តើ​អ្នក​អាច​ធ្វើ​ហ្វឹក​ហាត់​ខួរក្បាល​របស់​អ្នក​យ៉ាង​ដូចម្ដេច​ដើម្បី​កុំ​ឲ​ស្រ្តេស​ខ្លាំង?​តើអ្នកធ្លាប់ស្រមៃដែលទេថា ប្រសិនជាអ្នកអាចគ្រប់គ្រងខួរក្បាលរបស់អ្នកមិនឲមានសម្ពាធពេញមួយថ្ងៃបាន? តាមពិតទៅ វាមិនពិបាកនោះទេ។ អ្នកគ្រាន់តែត្រូវការគន្លឹះខ្លះៗតែប៉ុណ្ណោះ។ ខាងក្រោមនេះ យើងនឹងផ្ដល់នូវគន្លឹះដែលអ្នកធ្វើបានដើម្បីគ្រប់គ្រងសម្ពាធរបស់អ្នក។ដូច្នេះហើយ អ្នកអាចរស់នៅដោយគ្មានសម្ពាធបាន។

១) Noradrenaline

Noradrenaline គឺជាសារធាតុគីមីមួយចម្បងមួយនៅក្នុងខួរក្បាលដែលយើងរាល់គ្នាមិនសូវឮនោះទេ។ អ្នកត្រូវការរៀនគ្រប់គ្រងថាមពលដើម្បីកុំឲមានសម្ពាធ។ ការមាន Noradrenaline តិចឬច្រើនក៏មិនល្អចំពោះការឆ្លើយតបរបស់រាងកាយដែរ។ ក៏ប៉ុន្តែ Noradrenaline អាចជួយដល់ការទំនាក់ទំនងរវាងខួរក្បាល និងរាងកាយរបស់អ្នកបាន។

២) អ្នកមានជម្រើស

សម្ពាធក្នុងប្រចាំថ្ងៃខ្លះអាចជៀសវាងបាន ប៉ុន្តែខ្លះមិនបាននោះទេ។ ឧទាហរណ៍៖ ប្រសិនជាអ្នកដឹងថាអ្នកជិតខាងរបស់អ្នកជាមនុស្សអវិជ្ជមាន អ្នកអាចជម្រើសមិននៅជាមួយអ្នកម្នាក់បាន។ ប៉ុន្តែ ប្រសិនជាឡានរបស់អ្នកខូច អ្នកមានជម្រើសក្នុងការឆ្លើយតបទៅនឹងរឿងមួយនេះ។

៣) អ្នកក៏អាចគិតថាការមានសម្ពាធជារឿងល្អ

ការជួបប្រទះនូវសម្ពាធនៅពេលវ័យក្មេងនិងជួយអ្នកមានភាពខ្លាំងក្លានាថ្ងៃខាងមុន។ អ្នកអាចនិងមានសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងសម្ពាធ។ តាមការស្រាវជ្រាវរកឃើញថា អ្នកដែលសម្របខ្លួននឹងសម្ពាធច្រើនតែមិនមានសម្ពាធនៅពេលក្រោយ។

៤) ហ្វឹកហាត់ខួរក្បាល

ដើម្បីហ្វឹកហាត់ខួរក្បាលក្នុងការគ្រប់គ្រងសម្ពាធ អ្នកត្រូវចេះពីការផ្លាស់ប្តូរការសម្រេចចិត្តពីការមើលឃើញរឿងមិនល្អទៅជារឿងល្អ វាប្រសើរជាងមើលឃើញជារឿងសម្ពាធ។ តាមការស្រាវជ្រាវថ្មីៗរកឃើញថា អ្នកគ្រាន់តែប្រាប់ខ្លួនឯងអ្នករីករាយក្នុងការសម្រេចកិច្ចការដ៏មានសម្ពាធមួយនេះជាជាងអង្គុយពិបាកចិត្តអំពីកិច្ចការមួយនេះ៕

ដោយ៖ មួយ​យូ

X
5s