អត្តចរិត​ទាំង​ ៤​ដែល​មនុស្ស​ចូល​ចិត្ត​ដើរលេង​ភាគ​ច្រើន​មាន​ដូច​គ្នា​



ប្រសិនជាអ្នកមានអត្តចរិតដូចខាងក្រោម នោះបញ្ជាក់ថា អ្នកក៏ជាមនុស្សដែលចូលចិត្តដើរលេងដែរ។ នៅពេលអ្នកត្រូវគេសួរថាហេតុអ្វីបានជាអ្នកចូលចិត្តដើរលេង អ្នកប្រហែលជាឆ្លើយថា អ្នកចង់ជួបមនុស្សថ្មីៗ អ្នកចង់ឃើញអ្វីថ្មីៗ អ្នកចង់ទៅកន្លែងដែលអ្នកមិនធ្លាប់ទៅ។ល។ ខាងក្រោមនេះជាអត្តចរិតទាំងប្រាំដែលមនុស្សចូលចិត្តដើរលេងភាគច្រើនមានដូចគ្នា។

១) អ្នកជាមនុស្សផ្សងព្រេង៖ ដំណើរកម្សាន្តភាគច្រើនរួមបញ្ចូលអ្នកទៅកន្លែងដែលអ្នកមិនស្គាល់។ វារួមបញ្ជូលទៅកន្លែងថ្មី ជួបមនុស្សថ្មី និងបទពិសោធន៍ថ្មី។ ក្នុងនាមជាអ្នកដើរលេង អ្នកត្រូវមានស្មារតីផ្សងព្រេង។

២) អ្នកមានអារម្មណ៍ថាអ្នកគ្មានអ្វីទាំងអស់៖ អ្នកអាចទៅដល់កន្លែងក្រីក្រមួយ ហើយអ្នកចែករំលែកបទពិសោធន៍ដែលអ្នកមាន។ អ្នកក៏អាចជួបសំណាងមិនល្អដូចជា កាបូបរបស់អ្នកត្រូវចោរឆក់ជាដើម។ បទពិសោធន៍ទាំងនេះ នឹងបង្រៀនអ្នកពីជីវិតរបស់អ្នកខុសពីអ្វីដែលអ្នកស្គាល់ពីមុន។

៣)អ្នកចង់រៀន ចង់ឮ៖ នៅពេលអ្នកចេញពីកន្លែងមួយទៅកន្លែងមួយទៀតនឹងជួបមនុស្សថ្មីៗរហូត អ្នកអាចរៀនសូត្របានជាច្រើន។ អ្នកចាប់ផ្ដើមឆ្ងល់នូវអ្វីអ្នកបានឃើញ និងនូវអ្វីអ្នកបានជួប។

៤) អ្នកផ្លាស់ប្តូរ ៖ នៅពេលអ្នកដើរលេង អ្នកប្រាកដជាមានការផ្លាស់ប្តូរ។ យើងឃើញខ្លួនឯងនៅជាមួយមនុស្សប្លែកៗនិងកន្លែងថ្មឺៗ។ យូរៗទៅ អ្នកអនុញ្ញាតខ្លួនឯងឲមានការផ្លាស់ប្តូរ។ នៅពេលអ្នកជួបមនុស្សថ្មី អ្នកដឹងហើយថាពួកគេមានជីវិតតាមបែបរបស់ពួកគេ។ ហើយការផ្លាស់ប្តូរគឺជារឿងធម្មតាក្នុងជីវិត៕

ប្រែសម្រួល៖ អឹុង មួយយូ

ប្រភព៖ www.lifehack.org

X
5s