​​ផ្ទះ​(​មាន​បន្ទប់គេង​៤)​ ​ទាំង​១០​កន្លែង​ ​​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​សហរដ្ឋអាមេរិក​!​



នៅ​ឆ្នាំ​២០១៥​នេះ​ ​ក្រុមហ៊ុន​អចលនទ្រព្យ​Coldwell Banker ​ បាន​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​ ​ដោយ​សិក្សា​​លើ​តម្លៃ​ផ្ទះ​ចំនួន​ ​៨១ ០០០​ ​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា​ (​ភាគច្រើន​មាន​បន្ទប់​៤) ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ទីផ្សារ​របស់​អាមេរិក​។ ​ក្នុង​នោះ​​រដ្ឋCalifornia ​ ​ជា​រដ្ឋដែល​សម្បូរ​ផ្ទះ​មាន​តម្លៃ​​ថ្លៃ​ជាង​គេ​។ ​ខាង​ក្រោម​នេះ​ ​គឺ​ជា​​ឈ្មោះ​ផ្ទះ​ដែល​មាន​បន្ទប់​៤​ទាំង​១០​កន្លែង​​ ​​​​ហើយ​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​៖ ១០) Redwood City រដ្ឋ​ California Redwood-city តម្លៃ​មធ្យម​ ១,៣៦​លាន​ដុល្លា​រ Redwood City ស្ថិត​ក្នុង​ចន្លោះ​រវាង​ ទីក្រុងSan Francisco និង ​ទីក្រុងSan Jose។ ជា​ប្រភេទ​ផ្ទះ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ដូច​ជា​ ក្រុម​ហ៊ុន Oracle នឹង​ Electroni Arts ជា​ដើម។ ជា​ផ្ទះ​ថ្លៃ​បំផុត​សំដាប់​លេខ​ ៤​ក្នុង​ឆ្នាំ​២០១៤។ មាន​បន្ទប់​គេង​ ៤​។ ៩) Orono ស្ថិត​ក្នុង រដ្ឋMinnesota Orono តម្លៃ​មធ្យម ១,៣៨​លាន​ដុល្លារ Orono ស្ថិត​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ឆ្នេរ​ Lake Minnetonka។ មាន​បន្ទប់​គេង​ ៤​ នឹង​អាង​ហែល​ទឹក​ ១។ ៨)​ Sunnyvale រដ្ឋ​ California Sunnyvale តម្លៃ​មធ្យម​ ១,៤៥​លាន​ដុល្លារ Sunnyvale ស្ថិត​ចំ​កណ្ដាល​នៃ​ទីក្រុង​ Salicon Valley។ វា​មាន​មុខ​ងារ​ពិសេស​ជា​ការ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា ដូច​ជា​ក្រុមហ៊ុន Juniper Network, Fortinet នឹង​ Yahoo ជាដើម​។ មាន​បន្ទប់​គេង​ ៤​សាងសង់​នា​ឆ្នាំ​ ១៩៥៩។ ៧) San Mateo រដ្ឋ​ California San-Mateo តម្លៃ​មធ្យម ១,៤៦​លាន​ដុល្លា​រ ​​San Mateo ស្ថិត​ក្នុង​​ចន្លោះ​រវាង​ ទីក្រុង​ San Jose នឹង San Francisco។ ក្នុង​ឆ្នាំ​ ២០១៤ ផ្ទះ​ប្រភេទ​នេះ​ជាប់​ជា​ផ្ទះ​ថ្លៃ​ជាង​គេ​លំដាប់​លេខ​ ៩។ មាន​បន្ទប់​គេង​ ៤ សាងសង់​នា​ឆ្នាំ​ ១៩៦៦ បច្ចុប្បន្ន​ត្រូវ​បាន​កែ​ប្រែ​ផ្ទះ​បាយ​នឹង​កន្លែង​អង្គុយ​លេង។ ៦) Arcadia រដ្ឋ​ California Arcadia តម្លៃ​មធ្យម ១.៥៤​លាន​ដុល្លា Arcadia គឺ​ជា​ប្រភេទ​ផ្ទះ​ស្ថិត​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ ទី​ក្រុង​ Los Angeles។ ផ្ទះ​នេះ​មាន​បន្ទប់​គេង​ ៤​ហើយ​បាន​សាង​សង់​នា​ឆ្នាំ ១៩៥៣ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​បាន​រចនា​ផ្ទះ​នេះ​សារ​ជា​ថ្មី។ ៥) Los Gatos រដ្ឋ​ California Los-Gatos តម្លៃ​មធ្យម​ ១,៥៧​លាន​ដុល្លារ Los Gatos មាន​ទី​តាំង​ស្ថិត​ក្នុង​ឆ្នេរ​សមុទ្រ​ Francisco។ ផ្ទះ​ប្រភេទ​នេះ​មាន​បន្ទប់​គេង​ ៤​ ហើយ​ទេសភាព​នៅទី​នោះ​គឺ​ព័ទ្ធ​ជុំវិញ​ដោយ​ភ្នំ នឹង​ដើម​ឈើ​ដែល​មាន​ដើម​ក្រហម(Redwood Trees)។ ៤)​ Cupertino រដ្ឋ​ California Cupertino តម្លៃ​មធ្យម ១,៦៦​លាន​ដុល្លារ Cupertino ជា​បេះដូង​នៃ​ទី​ក្រុង​ Silicon Valley ហើយ​ជា​ប្រភេទ​ផ្ទះ​សម្រាប់​ទី​ស្នាក់​ការ​កណ្តាល​នៃ​​ក្រុមហ៊ុន​ Apple។ ផ្ទះ​នេះ​មាន​បន្ទប់​គេង​ ៤​ សាង​សង​នា​ឆ្នាំ ១៩៤៨។ ៣) Saratoga រដ្ឋ​ California Saratoga តម្លៃ​មធ្យម ១,៩៨​លាន​ដុល្លារ Saratoga មាន​បន្ទប់​គេង​៤ ហើយ​បាន​សាង​សង​នា​ឆ្នាំ​១៩៧៥។ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ Silicon Valley ។ ផ្ទះ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​ផលិត​ស្រា​ នឹង​ហាង​លក់​ទំនិញ។​ ​ផ្ទះ​នេះ​ជា​ផ្ទះ​ថ្លៃ​បំផុត​លំដាប់​លេខ​ ៣ ​ក្នុង​ឆ្នាំ ២០១៤​ នឹង ២០១៣។ ២) Palo Alto រដ្ឋ​ California Palo-Alto តម្លៃ​មធ្យម ២,០៦​លាន​ដុល្លា ​Palo Alto មាន​បន្ទប់​គេង​ ៤ ​ហើយ​ត្រូវ​បាន​សាង​សង​ក្នុង​ឆ្នាំ ១៩៥៧។ ផ្ទះ​ប្រភេទ​នេះ​ភាគ​ច្រើន​គឺ​សម្រាប់​អ្នក​មាន​ទ្រព្យសម្បត្តិ​រស់​នៅ ជាក់​ស្ដែង​លោក Mark Zucherberg នឹង​ប្រពន្ធ​របស់​គាត់​នាង Marissa Mayer ក៏​ស្នាក់​នៅ​ផ្ទះ​ប្រភេទ​នេះ​ដែរ។ ១)​ Newport នៅ​ឆ្នេរខ្សាច់​រដ្ឋ​ California newport-beach តម្លៃ​មធ្យម ២,២៩ លាន​ដុល្លារ Newport Beach ជា​ផ្ទះ​មាន​បន្ទប់គេង​ ៤​ សង​នៅ​ច្រាំង​សមុទ្រ មាន​ឆ្នេរខ្សាច់​នៅ​ពី​មុខ​ផ្ទះ​រួម​ទាំង​មាន​ទូក​ធំ​២។ ទី​តាំង​ផ្ទះ​ស្ថិត​ក្នុង​តំបន់​សង្គម​អ្នក​មាន​ទ្រព្យសម្បត្តិ​​របស់​អាមេរិក​រស់​នៅ​ ៕
X
5s