របៀប​បំភ្លេច (Forget) ​Password Wi-Fi ​ពី​ទូរស័ព្ទ iPhone 6s និង 6s Plus (iOS 9) ដើម្បី​អាច​ភ្ជាប់​ឡើង​វិញបាន​



មួយ​ដែល​លេខ​សម្ងាត់ (Password) ​របស់ Wi-Fi ​មួយ​ត្រូវ​បាន​ផ្លាស់ប្ដូរ នោះ​ទូរស័ព្ទ iPhone របស់​អ្នក​នឹង​ផ្ដាច់​តំណភ្ជាប់​ទៅ​កាន់​បណ្ដាញ ហើយ​នឹង​ប្ដូរ​ទៅ​ប្រើ​អ៊ីនធឺណិត​ទូរស័ព្ទ (mobile data) វិញ។ ដូច្នេះ​អ្នក​ត្រូវ​ប្ដូរ Wi-Fi password ​ដែល​ធ្លាប់​ភ្ជាប់​នៅ​ក្នុង iPhone របស់​អ្នក ប៉ុន្តែ​តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​បំភ្លេច (forget) លេខ​សម្ងាត់ Wi-Fi ដើម្បី​អាច​បញ្ចូល Password ​ថ្មី​បាន? ទំព័រ​យើង​សូម​លើក​យក​គន្លឹះ ដើម្បី Forget លេខ​សម្ងាត់ Wi-Fi ពី iPhone 6s/6s Plus៖ -ចូល​ទៅ Settings → Wi-Fi រួច​ហើយ​រក​មើល​ឈ្មោះ Wi-Fi ដែល​អ្នក​ចង់​បំភ្លេច (forget)។ បន្ទាប់​មក​ចុច​លើ​សញ្ញា​ឧទាន (!) ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ Wi-Fi ​នោះ។ ចុងក្រោយ​អ្នក​គ្រាន់តែ​ចុច​លើ​ឃ្លា “Forget This Network” រួច​ចុច​លើ​ប៊ូតុង Forget ជា​ការ​ស្រេច។

1

2

3

4

បន្ទាប់​ពី​បាន Forget ​លើ Wi-Fi Password ចាស់​រួច អ្នក​នឹង​អាច​បញ្ចូល Password ថ្មី​ដើម្បី​អាច​ភ្ជាប់​ទៅ​កាន់ Wi-Fi ​បាន៕ ដោយ៖រឹទ្ធិរាជ ប្រភព៖ phonearena
X
5s