កម្មវីធីទូរស័ព្ទ (App) ល្អៗចំនួន ៥ អាចបង្វឹកសមត្ថភាពខួរក្បាលរបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាព
បណ្ឌិតផ្នែកបណ្ដាញប្រសាទលោក Majid Fotuhi ដែលជាប្រធាននៃវិទ្យាស្ថានសុខភាពខួរក្បាល និងលំហាត់រាងកាយ Neurology បាននាំឲ្យអ្នកដែលមានបំណងប្រើប្រាស់កម្មវិធី (app) ទូរស័ព្ទ ធ្វើតេស្តសមត្ថភាពខួរក្បាល គួរតែជ្រើសរើសកម្មវិធីដែលអ្នកចូលចិត្ត ដើម្បីបង្កើនការចងចាំ ជំរុញសមត្ថភាពខួរក្បាល ហ្វឹកហាត់សាច់ដុំខួរក្បាល សកម្មភាពទាំងនេះអ្នកគួរតែទំលាប់អនុវត្តជាប្រចាំរយៈពេល ១៥ ទៅ២០នាទី ជារៀងរាល់ថ្ងៃ។
តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រកម្មវិធីទាំង ៥ខាងក្រោម គឺអាចជំរុញការហ្វឹកហាត់ខួរក្បាលរបស់លោកអ្នកបានយ៉ាងមានប្រសិទ្ធភាព៖
១) Elevate
Elevate គឺជាកម្មវិធីជំនួយខួរក្បាលមួយដែលជួយអ្នកប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាបង្កើនភាពរហ័សក្នុងការអាន និងស្ដាប់ព័ត៌មាន បង្កើនការយល់ដឹងបន្ថែមលើពាក្យអង់គ្លេសនៅក្នុងដំណើរការរបស់កម្មវិធីនេះនឹងតម្រូវឲ្យអ្នកប្រើប្រាស់ជ្រើសរើសចម្លើយមួយក្នុងចំណោមចម្លើយ ៣-៥-៧ រាល់វគ្គនីមួយៗបានកំណត់នូវនាទីច្បាស់លាស់ដោយវគ្គកាន់តែជ្រៅពេលវេលាកាន់តែតិច។