាងកើត។

ចុចអាន​៖ តើមានអ្វីកើតឡើងពេលដែលអ្នកញ៉ាំវីតាមីន C ច្រើន​ពេក​? ប៉ុន្មាន​​ទើប​ច្រើនពេក? ​​

ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះកម្រិតទឹកនៅក្នុងបឹង Victoria បានឈានដល់កម្ពស់មិនធ្លាប់មានពីមុនមកបង្ខំឲ្យប្រជាជនបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ទៅរកទីទួលដែលមានសុវត្ថិភាពវិញ។

ចុចអាន​៖ ជំងឺគ្រុនចាញ់អាចមានឱកាសវាយប្រហារតំបន់អាហ្រិក ខណៈយុទ្ធនាការសុខភាពមួយចំនួនត្រូវផ្អាកដោយសារកូវីដ១៩​

ដោយ​៖ Anthony

X
5s