តើអ្នកអាចត្រៀមប្រលងIELTSដោយរបៀបណា?
ប្រសិនជាអ្នកចង់ចេញទៅរៀននៅក្រៅប្រទេស អ្នកច្បាស់ជាត្រូវមួយក្រដាសពិន្ទុIELTSដើម្បីបញ្ជាក់ពីសមត្ថភាពអង់គ្លេសរបស់អ្នក។ ខាងក្រោមនេះជាយុទ្ធសាស្ត្រសម្រាប់ភាពជោគជ័យ៖
១) ចូរទៅគេហទំព័រIELTS៖ នៅក្នុងគេហទំព័រនឹងផ្ដល់ព័ត៌មានជាច្រើនអំពីការប្រលងIELTS។ ឧទាហរណ៍ដូចជា រយៈពេលនៃលំហាត់នីមួយៗជាដើម។
២)រកមើលចំណុចខ្សោយរបស់អ្នក៖ ប្រសិនជាអ្នកដឹងថាអ្នកខ្សោយផ្នែកមួយណា អ្នកត្រូវចាប់ផ្តើមពង្រឹងវា។ ប្រសិនជាអ្នកខ្សោយផ្នែកអី ត្រូវអនុវត្តផ្នែកនោះឲ្យបានច្រើន។
៣) អានកាសែត៖ ការអានកាសែតនឹងផ្តល់ព័ត៌មានដែលកើតឡើងនាពេលបច្ចុប្បន្នដែលជួយដល់ផ្នែកសរសេររបស់អ្នក។
៤) ស្តាប់ BBC ឬCNN៖ ចំណាយពេល៣០នាទីជារៀងរាល់ថ្ងៃប្រសិនជាអ្នកមិនសូវពូកែ។ ៥) អនុវត្ត៖ ចំណាយពេលដែលអ្នកមានមកអនុវត្តរាល់ជំនាញដែលគេប្រលង។ អ្នកមិនត្រូវផ្តោតសំខាន់តែចំណុចដែលអ្នកខ្សោយតែស្រុងនោះទេ។ អ្នកគួរតែត្រូវពង្រឹងទាំងអស់៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.wikihow.com