គន្លឹះ​ក្នុង​ការ​បង្ហោះ​រូបថត​គុណភាព​ច្បាស់​នៅ​លើ Facebook​



លោកអ្នកដែលចូលចិត្តបង្ហោះរូបនៅលើ Facebook ប្រហែលជាបានចាប់អារម្មណ៍ទៅលើគុណភាពរូបទាំងនោះ មិនដូចជារូបដើមនោះឡើយ ពោលគឺមានភាពព្រាលៗ។ នេះដោយសារបណ្ដាញ Facebook ត្រូវក្រុមហ៊ុនប្រើវិធីសាស្ត្រ compression ដើម្បីកាត់បន្ថយទំហំរូប សន្សំសំចៃផ្ទៃទំនេរលើឌីស នៅរាល់ពេលរូបថតរបស់អ្នកត្រូវបានបង្ហោះ។ ដូច្នេះទំព័រនេះ យើងសូមលើកយកពីរបៀបក្នុងការបើកមុខងារ Enable “High Quality” នៅពេលអ្នកបង្ហោះរូបថត។

beauty-cool-cute-girl-Favim.com-3878221alternative-cool-cute-girl-hair-Favim.com-282720

១) ដើម្បីដំណើរការមុខងារ គឺមានលក្ខណៈ សមញ្ញាទេ ដោយគ្រាន់តែបង្កើតអាល់ប៊ុម (album) ដោយចុចលើប៊ូតុង Create Photo Album នៅលើគេហទំព័រ (homepage) របស់ Facebook តាមកុំព្យូទ័រ។ ២) បន្ទាប់មកចុចធីកយក High Quality នៅដំណាក់កាលបន្ថែម (adding) រូបថតថ្មីចូលក្នុងអាល់ប៊ុម (album)។ នេះគឺមានន័យថា អ្នកកំណត់ឱ្យរូបថតនៅរក្សាគុណភាពខ្ពស់ នៅពេល upload ចូលក្នុងអាល់ប៊ុម។ ទោះជាយ៉ាងណាអ្នកគួរតែដឹងដែរថា Facebook នៅតែធ្វើ compress ទៅលើរូបថតទាំងនេះដដែល គ្រាន់តែវាមិន compress ដែលធ្វើឲ្យរូបថតអន់ថយគុណភាពខ្លាំងដូចលក្ខណៈដើម (default)។ -ការ Upload រូបថតក្នុងកម្រិត 2048px៖ ប្រសិនរូបថតនៅលើ Facebook មានកម្រិត 2048px អ្នកនឹងអាចរើសយកគុណភាព upload ល្អជាងលក្ខណៈធម្មតា។ យ៉ាងណា នេះនឹងមិនមែនមានន័យថា Facebook មិនធ្វើការ compress លើរូបថតនោះឡើយ។ ប៉ុន្តែ resolution ខ្ពស់បែបនេះ អាចរក្សាកម្រិតគុណភាពបានមួយកម្រិតដែរ។ -ប្ដូរទំហំរូបរបស់អ្នកតាមទំហំគាំទ្រខាងក្រោម៖ -រូបធម្មតា៖ 720px, 960px, 2048px (ទទឹង) -រូប Cover៖ 851px គុណនឹង 315px -ប្រសិនបើអ្នកប្រើរូបថត 2048px អ្នកអាចរើសយកជម្រើស High Quality នៅពេលអ្នក Upload -ដើម្បីជៀសវាងការ compress នៅពេលអ្នក upload រូប Cover អ្នកអាចកំណត់រូបឱ្យមានទំហំក្រោម 100KB។
X
5s