ធនាគារ​ជាតិ​​​​នឹង​ដាក់​ដំណើរការ​ប្រព័ន្ធ​ទូទាត់​​​រាយ​ភ្លាម​ៗ(FAST System)​ថ្ងៃ​ស្អែក​ ​​



យោងតាមសេចក្តី ប្រកាសរបស់ធនាគារជាតិនៃកម្ពុជាតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ នេះបានឱ្យដឹងថា ខ្លួនបានអភិវឌ្ឍប្រព័ន្ធទូទាត់រាយភ្លាមៗ (FAST System) ដែលជាប្រព័ន្ធទូទាត់ទំនើបថ្មីមួយនៅកម្ពុជា។ ប្រព័ន្ធនឹងប្រើ សម្រាប់ប្រតិបត្តិការផ្ទេរមូលនិធិអន្តរគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើជាប្រាក់រៀល ដែលនឹងអាចឲ្យអតិថិជនទទួលបានមូលនិធិភ្លាមៗ (Real Time) ។ ការដាក់ឲ្យដំណើរការប្រព័ន្ធនេះនឹងរួមចំណែកជំរុញការប្រើប្រាស់ប្រាក់រៀល និងការទូទាត់សងប្រាក់ជាអេឡិចត្រូនិក ព្រមទាំងធ្វើឲ្យសកម្មភាពទូទាត់ទាំងក្នុងវិស័យឯកជននិងរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងមានសុវត្ថិភាព អតិថិជនអាចទទួលបានសាច់ប្រាក់ទាន់ពេលវេលា និងមានតម្លាភាពខ្ពស់ដែលធ្វើឲ្យអតិថិជនកាន់តែមានជំនឿទុកចិត្តលើសេវានិងប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា ។ ប្រព័ន្ធនេះនឹងដាក់ឲ្យដំណើរការជាបឋម (Soft Launch) ចាប់ពីថ្ងៃទី២២ ស្អែក នេះតទៅ៕ ដោយ៖ រតនៈវិភូ
X
5s