ដឹងទេថា នៅពេលអ្នកស្រលាញ់មនុស្សដែលចូលចិត្តធ្វើដំណើរកម្សាន្ត អ្នកនឹងទទួលបានប្រយោជន៍អ្វីខ្លះ?
ការធ្វើដំណើរកម្សាន្ត គឺជាការទទួលយកបទពិសោធន៍ថ្មីៗបានយ៉ាងលឿនបំផុត។ ការទាក់ទងជាមួយអ្នកដែលដើរកម្សាន្ត ច្រើនជាពិសេស ទៅកាន់បរទេសនោះ អ្នកនឹងមានឱកាស បានរៀន សូត្រ ចំណេះដឹងថ្មីៗ ពីពួកគេ។ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ងាយចុះសម្រុងជាមួយអ្នកដទៃ
ដោយសារតែការធ្វើដំណើរ ច្រើនជុំវិញពិភពលោក គេអាចមានឱកាស ជួបប្រទះ មនុស្សច្រើនប្រភេទ ហើយពេលខ្លះពួកគេក៏ជាមនុស្សពិបាកចុះសម្រុងដែរ។ ហេតុនេះហើយ ទោះពួកគេជួបមនុស្សដែលពិបាកនៅជាមួយយ៉ាងណាក្ដី ក៏នៅតែគ្មានបញ្ហាដែរ សម្រាប់ពួកគេ។
២) ជាមនុស្សឯករាជ្យ
យ៉ាងហោចណាស់ពួកគេ បានរៀនមើលថែខ្លួនឯង នៅឯក្រៅប្រទេស ខណៈអ្នកដទៃមិនហ៊ាន នឹងរស់នៅម្នាក់ឯងនោះ។ ហេតុនេះហើយវាជារឿងស្រួល ដែលមនុស្សជាទីស្រលាញ់របស់អ្នកអាចដឹងថា ពួកគេត្រូវធ្វើដូចម្ដេច ហើយ ចេះរៀនរស់ដោយខ្លួនឯងយ៉ាងណានោះ។
៣) ជាមនុស្សចេះស្រមើស្រមៃ
ភាគច្រើនពួកគេ ជាមនុស្សដែលមានក្ដីស្រមៃ ច្រើន ហេតុនេះហើយ បានជាពួកគេ ចូលចិត្តធ្វើដំណើរកម្សាន្ត ហើយ ពួកគេស្រែកឈ្លាន ក្នុងការស្វែងរកអ្វីដែលថ្មីសម្រាប់បំពេញជីវិត ឲ្យកាន់តែមានន័យ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack.org