ការសិក្សាបកប្រែអត្ថបទកាសែត មានឥទ្ធិពលខ្លាំងទៅលើការបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់អ្នក​



ខណៈពិភពលោកកំពុងអភិវឌ្ឍន៍រីកចម្រើនទៅមុខ និងការកើនឡើងនៃសកលភាវូបនីកម្ម តម្រូវការប្រើប្រាស់ភាសាអង់គ្លេសជាភាសាយាន្តក្នុងការទំនាក់ទំនងក្លាយជាភាសាចំបាច់ខ្លាំងបំផុត បន្ទាប់ពីខេរភាសា។ ឆ្លើយតបទៅនឹងបរិបទនិងតម្រូវការបែបនេះហើយ ទើបតម្រូវឲ្យមនុស្សជាច្រើនប្រឹងរៀនភាសាអង់គ្លេស។ ការសិក្សាភាសាអង់គ្លេសមានច្រើនរបៀប និងបែបបទទៅតាមស្ថាប័ន និងរបៀបរបបរៀនរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែកាសិក្សាមួយដែលត្រូវគេមើលឃើញថាជាវិធីសាស្ត្រក្នុងការរៀនភាសាអង់គ្លេសដ៏មានឥទ្ធិពលនោះគឺ ការសិក្សាបកប្រែអត្ថបទកាសែត។ ការសិក្សាបកប្រែអត្ថបទកាសែត បើស្ដាប់ទៅដូចជាចាស់គម្រិលបន្ដិច ប៉ុន្តែការសិក្សាក្នុងសម័យថ្មីនេះមានឥទ្ធិពលទៅលើការបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់អ្នកយ៉ាងពិតប្រាកដ។ លោក លង់ វណ្ណៈ គ្រូបង្រៀនភាសាអង់គ្លេសនិងកាសែត និងជាអ្នកបកប្រែអត្ថបទសារព័ត៌មាននៅគេហទំព័រ BizKhmer បានមានលើកឡើងថា ការសិក្សាបកប្រែកាសែតនឹងជួយអ្នកពង្រីកនិងពង្រឹងពាក្យ  ឃ្លងឃ្លាភាសាអង់គ្លេសដែលទាន់សម័យក្នុងកាសែត និងមិនត្រឹមតែប៉ុណ្ណោះទេការរៀនកាសែតក៏នឹងជួយអ្នកឲ្យចេះវិភាគវេយ្យាករណ៍ និងរបៀបនៃការបកប្រែពីភាសាអង់គ្លេសទៅជាភាសាខ្មែរឲ្យបានត្រឹមត្រូវផងដែរ។ លើសពីនេះទៅទៀតគឺអ្នកសិក្សានឹងទទួលបានដំណឹងថ្មីៗក្នុងតំបន់និងពិភពលោក ដែលជាចំណេះដឹងមិនចេះរីងស្ងួតដែលមនុស្សក្នុងសម័យឧស្សាហកម្ម ៤.០នេះមិនអាចខ្វះបាន។ លោក បានបន្តទៀតថា ដើម្បីឲ្យអ្នកសិក្សាបកប្រែអត្ថបទកាសែតបានដោយខ្លួនឯងបាន អ្នកសិក្សាត្រូវចាំបាច់ត្រូវចេះប្រើប្រាស់វចនានុក្រមភាសាអង់គ្លេស ដូចជា Oxford, Cambridge និង Longman ជាដើម។ ការចេះប្រើប្រាស់វចនានុក្រមជាទ្វារមួយបើកចំហរឲ្យអ្នកមានលទ្ធភាពអាចរៀនសូត្រ និងស្វែងយល់ភាសាអង់គ្លេសបានដោយឯករាជ្យ។ បន្ថែមពីនេះ លោក យ៉ន សុភារិទ្ធ ស្ថាបនិកគេហទំព័រ BizKhmer និងជាអ្នកបកប្រែអត្ថបទសារព័ត៌មានជើងចាស់មួយរូប បានមានប្រសាសន៍ថា ដើម្បីឲ្យភាសាអង់គ្លេសរបស់អ្នកកាន់តែខ្លាំងទៀតនោះ អ្នកក៏ត្រូវតែចេះពីវេយ្យាករណ៍ ជាពិសេសវេយ្យាករណ៍ទាក់ទង់នឹងការសរសេរផងដែរ ពីព្រោះវាពិតជាមិនអាចខ្វះបានឡើយសម្រាប់អ្នកសិក្សាដែលត្រូវតែចេះដើម្បីពង្រឹងសមត្ថភាពសរសេរ និងវិភាគវេយ្យាករណ៍ឲ្យបានកាន់តែប្រសើរ។ ដើម្បីជួយអ្នកសិក្សាបន្ថែមទៀត BizKhmer បានរៀបចំវគ្គសិក្សាមួយ «វេយ្យាករណ៍និងបកប្រែអត្ថបទកាសែតពិសេស (Special Grammar and Newspaper Translation Course)»   តម្លៃ៖ 80$/ម្នាក់ រយៈពេល៖ ៦ សប្ហាហ៍ ថ្ងៃចូលរៀន៖ ថ្ងៃទី 16 ខែមីនា ឆ្នាំ២០១៩ ម៉ោងសិក្សា៖ ថ្ងៃសៅរិ៍ ម៉ោង ១៖៣០ នាទី ដល់ ៣៖៣០នាទី ថ្ងៃអាទិត្យ ម៉ោង ៨៖៣០នាទី ដល់ ១០៖៣០នាទី ទីតាំង៖ សាលាសន្ទនាភាសាអង់គ្លេសជាមួយគ្រូបរទេស (ជិតធនាគារ ABA អង់តែនទួលគោក) បញ្ជាក់៖ ចំនួនសិស្សមានកំណត់ដោយសារតែមានតែមួយថ្នាក់ប៉ុណ្ណោះ/ សិក្សាតាមរយៈអនឡាញ ***ខ្លឹមសារមេរៀននិងអត្ថប្រយោជន៍ក្នុងវគ្គសិក្សាមួយនេះ៖ ១) យល់ដឹងពីរូបមន្តសារព័ត៌មាន (គ្រោងព័ត៌មាន ធាតុផ្សំ ខ្លឹមសារ ....) ២) យល់ដឹងពីតួនាទីអ្នកបកប្រែសារព៍ត៌មាន ៣) រៀនពីក្បួនវេយ្យាករណ៍ក្នុងការសរសេរភាសាអង់គ្លេស (Grammar for Writing) ៤) យល់ដឹងអំពីការប្រើប្រាស់វចនានុក្រមភាសាអង់គ្លេសឲ្យបានត្រឹមត្រូវ ៥) អភិវឌ្ឍជំនាញនិយាយភាសាអង់គ្លេស ដោយការហ្វឹកហាត់និយាយនិងអានផ្ទាល់ក្នុងថ្នាក់ ៦) បង្កើនជំនាញអាន និងការបញ្ចេញសម្លេងឲ្យបានត្រឹមត្រូវ ៧) ទទួលបាននូវពាក្យ ឃ្លងឃ្លា ប្រយោគ ក្បួនវេយ្យាករណ៍ផ្សេងៗក្នុងភាសាអង់គ្លេស ៨) រៀនបកប្រែវីដេអូអំពីគំនិតបុគ្គលល្បីៗ ដើម្បីជាទុនដើម្បីអភិវឌ្ឍខ្លួន ៩) រៀនពីរបៀបសរសេរភាសាខ្មែរទៅជាភាសាអង់គ្លេស ១០) តាមដានព័ត៌ទាន់ហេតុការណ៍ក្នុងបរិបទប្រទេសកម្ពុជា និងពិភពលោក ១១) ការរៀនអមដោយមានការអនុវត្តន៍ផ្ទាល់ ១២) ទទួលបានវិញ្ញបនប័ត្របញ្ជាក់ការសិក្សា ១៣) មានឱកាសធ្វើការជាអ្នកបកប្រែឲ្យគេហទំព័រ BizKhmer.com ១៤) ផ្ដល់ជូននូវឯក E-books និងកម្មវិធីកុំព្យូរទ័រ និង វចនានុក្រមទូរស័ព្ទមួយចំនួនដែលជួយដល់ការសិក្សាភាសាអង់គ្លេស ១៥) បង្កើនជំនាញប្រាស្រ័យទាក់ទង ១៧) ផ្សេងៗ ចុះឈ្មោះ៖ https://goo.gl/forms/yVIRDDEC5QCgufT42 ទំនាក់ទំនង៖ 096 35 45 925/ 015 224 299 វគ្គសិក្សាពិសេស «វេយ្យាករណ៍និងបកប្រែកាសែត»គឺជាវគ្គសិក្សាដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយអ្នកជំនាញផ្នែកសារព័ត៌មាននិងមានបទពិសោធន៍យូរឆ្នាំក្នុងការបកប្រែអត្ថបទព័ត៌មានអន្តរជាតិ សម្រាប់អ្នកសិក្សាដែលមានបំណងចង់ពង្រឹងនិងពង្រីកចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ខ្លួន ជាពិសេសវេយ្យាករណ៍និងការបកប្រែ។ ក្រោយពីបញ្ចប់ការសិក្សា សិស្សនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ហើយជំនាញមួយនេះទៀតសោតក៏ជាជំនាញដែលកម្រនិងមានទីផ្សារកាងារទូលំទូលាយផងដែរ