មុខងារ ៨យ៉ាងមាននៅលើកម្មវិធី WhatsApp ដែលលោកអ្នកមួយចំនួនមិនទាន់ចេះប្រើ
កម្មវិធីផ្ញើសារអនឡាញ បច្ចុប្បន្នកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយសារតែវាផ្ដល់ភាពងាយស្រួលដល់ការឆ្លើយឆ្លងសារគ្នាបន្ទាន់បានរហ័សរហូន ជាសារ SMS ទូរស័ព្ទ ហើយក៏ចំណាយប្រាក់អស់តិច គឺគិតតែលើសេវាអ៊ីនធឺណិតប៉ុណ្ណោះ។ កម្មវិធីផ្ញើសារ Instant Messenger កំពុងពេញនិយមសព្វថ្ងៃមានដូចជា Line, Viber, WhatsApp, WeChat …ជាដើម។ ទំព័រនេះ យើងសូមលើកយកមុខងារពិសេស ៨យ៉ាងនៅលើ WhatsApp ដែល អ្នកប្រើមួយចំនួនមិនទាន់ដឹងនៅឡើយ។
១) អាចមើលដឹងចំនួនសារដែលអ្នក និងមិត្តភ័ក្ដិបានផ្ញើរវាងគ្នាបាន
ដើម្បីរកមើល friends ដែលអ្នកលេង chat ជាមួយ ច្រើនបំផុតនៅលើ WhatsApp គឺត្រូវចូលទៅ Settings → Account → Network Usage
ចំនួនសារនឹងបង្ហាញទៅលើឈ្មោះ contact នីមួយៗ ដែលប្រាប់អ្នកឱ្យដឹងពីចំនួនសារសរុបដែលបានផ្ញើទៅវិញទៅមក។ ចុចរើសយកមនុស្សម្នាក់ នោះនឹងបង្ហាញព័ត៌មានលំអិតបន្ថែម ដែលរួមមាន ចំនួនសាររវាងអ្នកនឹងគេ ដែលបានលេងឆាត។
២) បិទសំឡេង (mute) ពីក្រុមឆាត (group chat)