រឿងគ្រោះថ្នាក់ដោយសារការប្រើ Wi-Fi តាមទីសាធារណៈ (ហាងកាហ្វេ ហាងអាហារ កន្លែងកម្សាន្ត ...) និងរបៀបបង្ការសុវត្ថិភាព
ថ្វីត្បិតបច្ចេកវិទ្យាប្រព័ន្ធបណ្ដាញអ៊ីនធឺណិត បច្ចុប្បន្នភាពមានលក្ខណៈទំនើប 4G និង 4.5G និងត្រៀមស្វាគមន៍ 5G នៅឆាប់ៗខាងមុខ ដែលមានល្បឿនយ៉ាងលឿនហើយក្ដី ក៏ការភ្ជាប់ប្រើអ៊ីនធឺណិតតាម Wi-Fi នៅតែពេញនិយម និងនិយមប្រើជាងដែរ ដោយសារវាអាចជួយសន្សំសំចៃប្រាក់កាក់ និងអាចសន្សំសំចៃថ្មជាជាងការប្រើអ៊ីនធឺណិតតាមស៊ីមទូរស័ព្ទបានមួយផ្នែក។ យ៉ាងណាបើតាមអ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិត ឱ្យដឹងថា ការប្រើអ៊ីនធឺណិតពី Wi-Fi តាមទីសាធារណៈគឺមិនមានសុវត្ថិភាពទិន្នន័យនោះឡើយ។ ប្រការដែលអ្នកគួរជៀសវាងបំផុតនោះ គឺមិនត្រូវធ្វើប្រតិបត្តិការហិរញ្ញវត្ថុអនឡាញតាមតំណភ្ជាប់អ៊ីនធឺណិត Wi-Fi សាធារណៈនោះទេ។
