ចង់សរសេរ Status បង្ហោះលើ Facebook តែមិនចង់ឱ្យ Friend ណាម្នាក់មើលឃើញសូមធ្វើតាមវិធីនេះ
Facebook មានការកំណត់លក្ខណៈដើមគឺ បង្ហាញ Status របស់អ្នកប្រើប្រាស់នៅលើ News Feed ដែលអាចឱ្យ Friend ទាំងឡាយមើលឃើញ។ ប៉ុន្តែអ្នកក៏អាចបិទ មិនឱ្យ Friend ណាម្នាក់មើលឃើញ Status របស់អ្នក បានផងដែរ។ ខាងក្រោមនេះ គឺជារបៀប លាក់ Post ឬ Status របស់អ្នកមិនឱ្យនរណាម្នាក់មើលឃើញ៖
១) បន្ទាប់ពីសរសេររៀបរាប់នៅលើ Status រួច សូមចុចលើប៊ូតុង Friend ឬពេលខ្លះជា Public ដើម្បីប្ដូរគោលដៅដែលចង់បង្ហាញឱ្យឃើញ ហើយចុចលើ More Options → Custom។
២) ផ្ទាំង Custom Privacy នឹងបង្ហាញ។ ត្រង់នេះ សូមសម្គាល់មើលត្រង់ Don't share with ដោយបញ្ចូលឈ្មោះ friend ណាខ្លះ ដែលអ្នកមិនចង់ឱ្យមើលឃើញ Status របស់អ្នក។
បញ្ជាក់៖ ដើម្បីដោះការកំណត់លាក់ Post ពី Friend នេះ សូមអនុវត្តតាមជំហានដដែល។ នៅក្នុងផ្នែក Don't Share With ប្រសិនអ្នកមិនចង់ឱ្យនរណាខ្លះមើលឃើញ Status របស់អ្នក អ្នកអាចបញ្ចូលឈ្មោះលើសពីមួយបាន។ រីឯ ផ្នែកខាងលើដែលសរសេរថា Share With អ្នកអាចបញ្ចូលឈ្មោះ Friend ដើម្បីបង្ហាញឱ្យតែ Friend ទាំងឡាយដែលនៅក្នុងប្រអប់នោះ អាចមើលឃើញ Status របស់អ្នក ហើយក្រៅពីនេះ នឹងមិនបង្ហាញឱ្យឃើញឡើយ៕