សិង្ហបុរី​ត្រៀម​កូន​ឡាន​គ្មាន​មនុស្ស​បញ្ជានៅ​ចុង​ឆ្នាំ២០១៦ នេះ សម្រាប់​​​ដឹក​អ្នក​ដំណើរ​សាធារណៈ​! (Video)​



យ៉ាងយូរនៅចុងឆ្នាំ២០១៦ នេះ សិង្ហបុរីនឹងមានកូនឡានតូចៗបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ដោយមិនចាំបាច់មនុស្សបើក ដើម្បីងាយស្រួលដឹកអ្នកដំណើរសាធារណៈ។ ដូច្នេះមិនកំណត់ថាអ្នកដំណើរការ ជិះទៅធ្វើការ ទៅសាលារៀន ឬទៅកាន់គោលដៅផ្សេងៗគឺនឹងមានភាពងាយស្រួលជិះកូនឡានគ្មានមនុស្សបើកនេះបាន។

2016-04-21-image-14

ដើម្បីអាចដំណើរការសេវាកម្មដឹកជញ្ជូនសាធារណៈ តាមរយៈកូនរថយន្តបច្ចេកវិទ្យាទំនើបដែលគេឱ្យឈ្មោះថា driverless pod នេះបាន គឺត្រូវមានការសហការគ្នារវាង សេវាកម្មដឹកជញ្ជូនរបស់សិង្ហបុរី SMRT និងក្រុមហ៊ុនផលិតផដ (pod) Dutch រួមដៃគ្នា។ https://youtu.be/e91tZHyUtOE រថយន្ត Group Rapid Transit (GRT) នេះដំណើរការដោយអគ្គិសនី ហើយបើកបរដោយស្វ័យប្រវត្តិ បើទោះបីស្ថិតក្នុងអាកាសធាតុអាក្រក់ផ្សេងៗ ដោយវាប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិតក្នុងការកំណត់ទីតាំង។ កូនរថយន្តនេះ អាចឱ្យអ្នកដំណើរជិះបានចំនួន ២៤នាក់ និងមានល្បឿន ៤០គីឡូម៉ែត្រ/ម៉ោង៕
X
5s