ឈរលើទីផ្សារ ៤៩ ឆ្នាំមកនេះ តើម៉ាស៊ីនទឹក Kangen ជប៉ុនមានដំណើរវិវត្តិដូចម្ដេច?​



ម៉ាស៊ីនទឹក Kangen របស់ក្រុមហ៊ុន Enagic ត្រូវបានទទួលស្គាល់ជាអន្តរជាតិស្តង់ដារខ្ពស់ថាជាឧបករណ៍ពេទ្យដែលគួរឱ្យគួរទុកចិត្តនិងត្រូវបានណែនាំដោយវេជ្ជបណ្ឌិតជាង ៦៥០០ នាក់ជុំវិញពិភពលោក។ ក្រុមហ៊ុន Enagic ត្រូវបានទទួលស្គាល់ជាសកលជាមួយស្ដង់ដារ ISO ៩០០១ លើការគ្រប់គ្រងគុណភាព និងការគ្រប់គ្រងបរិស្ថាន និងស្ដង់ដារ ISO ១៤០០១ លើវិញ្ញាបនប័ត្រផលិតផល នៃសមាគម Water Quality Association Gold Seal និងស្ដង់ដារ ISO ១៣៤៨៥ លើជំហរដ៍ល្អនៃសមាគម Direct Selling Association។ មកទល់បច្ចុប្បន្ន ម៉ាស៊ីនទឹក Kangen បានជាប់ជាម៉ាស៊ីនដែលមានការគាំទ្រច្រើនបំផុតជុំវិញពិភពលោក។ រោងចក្រផលិតម៉ាស៊ីននេះគឺមានតែមួយគត់នៅរដ្ឋអូសាកា ក្នុងប្រទេសជប៉ុន។

 

តើទឹក Kangen ជាអ្វី?

Kangen ក្នុងភាសាជប៉ុនមានន័យថា ‹‹ធ្វើឲ្យកោសិកាវិលត្រលប់មកប្រភពដើមវិញ››។ ទឹក Kangen ជាទឹកអាល់កាឡាំងផលិតដោយម៉ាស៊ីនទំនើបស្វ័យប្រវត្តិសំយោគអ៊ីយ៉ុង និងម៉ាស៊ីនចម្រោះទឹកល្អបំផុត។ រយះពេលជាង ៤៩ ឆ្នាំមកនេះ។ម៉ាស៊ីន Kangen មានគុណសម្បត្តិបីយ៉ាងដែលជាគុណតម្លៃល្អបំផុតសម្រាប់មនុស្សគ្រប់រូបត្រូវការមានដូចជា៖ ទឹកអាល់កាឡាំង អាចផលិតទឹកបណ្ណុំម៉ូលេគុលតូច (៥-៦) និងទឹកប្រឆាំងនឹងការធ្វើអុកស៊ីតកម្ម។ ម៉ាស៊ីននេះជួយបញ្ចូលនូវសារធាតុចិញ្ចឹមក្នុងទឹកធម្មតាដែលមានអត្ថប្រយោជន៍ដល់សុខភាពនិងផលិតទឹកដែលមានជាតិអាល់កាឡាំងខ្ពស់ (pH 2.50 - pH 11.50)។ ទឹក Kangen នេះគឺមានគុណប្រយោជន៍ជាច្រើនជាងទឹកចម្រោះធម្មតា។

ប្រវត្តិនៃក្រុមហ៊ុន Enagic៖

  • កាលពីខែ មិថុនា ឆ្នាំ ១៩៧៤ ក្រុមប្រតិបត្តិការជំនាញឯកទេសលើជំនួញនៃក្រុមហ៊ុន SONY បានផ្ដួចផ្ដើមប្រតិបតិ្តការនេះឡើងនៅក្នុងរដ្ឋ Okiniwa នៅប្រទេសជប៉ុន។
  • ខែមេសា ឆ្នាំ ១៩៨៧  ក្រសួងសុខាភិបាលនិងសុខុមាលភាពជប៉ុនផ្តល់សិទ្ធិអនុញ្ញាតឱ្យរោងចក្រ Enagic Osaka ជាក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្ត។
  • នៅខែមេសា ឆ្នាំ ១៩៨៨ ក្រុមហ៊ុននេះបានក្លាយជាអ្នកជំនាញផ្នែកទឹក Kangen ដែលមានទស្សនវិជ្ជានៃសុខភាពពិតជាគោលការណ៍ធំ។
  • នៅខែមេសា ឆ្នាំ ១៩៩០ ក្រុមហ៊ុននេះបានប្តូរឈ្មោះរបស់ខ្លួនទៅជា Enagic ហើយចាប់ផ្តើមលក់ទឹក Kangen នៅលើទីផ្សារ។
  • នៅខែមេសា ឆ្នាំ ២០២០ ក្រុមហ៊ុន Enagic បានបញ្ចេញនិងដាក់លក់ផលិតផលថ្មីដែលមានឈ្មោះថា LeveLuk K8, SD501, SD Platinum 501, Super SD501 & JR4 ។

 

X
5s