ទីបំផុត Google រក​ឈ្មោះ​ដាក់​ឱ្យ Anroid N (ជំនាន់ 7.0) បាន​​ហើយ​គឺ Android Nougat​



ថ្ងៃនេះ ក្រុមហ៊ុន Google បានប្រកាសឈ្មោះផ្លូវការសម្រាប់ហៅនៅលើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដែលគ្មានឈ្មោះកន្លងមក Android N របស់ខ្លួនហើយ គឺ Android Nougat។ ការប្រកាសនេះ គឺធ្វើឡើងដោយក្រុមហ៊ុនផ្ទាល់ ដោយបានបញ្ជាក់នៅលើសេវាកម្មផ្ញើសាររូបភាព Snapchat កាលពីប៉ុន្មានម៉ោងមុននេះ។ សូមបញ្ជាក់ថា កាលពីអំឡុងព្រឹត្តិការ I/O របស់ Google ខែមុន ក្រុមហ៊ុនបានលើកឡើងអំពីការសុំយោបល់មតិមហាជនទៅលើការប្រើឈ្មោះ Android ជំនាន់ថ្មីនេះតាមអនឡាញ។ ជាលទ្ធផលថ្ងៃនេះ ក្រុមហ៊ុនបានសម្រេចប្រើឈ្មោះ Nougat សម្រាប់ Android 7.0 ហើយ។

800px-Nougat

  Nougat គឺជាប្រភេទនំដែលធ្វើឡើងពីស្ករ ឬទឹកឃ្មុំ ផ្សំជាមួយគ្រាប់លីង (អាល់ម៉ុង, walnut, pistachio, hazelnut និងគ្រាប់ macadamia) រួមជាមួយស៊ុត និងតំណាប់ផ្លែឈើក៏បាន។ សូមបញ្ជាក់ថា Android Nougat ដែលពីមុនហៅត្រឹម Android N នេះ ត្រូវបានក្រុមហ៊ុនប្រកាសជំនាន់ដំបូងតាំងពីខែមីនា ហើយបច្ចុប្បន្នវាជាជំនាន់សាកល្បង (bata) ទី២ ដែលត្រូវបានបញ្ជូលមុខងារថ្មីៗបន្ថែម ដូចជា កែលំអលើ notification និងមុខងារចែកការងារ split-screen multitasking ជាដើម៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ theverge
X
5s