គម្រោង​​របស់​ក្រុមហ៊ុន​ Oxley នៅ​ភ្នំពេញ​លក់​បាន​ជាង​ ៥០%​​



ក្រុមហ៊ុន​ចុះ​បញ្ជី​របស់​​សិង្ហបុរី​ Oxley Holding ​បាន​លក់​គម្រោង​​លំនៅឋាន​​​​ប្រមាណ​ ៥០%​នៃ​គម្រោង​​សរុប​ប្រមាណ​ ៥០៧​ឯកតា​នៅ​ Tower 1 ​នៅ​​ទីក្រុង​ភ្នំពេញ​ក្នុង​ដំណាក់​កាល​ទី​មួយ​​នៃ​គម្រោង​ The Peak។ ​គម្រោង​  The Peak ​ត្រូវ​បាន​បើក​សម្ពោធ​ជា​លើក​​ដំបូង​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ និង​​​បើក​សម្ពោធ​នៅ​សិង្ហបុរី​​កាល​ពី​​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៥។ ​គម្រោង​អភិវឌ្ឍ​របស់​​ក្រុមហ៊ុន​ខាង​លើ​មាន​​ពីរ​​ Tower ​គិត​ជា​សរុប​​ មាន​​ប្រមាណ​ ​១០១៤​ ឯកតា។  គម្រោង​នេះ គឺ​ស្ថិត​នៅ​ចំកណ្ដាល​ទីក្រុង​ភ្នំពេញ​ បែរ​មុខ​ទៅទន្លេ​មេគង្គ​ ពោល​គឺ​ស្ថិត​នៅជិត​នៅ​​ផ្សារ​ AEON Mall និង Naga World។ ​តាម​​ផែនការ​ គម្រោង​នៃ​ការ​សាងសង់​​នឹង​ចាប់​ផ្ដើម​​នៅ​ដើម​ឆ្នាំ​២០១៦​​ និង​បាន​បញ្ចប់​នៅ​ឆ្នាំ​២០២០។ ​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​​គម្រោង​ The Peak ​គឺ​ត្រូវ​បាន​​ ធានា​រ៉ាប់រង​ ថ្លៃ​ជួល​បង្វិល​មកវិញ​ក្នុង​អត្រា​ 12% ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​​ដោយ​ផ្អែក​ទៅ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់៕​ ដោយ៖ ​រតនៈ​វិភូ​ ​​​ ​   ​
X
5s