​ឆាប់ៗ​​ខាងមុខ លោក​អ្នកនឹង​​អាច​មើលវាស់​​​កម្រិត​កាឡូរី​ក្នុង​ម្ហូប​ទោះបី​នៅ​លើ​រូបថត ឬ​ក្រដាស​​



ក្រុមហ៊ុន AVA ដែលមានមូលដ្ឋាននៅក្រុង Boston សហរដ្ឋអាមេរិក ថ្មីៗនេះ បានដាក់ចេញកម្មវិធីទូរស័ព្ទ មានមុខងារពិសេស អាចវាស់ដឹងអំពីកម្រិតកាឡូរីទោះបីវាត្រឹមជារូបភាពអាហារនៅលើក្រដាសក៏អាសវាស់បាន។ ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីមានសមត្ថភាពដូច្នេះ ក្នុងគោលបំណងដើម្បីផ្ដល់ភាពងាយស្រួលដល់មនុស្ស ក្នុងការគ្រប់គ្រងតុល្យភាពកម្រិតកាឡូរីនៅក្នុងរបបអាហាររបស់ខ្លួន ដើម្បីរស់នៅប្រកបដោយសុខភាព។ ទោះជាយ៉ាងណា កម្មវិធីដែលទើបត្រូវក្រុមហ៊ុន AVA ដាក់ចេញខាងលើនេះ វាស្ថិតនៅត្រឹមជាជំនាន់សាកល្បង (beta) ដែលទាមទារឱ្យមានការអភិវឌ្ឍបន្តទៅលើមុខងាររបស់វា ដើម្បីដំណើរការបានសុក្រឹត ត្រឹមត្រូវ។ វាត្រូវគេរំពឹងថា ជំនាញពេញលេញពេលខាងមុខ នឹងផ្ដល់លក្ខណៈងាយស្រួលក្នុងការវាស់កម្រិតកាឡូរីនៅក្នុងអាហារ ដោយគ្រាន់តែប្រើកាមេរ៉ាស្មាតហ្វូនថត និងស្កេនជាការស្រេច។ អ្វីដែលក្រុមអ្នកអភិវឌ្ឍត្រូវប្រឈមមុខពេលនេះ គឺត្រូវអភិវឌ្ឍលើបច្ចេកវិទ្យាសិប្បនិមិត្តឆ្លាតវៃ (artificial intelligence) និងបច្ចេកវិទ្យាចាប់រូបថតឱ្យស្គាល់ (image-recognition)។ គេជឿជាក់ថា នៅពេលប្រពន្ធសូហ្វ៊ែរទំនើបនេះ ត្រូវបានបង្កើតដំណើរការពេញលេញហើយ វានឹងផ្ដល់អត្ថប្រយោជន៍ដល់មនុស្សជាតិទៅលើការកម្រិតជាតិកាឡូរីជៀសវាងលើស ឬខ្វះ ដែលបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព៕
X
5s