គម្រោងថ្មីៗច្រើនដាក់តាំងបង្ហាញនៅពិពណ៌អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាឆ្នាំ២០១៦
អតិថិជនទិញផ្ទះ និងអចលនទ្រព្យពាណិជ្ជកម្មនឹងស្ទាក់ស្ទើរជ្រើសរើសអចលនទ្រព្យមួយណាបាននៅពេលការ តាំងបង្ហាញពីអចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦។ ការតាំងពិពណ៌ពាណិជ្ជកម្មនៅកោះពេជ្រពីថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦។
Realestate.com.kh មោទនភាពបានក្លាយជាភ្នាក់ងារអចលនទ្រព្យអនឡាញ សម្រាប់ពិពណ៌អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជា។
វត្ថុបំណងសំខាន់ចង់ឲ្យអ្នកមកទស្សនា បានឃើញគ្រប់គម្រោងទាំងអស់នៅក្នុងកន្លែងតែមួយ។ លើសពីនេះទៀត អតិថិជនអាចរីករាយជាមួយការផ្តល់ជួនជាច្រើនទៀតដែលមានក្នុងពិពណ៌។ ការផ្សព្វផ្សាយជាការដាក់តាំងបង្ហាញអចលនទ្រព្យធំបំផុតនៅកម្ពុជា ព្រឹត្តិការណ៍នឹងបង្ហាញពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅកម្ពុជា។ ដែលបានគាំទ្រដោយសមាគមន៍វាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជា ការពិពណ៌នឹងផ្តោត សំខាន់លើគុណភាពនៃគម្រោងដែលនឹងទាកទាញអ្នកទិញបរទេស។
“ការតាំងពិពណ៌ និងការវិនិយោគអចលនទ្រព្យកម្ពុជារៀបចំឡើងធំបំផុត ប៉ុន្តែនៅពេលអ្នកអភិវឌ្ឍន៍សំខាន់ៗច្រើនឡើងចុះឈ្មោះក្នុងការដាក់បង្ហាញពីគម្រោងរបស់ពួកគេ។ ភាគច្រើនជាអ្នកចូលរួមក្នុងពិពណ៌លើកទីមួយនេះឆ្លុះបញ្ចាំងពីការបន្តកើនឡើងកាន់តែខ្លាំង និងទាមទារឲ្យគម្រោងមានគុណភាព។ តម្លៃនៃអចលនទ្រព្យនៅតែសមល្មមបើធៀបទៅនឹងប្រទេសនៅក្នុងតំបន់។ នៅពេលដែលជាប្រទេសមួយចាប់អារម្មណ័លើការវិនិយោគលើការផលិត និងវិស័យទេសចរណ៍ ទីផ្សារជួលគឺរំពឹងថានឹងនៅតែរឹងមាំ។ ការតំាងពិពណ៌គឺវេទិការទីផ្សារដើម្បីឲ្យធ្វើការផ្សព្វផ្សាយដល់ទាំងអ្នកទិញក្នុងស្រុក និងបរទេសដោយរំពឹងថាអាចទាក់ទាញអ្នកបានជាង ១០,០០០ នាក់។
ផ្ដល់សិទ្ធិ៖ realestate.com.kh