ថ្ម (Battery) ឆ្លាតវៃ​កម្រ​បាន​ឃើញ ​បំពាក់​មុខងារ​អស្ចារ្យ​ងាយស្រួល​អ្នក​ប្រើ​គ្រប់គ្រង​



កិច្ចការមួយដែលឧបករណ៍ឆ្លាតវៃភាគច្រើននាពេលបច្ចុប្បន្នអាចធ្វើបាន គឺគ្រប់គ្រងឱ្យឧបករណ៍នោះបិទ ឬបើកតាមចិត្ត។ យ៉ាងណា ការគ្រប់គ្រងទាំងឡាយនោះគឺសុទ្ធសុងតែធ្វើឡើងនៅលើឧបករណ៍។ ចំណែកការគ្រប់គ្រងចរន្ធបើក បិទនេះ គឺធ្វើបានដោយគ្រប់គ្រងលើមុខងារថ្មឆ្លាតវៃវិញ។ ទំព័រនេះយើងសូមលើកយកថ្មឆ្លាតវៃ ៣ប្រភេទដែលអ្នកកម្របានឃើញមកស្វែងយល់លក្ខណៈសម្បត្តិរបស់វា៖ ១) Tethercell អាចគ្រប់គ្រងប្រតិបត្តិការថ្មលើឧបករណ៍ដោយប្រើស្មាតហ្វូន https://youtu.be/hO0GqDdnXH4 TetherCell មានលក្ខណៈដូចជាឧបករណ៍អេឡិចត្រូនិកជាច្រើននៅលើទីផ្សារដែរ ដែលវាជាថ្មឆ្លាតវៃ មានប្រភេទ AAA អាចឱ្យអ្នកប្រើ បញ្ជាបើក ឬចំហថ្ម ដើម្បីផ្ដាច់ចរន្ធលើឧបករណ៍មួយមិនឱ្យដំណើរការបាន និងបិទ ដើម្បីដំណើរការវិញក៏បាន។ គេអាចកំណត់ម៉ោងសម្រាប់អេឡិចត្រូនិកប្រើប្រាស់បាន ទៅតាមម៉ោងកំណត់ដែលធ្វើឱ្យចរន្ធនឹងកាត់ផ្ដាច់ពីឧបករណ៍មួយ។ លក្ខណៈនេះ នឹងផ្ដល់ភាពងាយស្រួលដល់អាណាព្យាបាលក្មេងតូចៗ ក្នុងការកំណត់រយៈពេលសមរម្យមួយឱ្យកូនៗរបស់គេលេងគ្រឿងអេឡិចត្រូនិក។ តម្លៃរបស់វាប្រហែល ៧៤ដុល្លារអាមេរិក។ ២) Roost Smart Battery អាចជូនដំណឹងដល់អ្នក ប្រាប់អំពីថាតើ បរិវេណអ្នកស្ថិតនៅ មានផ្សែង ឬសារធាតុកាបូនម៉ូណូអុកស៊ីត https://youtu.be/1pOMD90LhIc វាជាប្រព័ន្ធតាមដានសារធាតុផ្សែង ដែលអ្នកអាចប្រើប្រាស់នៅតាមគេហដ្ឋានបាន ដើម្បីបង្កើនសុវត្ថិភាពពីអគ្គិភ័យផ្សេងៗ។ វាជាថ្មមានកម្រិត ៩វ៉ុល មានមុខងារ WiFi អមមកជាមួយមុខងារមួយចំនួន អាចបញ្ជូនដំណឹងចូលទៅស្មាតហ្វូនតាម Wi-Fi។ ៣) DeWalt ឆ្លាតវៃសម្រាប់តាមដានកម្រិតថាមពល និងសីតុណ្ហភាពថ្ម និងមាន Tool ការពារចោរកម្ម

3

https://youtu.be/4pf4HeheDvM ជាថ្មឆ្លាតវៃត្រូវបានគេកែច្នៃ ជំនាន់ 20V Max 2.0 Amp និង 4.0Amp ប្រភេទ Lithium Ion សម្រាប់ភ្ជាប់ជាមួយកម្មវិធី Android និង iOS តាម Bluetooth LE។ វាអាចបញ្ជូនព័ត៌មានទាក់ទិននឹងមុខងារប្រឆាំងចោរកម្ម (Anti-theft) គឺការលួចឧបករណ៍ក្នុងការដ្ឋានសាងសង់នានា។ ម្យ៉ាងទៀតអ្នកប្រើក៏អាចតាមដានថាមពល និងកម្ដៅរបស់ ថ្ម DeWalt បានជាប់លាប់ដោយប្រើប្រាស់ស្មាតហ្វូនបានផងដែរ ដើម្បីផ្ដល់សុវត្ថិភាពថ្ម ព្រមទាំងដឹងពីកម្រិតថ្មសេសសល់៕
X
5s