មេម៉ូរី PCM ដែល IBM ទើបសម្រេចបាននេះ មានល្បឿនបញ្ជូនទិន្ន័យលឿនជាង Flash storage រហូតដល់ ៥០ដង
អង្គផ្ទុកទិន្នន័យប្រភេទ Flash storage គឺមានល្បឿនយឺត ចំពោះការផ្ទេរទិន្នន័យរវាងមេម៉ូរីនៅលើឧបករណ៍អេឡិចត្រូនិករបស់លោកអ្នក ប៉ុន្តែ RAM គឺមានតម្លៃថ្លៃ ហើយមិនអាចរក្សាទុកទិន្នន័យជាអចិន្ត្រៃយ៍បានឡើយ។ យ៉ាងណា ពេលនេះ ក្រុមហ៊ុន IBM បានបង្ហាញមេម៉ូរីប្រភេទ PCM ដែលគេរំពឹងថា នឹងអាចប្រើជំនួសអង្គផ្ទុកទិន្នន័យទាំងនោះនៅពេលអនាគត។ អង្គផ្ទុកទិន្នន័យថ្មីរបស់ IBM ត្រូវបានផលិតពីគ្រីស្តាល់ ដែលគេប្រើនៅក្នុង optical disk ហើយបច្ចេកវិទ្យានេះ កកើតបានរយៈពេល ១៥ឆ្នាំមកហើយ ប៉ុន្តែវានៅមានកម្រិតក្នុងការប្រើ ដោយសារតែតម្លៃ និងដង់ស៊ីតេផ្ទុកទិន្នន័យ។
https://youtu.be/q3dIw3uAyE8
ក្រុមអ្នកស្រាវជ្រាវ IBM បានមានឆន្ទៈក្នុងការសំចៃ 3-bits នៃទិន្នន័យក្នុងមួយ cell ដើម្បីបង្កើនសមត្ថភាពខ្លាំងក្លាទៅលើបច្ចេកវិទ្យាដើម។ មេម៉ូរី PCM អាចត្រូវគេប្រើប្រាស់ក្នុងការភ្ជាប់ជាមួយ Flash ដើម្បីបង្កើតអង្គចងចាំសម្រាប់ទូរស័ព្ទល្បឿនយ៉ាងលឿន។ យោងតាមក្រុមអ្នកស្រាវជ្រាវថា៖ «ប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទអាចនឹងត្រូវបានរក្សាទុកនៅក្នុង PCM ធ្វើឱ្យទូរស័ព្ទបើកដំណើរការយ៉ាងលឿនបំផុតត្រឹមតែ ៣វិនាទី»។
វាថែមទាំងអាចប្រើជំនួស SSDs សម្រាប់ time-critical application ពីព្រោះ PCM Memory អាច read ទិន្នន័យក្នុងល្បឿនមិនដល់ ១ម៉ីក្រូវិនាទី ប្រៀបធៀបនឹងមេម៉ូរី Flash ដែលមានល្បឿន ៧០ម៉ីក្រូវិនាទី។ ជាការពិត RAM នៅតែមានល្បឿនលឿនជាង ប៉ុន្តែសម្រាប់ប្រើជាមួយកម្មវិធីជាក់លាក់មួយ PCM ក៏អាចបំពេញការងារយ៉ាងប្រសើរ ជំនួស RAM និង Flash memory ដែរ។
បច្ចុប្បន្នបច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវនៅតែត្រូវការពេលសម្រាប់អភិវឌ្ឍបច្ចេកវិទ្យាផ្ទុកទិន្នន័យថ្មីនេះ ត្រៀមបញ្ចេញ ដើម្បីប្រកួតប្រជែងនឹងបច្ចេកវិទ្យាដូចជា memristors និង RAM។ ក្រុមហ៊ុន IBM គិតថា វានឹងជាឧបករណ៍ផ្ទុកទិន្នន័យល្អឥតខ្ចោះនៅពេលអនាគត៕