ក្រុមហ៊ុន Apple បោះសម្ដីថា ធនាគារនៅអូស្ត្រាលីមិនយល់ពីបច្ចេកវិទ្យាបង់ប្រាក់តាមទូរស័ព្ទ (Apple Pay) របស់ខ្លួន
ធនាគារអូស្ត្រាលីបានចោទប្រកាន់ក្រុមហ៊ុន Apple ដោយសារបញ្ហារឹតបន្តឹងខ្លាំងលើកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ iPhone ដោយប្រើបច្ចេកវិទ្យា Apple Pay របស់ក្រុមហ៊ុន។ Apple មិនបានបាញ់ឱ្យធនាគារទាំងនោះវិញឡើយ តែបានថាឱ្យធនាគារទាំងនោះថា មិនយល់អំពីបច្ចេកវិទ្យារបស់ខ្លួន (Apple) និងមិនយល់អំពីដំណើរការរបស់ Apple Pay សោះ។
Apple មានការរក្សានូវស្តង់ដារប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់សម្រាប់អតិថិជនរបស់ខ្លួន នៅពេលពួកគេប្រើប្រាស់ឧបករណ៍ Apple ធ្វើការទូទាត់ប្រាក់។ ការផ្ដល់ជូនការភ្ជាប់ចូលប្រព័ន្ធ NFC តាមវិធីសាមញ្ញ (simple access) ដោយកម្មវិធីធនាគារ ជាមូលដ្ឋានអាចបន្ទាបប្រព័ន្ធសុវត្ថិភាពរបស់ Apple ឱ្យធ្លាក់ចុះ។ បែបនេះ នឹងអាចកើតមានចន្លោះប្រហោងលើប្រព័ន្ធបង់ប្រាក់ចល័ត Apple Pay។
ធនាគារទាំងនោះ ចង់គ្រប់គ្រងពេញលេញលើការថែទាំប្រព័ន្ធរបស់អតិថិជនខ្លួន។ ក្រុមហ៊ុន Apple បាននិយាយថា ធនាគារអូស្ត្រាលីបានបដិសេធលើការបញ្ចូលព័ត៌មានសម្ងាត់ពេក នៅមុនពេលមានកិច្ចពិភាក្សារវាងក្រុមហ៊ុន Apple និងបណ្ដាធនាគារអូស្ត្រាលី។ ធនាគារអាចនឹងទទួលព័ត៌មានអំពីមុខងារ Apple Pay ហើយដឹងអំពីដំណើរការរបស់វា ប៉ុន្តែអាចមិនមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់ណានោះឡើយ៕