តួលេខ​​​លក់​ PC ​របស់​Apple Lenovo HP Dell និង Samsung​ សុទ្ធ​តែ​ដាំ​ក្បាល​ចុះ​ខ្លាំង នៅ​រយៈពេល ៥ឆ្នាំ​ចុងក្រោយ​



ផ្អែកតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគទីផ្សារ IDC និង Gartner បង្ហាញថា ការលក់កុំព្យូទ័រគឺមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលនេះជាដំណឹងយ៉ាងអាក្រក់សម្រាប់ក្រុមហ៊ុនផលិតកុំព្យូទ័រលើលោក។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ក៏បានឱ្យដឹងកាលពីម្សិលមិញដែរថា តួលេខចែកចាយលក់កុំព្យូទ័រ គឺឈានមកដល់កម្រិតយ៉ាងទាបបំផុតមួយមិនធ្លាប់ ចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០១១ កន្លងមក។

2016-05-10-image

របាយការណ៍ថ្មីនេះ បង្ហាញថា ការលក់កុំព្យូទ័រ (PC) ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៦ ដែលរួមមានកុំព្យូទ័រ Desktop, Notebooks, ប្រភេទកុំព្យូទ័រ 2-in-1 និងថេប្លេត គឺមានការថយចុះមកនៅត្រឹម ១០១លានគ្រឿង ធ្លាក់ចុះអស់ ១៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ងាកមកមើលលទ្ធផលលក់កុំព្យូទ័ររបស់ Apple វិញ ថ្វីបើការចែកចាយមានការធ្លាក់ចុះ ១៧% ប៉ុន្តែក្រុមហ៊ុននៅតែបន្តនាំមុខគេលើទីផ្សារកុំព្យូទ័រដដែល។ ប៉ុន្តែក្រុមហ៊ុនដែលមានស្នាក់ការនៅក្រុង Cupertino នេះ អាចឈ្នះតែចំណែកទីផ្សាររបស់ក្រុមហ៊ុន Lenovo ប៉ុណ្ណោះ ដែលចែកចាយលក់បាន ២៥០០០គ្រឿង តិចជាង Apple ខណៈចំណែកទីផ្សារកុំព្យូទ័ររបស់ក្រុមហ៊ុនចិននេះ មានការធ្លាក់ចុះគុណនឹង២ នៅលើទឹកដីកំណើតរបស់ខ្លួន។ រីឯក្រុមហ៊ុន HP, Dell និង Samsung ដែលបានជាប់ជាក្រុមហ៊ុនឈានមុខគេលើការក្ដាប់ចំណែកទីផ្សារកុំព្យូទ័របានច្រើនក្នុងចំណោម ៥ក្រុមហ៊ុនឈរឈ្មោះកំពូល ការលក់កុំព្យូទ័រក៏មានការធ្លាក់ចុះដូចគ្នា។ ងាកមកមើលទីផ្សារថេប្លេតវិញ ក៏មានការធ្លាក់ចុះផងដែរ ក្នុងរយៈពេល ៦ត្រីមាសជាប់ៗគ្នាកន្លងមក។ ការលក់ថេប្លេតនៅរយៈពេលចុងក្រោយ ឃើញថា មានត្រឹមតែមិនដល់ ៣៩លានគ្រឿងនោះទេ ដែលបានចែកចាយលក់នៅត្រីមាសទី១ ឆ្នាំ២០១៦ នេះ។ តួលេខនេះ មានការធ្លាក់ចុះ ១៥% ប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៥។ យ៉ាងណា មានដំណឹងល្អទៅលើប្រភេទកុំព្យូទ័រ 2-in-1 ដែលវាមានកំណើន ១៣% ទៅវិញ៕
X
5s