គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យកំពុងចាប់ផ្តើមសកម្មភាពនៅក្នុងក្រុងភ្នំពេញ​



ព័ត៌មានលំអិតច្បាស់លាស់ជុំវិញ គម្រោងសំណើលំនៅដ្ឋានដែលមានទឹកប្រាក់១០០លានដុល្លាររបស់ក្រុមហ៊ុនWorldBridge Land បានលេចឡើងទោះបីជាយ៉ាងណា ការចូលរួមចំណែករបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ នៅខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមហ៊ុន WorldBridge និងក្រុមហ៊ុនសាងសង់ដ៏ធំរបស់សិង្ហបុរីឈ្មោះថាStraits Construction Singapore Pte. Ltd បានប្រកាសពីអនុស្សរណៈយោគយល់ (MoU) លើកម្រោង លំដ្ឋានដែលមានតម្លៃសមរម្យ ជាមួយរាជរដ្ឋាភិបាល។ បច្ចុប្បន្នក្រុមហ៊ុនមានគម្រោងខុនដូ ២ សំខាន់ៗ កំពុងដំណើរការគឺមាន គម្រោងThe Peak និងគម្រោងThe Bridge។ លោកឧកញ៉ា សៀ ឫទ្ធី ជាប្រធានក្រុមហ៊ុន WorldBridge បានបា្រប់ Realestate.com.kh សប្តាហ៍នេះថាថ្វីបើ ក្តីបារម្ភពីទីតាំងច្បាស់លាស់ដែលនឹងត្រូវប្រកាសនៅពេលគម្រោងដាក់ចេញនៅចុងឆ្នាំនេះ លោកមានប្រសាសន៍ថា ការអភិវឌ្ឍន៍គួរស្ថិតនៅជុំវិញចំងាយ ១៧គ.ម ពីកណ្តាលទីក្រុងភ្នំពេញ។ វានៅមិនទាន់មានភាពច្បាស់លាស់ ថាតើរដ្ឋាភិបាលបានផ្តល់ដីសម្បទានសម្រាប់គម្រោងនេះឫយ៉ាងណា! លោកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “សម្រាប់គម្រោងទីមួយរបស់យើង ក្រុមហ៊ុនមានដីស្រាប់ហើយយើងនឹងសាងសង់លំនៅដ្ឋានៅលើដី នោះរួចលក់ទៅឲ្យអតិថិជនដែលចង់ទិញជាមួយការលើលទឹកចិត្ត និងគាំទ្រដោយច្បាប់ពីរដ្ឋាភិបាល”។ “នៅថ្ងៃអនាគតរដ្ឋាភិបាលអាចមានដីសម្រាប់អ្នកអភិវឌ្ឍន៍ឯកជន ដើម្បីអភិវឌ្ឍជាគម្រោងលំនៅដា្ឋនសាធារណៈ” លោកឧញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា ក្រុមហ៊ុនបានធ្លាប់សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់ ដែលទាក់ទងទៅនឹងដំណាក់កាលនៃការរៀបចំគម្រោង។ “រួមជាមួយនឹងដៃគូដ៏រឹងមាំ ក្រុមហ៊ុន Straits Construction Singapore ដែលបានសាងសង់លំនៅដ្ឋានសាធារណៈនៅប្រទេសសិង្ហបុរីតាំងពីឆ្នាំ ១៩៨២ យើងបានធ្វើការយ៉ាងជិតស្និទជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់លើសេចក្តីពង្រាងច្បាប់សម្រាប់លំនៅដ្ឋានសាធារណៈ ដើម្បីឲ្យប្រាកដថា ច្បាប់នឹងមានការឆ្លើយតប ដើម្បីទទួលបានចំណាប់អារម្មណ៍ពីភាគីពាក់ព័ន្ធ ដូចជា៖ អ្នកទិញ រដ្ឋ និងក្រុមហ៊ុន”។ នេះបើតាមប្រសាសន៍លោកឧញ៉ា សៀ ឫទ្ធី។ “មានទម្រង់ផ្សេងៗនៃដៃគូសាធារណៈ និងឯកជន ក្នុងគម្រោងលំនៅដ្ឋានសាធារណៈដែលបានលើកឡើងនៅក្នុងគោលនយោបាយជាតិស្តីពីលំនៅដ្ឋានរបស់រដ្ឋាភិបាល” លោកឧញ៉ា សៀ ឫទ្ធី បន្ថែមថា សម្រាប់គម្រោងពិសេសមួយនេះ គ្រោងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំ “យើងជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាlនឹងផ្តល់ឲ្យពួកយើងនូវការលើកទឹកចិត្តក្នុងការវិនិយោគ រួមបញ្ចូល ទាំង ការរួចពន្ធ និងផ្តល់ឲ្យមានហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ទៅទីតាំងគម្រោងបន្ថែមទៅលើច្បាប់នៃការអភិវឌ្ឍន៍គម្រោងសាងសង់លំនៅដ្ឋានសាធារណៈមួយនេះ”។ លំនៅដ្ឋានមានតម្លៃចាប់ពី ២៥,០០០ ដុល្លារ ទៅ ៣០,០០០ដុល្លារ ហើយលោកឧកញ៉ាបន្ថែមថា ជំនួយខាងហិរញ្ញវត្ថុ នឹងអាចរកបានក្នុងទម្រង់ជាកម្ចីទិញផ្ទះ សម្រាប់អ្នកចង់ទិញ។ “យើងសង្ឃឹមថា ការបង់លើកដំបូងមានត្រឹមតែ ១០ % នៃតម្លៃផ្ទះសរុប ហើយអ្នកទិញអាចបង់រំ លុះបានរហូតអស់ ” លោកឧកញ៉ាបន្ថែមថា “ខ្ញុំជឿថាអ្នកគ្រប់គ្នាអាចមានលទ្ធភាពទិញផ្ទះនេះបាន”។ លោកឧកញ៉ាបានបន្ថែមទៀតថា “ទាក់ទងទៅនឹងជម្រើសនៃហិរញ្ញវត្ថុ ក្រុមហ៊ុននឹងធានាឲ្យមានកម្ចី ល្អប្រសើរ” គាត់បាននិយាយថា “ក្រុមហ៊ុនរបស់យើងនឹងធ្វើការជាមួយនឹងធនាគារពាណិជ្ជ ហើយសង្ឃឹមថាគម្រោងធនាគារអភិវឌ្ឍន៍អន្តរជាតិ នឹងដំណើរការផ្ទះដែលមានតម្លៃសមរម្យដែលតម្រូវឲ្យគ្រួសារដែលមានជីវភាពទាប និងមធ្យម។ ដូច្នេះធនាគារទំាងនោះត្រៀមខ្លួនរួចរាល់ហើយក្នុងការសហការជាមួយយើង ” “ចំណែកឯប្រាក់កម្ចីទិញផ្ទះដែលហិរញ្ញបទានបានពីរដ្ឋក៏បានចុះក្នុងគោលនយោបាយជាតិរួចរាល់ផងដែរ គម្រោងនេះត្រូវការពេលវេលាបន្ថែម យើងសង្ឃឹមថាសម្រាប់រយៈវែងរដ្ឋនឹងដើរតួនាទីយ៉ាងសំខាន់” លោក ឧកញ៉ា សៀ ឬទ្ធី មានប្រសាសន៍ថាផ្ទះដែលមានតម្លៃសមរម្យគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជាដែលជាប្រទេសមាននិរន្តភាពក្នុងការអភិវឌ្ឍន៍។ “ដូចជាបក្សី គ្រប់គ្រួសារត្រូវការជម្រកមួយ ឬកន្លែងមួយដែលពួកគាត់ហៅថាផ្ទះ មិនថាពួកគាត់មាន កម្រឹតជីវភាពណាក៏ដោយ ដូច្នេះពួកយើងមើលឃើញថាការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទ បុរី និងខុនដូ ប្រណិតយ៉ាងច្រើនដែលសម្រាប់តែគ្រួសារដែលមានជីវភាពខ្ពស់ និងកណ្តាល ប៉ុន្តែទន្ទឹមនឹងនេះគ្រួសារ ដែលមានកម្រឹតជីវភាពទាបក៏ចង់បានលំនៅដ្ឋានផ្ទាល់ខ្លួនផងដែរ” នេះជាប្រសាសន៍ របស់លោក ឧកញ៉ា “ដូច្នេះមានតម្រូវការមួយយ៉ាងពិតប្រាកដសម្រាប់ទីផ្សារលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យ” ម្ចាស់គម្រោងអភិវឌ្ឍន៍នៃក្រុមហ៊ុនអចលនទ្រព្យ Cambodia Natural Lucky Real Estate ដែលសព្វថ្ងៃ កំពុងតែសាងសង់គម្រោង Sino Plaza ដែលមានទីតំាងនៅជិតបឹងត្របែកផ្លាហ្ស៊ាក្នុងខណ្ឌចំការម៉ន គាត់ក៏យល់ស្របនៃមតិនេះផងដែរអំពីតម្រូវការផ្គត់ផ្គង់ដែលមានតម្លៃថោកសមរម្យ នៅក្នុងទីផ្សារយោងតាមរបាយការណ៍របស់គាត់ដែលមានឈ្មោះថា “Housing a Kingdom: Affordable housing for Cambodians”។ របាយការណ៍ឯកជននេះបានទៅដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយបានកត់សំគាល់ថា “លំនៅដ្ឋាន ដែលមានតម្លៃថោកសមរម្យគឺជាតម្រូវការចំាបាច់សម្រាប់យុវជនក្មេងៗ គ្រួសារថ្មីថ្មោង និងគ្រួសារដែលមានប្រាក់ចំណូលមធ្យ។ ប្រជាជនកម្ពុជានៅក្នុងកម្រឹតជីវភាពនេះកំពុង តែស្វែងរកលំនៅដ្ឋានប្រភេទនេះកាន់តែច្រើន” ក្នុងការឆ្លើយតបក្រុមហ៊ុនអចលនទ្រព្យ Cambodia Natural Lucky បានកត់សំគាល់ថា “ប្រមាណ១០ភាគរយនៃគម្រោង Sino Plaza គម្រោងនេះនឹងមានតម្លៃទាបជាងទីផ្សារ ឆ្លើយតបទៅនឹងបញ្ហាតម្រូវការលំនៅដ្ឋានរបស់ប្រជាជនកម្ពុជា” នេះគឺជាការប្រើប្រាស់ប្រព័ន្ធ”ទីផ្សារមិនបើកចំហរ” ប្រព័ន្ធបោះឆ្នោតដែលទាមទារឲ្យមានការបោះឆ្នោត នៅក្នុងការលក់គម្រោងនៃការអភិវឌ្ឍន៍ ដែលមានវត្ថុបំណងសម្រាប់ទីផ្សារនៃគ្រួសារដែលមានរបាយការណ៍ប្រាក់ចំណូលអតិបរិមាចន្លោះពី២០០០ដុល្លារក្នុងមួយខែ នេះជាលក្ខខណ្ឌដែលទាមទារមុននឹងស្នើប្រាក់កម្ចីទិញផ្ទះ។ ផ្ទះល្វែងដែលស្ថិតនៅក្រោមលក្ខខណ្ឌនេះមិនត្រូវបានលក់បន្តក្នុងទីផ្សារអចលនទ្រព្យបើកចំហរឡើយ ហើយទាមទារឲ្យពួកគាត់រស់នៅរយៈពេល៥ឆ្នំា។ ប្រសិនបើពួកគាត់មានបំណងលក់នៅក្នុងអំឡុងរយៈពេល៥ឆ្នំា ពួកគាត់ត្រូវលក់ទៅឲ្យម្ចាស់គម្រោងវិញ ដោយមានការធានាក្នុងការលក់ទៅតាមតម្លៃដែលបានកំណត់។ របាយការណ៍ដែលត្រូវបានគូសបញ្ជាក់នេះ ទាមទារការគំាទ្រពីរដ្ឋាភិបាល! “ការជួយជ្រោមជ្រែង និងបំពេញភារកិច្ចដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គួរតែជួយដឹកនំា សហការជាមួយគម្រោងផ្គត់ផ្គង់លំនៅដ្ឋានដែលមានតម្លៃថោកសមរម្យនេះ” “នៅក្នុងរបាយការណ៍បានធ្វើការសង្ខេបជារួម ដោយមានវត្ថុបំណង់ ពុះពារស្វែងរកជំនួយពីខាងក្រសួង ដើម្បីរុញច្រានគម្រោងមួយនេះឲ្យឆ្ពោះទៅមុខ” តំណាងក្រុមហ៊ុនមួយចំនួនបានស្នើសុំរដ្ឋាភិបាល ដើម្បីឲ្យមានការជួយផ្តល់ទុនបន្ថែមដោយផ្ទាល់ ក្នុងការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យថ្មីមួយនេះ។ ភ្នាក់ងារអចលនទ្រព្យ Huttons CPL Cambodia បាននិយាយថាវាជារឿងសំខាន់ក្នុងការផ្តល់លំនៅដ្ឋានដល់ប្រជាជនដែលមានជីវភាពទាប។ “ការផ្តល់លំនៅដ្ឋានដល់ក្រុមគ្រួសារដែលមានកម្រឹតជីវភាពទាបក្នុងតម្លៃមួយដែលពួកគាត់អាចទិញបានដែល ទីតំាង ស្ថិតនៅក្នុងតំបន់ទីប្រជុំជន គឺជាឱកាសក្នុងការលើកស្ទួយកម្រឹតជីវភាពរបស់ពួកគាត់បន្ថែម ក៏ដូចជាជួយដល់គ្រួសារជំនាន់ក្រោយរបស់ពួកគាត់ផងដែរ” នេះជាសម្តីរបស់ Sharon Liew ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Huttons CPL Cambodia៕ ផ្ដល់សិទ្ធិ៖ realestate.com.kh
X
5s