ក្រុមហ៊ុន Google បង្កើតមុខងារម៉ោងឈប់សម្រាកសម្រាប់ Google Map និង Search របស់ខ្លួន
ជាធម្មតា Google Maps ត្រូវបានប្រើដើម្បីស្វែងរក (search) ទីកន្លែង ដូចជា ភោជនីយដ្ឋាន ឬក៏ហាងនានា ប៉ុន្តែអ្វីដែលពិសេសជាងនេះទៀត ថ្មីៗនេះក្រុមហ៊ុន Google បានបន្ថែមមុខងារម៉ោងឈប់សម្រាករបស់ទីកន្លែងនោះទៅក្នុង Google Map ក៏ដូចជា Search របស់ខ្លួនដែរ។
ប្រសិនបើលោកអ្នកចង់ទៅកាន់កន្លែងណាមួយ ឬក្រុមហ៊ុនណាមួយ លោកអ្នកតែងតែស្វែងរកថ្ងៃ ឬម៉ោងឈប់សម្រាក និងទីកន្លែងរបស់ក្រុមហ៊ុននោះ។ ប្រសិនបើក្រុមហ៊ុននោះបានបំពេញនូវម៉ោងឈប់សម្រាករបស់ខ្លួននោះ Google នឹងបង្ហាញទៅកាន់អ្នកស្វែងរករបស់ខ្លួនដោយមុខងារថ្មីនេះ។
ក្រុមហ៊ុន Google បញ្ចូលមុខងារនេះដើម្បីបង្កើតភាពងាយស្រួលសម្រាប់អ្នកប្រើ ដោយមិនចាំបាច់ចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន ដើម្បីដឹងពីព័ត៌មានទាំងនោះទេ គឺគ្រាន់តែធ្វើការស្វែងរាល់ព័ត៌មានទាំងនោះ Googleនឹងត្រូវបានបង្ហាញ៕