របៀប​ប្រើប្រាស់​ផែនទី Google Street View នៅ​លើ Smartphone / Tablet​



ខណៈមនុស្សជាច្រើនកំពុងសំឡឹងឃើញពីមហិច្ឆិតារបស់ Google ក្នុងការបង្កើតអ្វីដែលថ្មីសម្រាប់ពិភពបច្ចេកវិទ្យាអនាគត ជាក់ស្ដែងដូចជា ការចែកចាយអ៊ីនធឺណិតតាមបាឡុងទៅកាន់ពិភពលោក និងផលិតរថយន្តបើកដោយស្វ័យប្រវត្តិផងនោះ មនុស្សម្នាក៏កំពុងចាប់អារម្មណ៍ និងកំពុងប្រើប្រាស់សេវាកម្មមើលផែនទីរបស់ Google យ៉ាងច្រើនជុំវិញសកលលោកផងដែរ។

Untitled-4

ក្រៅពីមើលផែនទីតាមទម្រង់ប្លង់ដេក និង 3D ហើយនោះ Google ក៏បានដាក់ចេញមុខងារមើលផែនទីតាមដងផ្លូវផ្ទាល់ផងដែរ នោះគឺ Street View។ ទំព័រនេះ យើងសូមលើកយកពីរបៀបប្រើ Google Street View នៅលើ Smartphone / Table មកបង្ហាញជូនដូចខាងក្រោម៖

google-maps-street-view-screens

+ របៀបបើកចូលទៅកាន់ទម្រង់ Street View Street View ត្រូវបានភ្ជាប់មកស្រាប់នៅលើកម្មវិធី Maps លើ Smartphone / Tablet ហើយដើម្បីបើក Street View អ្នកត្រូវបើកផែនទីជាមុន បន្ទាប់មកចុចជាប់យូរបន្តិច នៅត្រង់កន្លែងណានៃផែនទី ដើម្បីចូលទៅមើលទម្រង់ Street View តំបន់នោះ។ បន្ទាប់ពីនេះ អ្នកអាចចាប់អូសម្រាមដៃលើអេក្រង់ដើម្បីបង្វែរទិសដៅ និងចុចលើសញ្ញាព្រួញ ដើម្បីមើលទីតាំងនៅខាងមុខ តាមទម្រង់ដងផ្លូវ និងឃើញអគារពិតៗជាក់ស្ដែង។ + ចំណុចសំខាន់ដែលអ្នកត្រូវដឹងគឺ៖ -ចុចអូសម្រាមដៃមួយ ទៅលើទីតាំងផ្សេងៗ ដើម្បីប្ដូរទិសដៃកាមេរ៉ាបង្ហាញទិដ្ឋភាពដងផ្លូវ -ចុចលើសញ្ញាព្រួញ ដើម្បីបំលាស់ទីទៅមុខ -ចុច tap ពីរដង លើទីតាំងផ្លូវដើម្បីបំលាស់ទីរហ័ស -ចុចម្រាមដៃពីរផ្គួបគ្នា ផ្គុំចូល និងពន្លាចេញ ដើម្បីមើលផែនទីជិត ឬឆ្ងាយ  
X
5s