ពាក្យក្នុងភាសាអង់គ្លេសទាំង ១០ ដែលរៀបរាប់អំពីការប្រើប្រាស់កាយវិការភ្នែក
តើភ្នែករបស់យើងអាចធ្វើអ្វីបានខ្លះ ? ខាងក្រោមនេះគឺជាពាក្យចំនួន១០ដែលអ្នកត្រូវការដើម្បីរៀបរាប់ពីចលនារបស់ភ្នែកទៅតាមស្ថានភាពនីមួយៗនៅក្នុងភាសាអង់គ្លេស៖
១) Wink (v)= មានន័យថាព្រិចភ្នែកម្ខាង ដែលជាទូទៅត្រូវបានគេប្រើប្រាស់សម្រាប់ឲ្យសញ្ញាទៅមនុស្សម្នាក់ទៀតថាអ្វីដែលគេនិយាយគ្រាន់តែជាការនិយាយលេង ឬអាចបង្ហាញពីការស្រឡាញ់។
ឧទាហរណ៍៖ He winked at me after he told me that he won a million dollar. (គាត់ព្រិចភ្នែកដាក់ខ្ញុំក្រោយពីប្រាប់ខ្ញុំថា គាត់ត្រូវរង្វាន់១លានដុល្លារ។)
២) Blink (v)= មានន័យថាព្រិចភ្នែកទាំងសងខាង ដែលនរណាម្នាក់អាចធ្វើវានៅពេលភ្ញាក់ផ្អើល ឬនៅពេលពួកគេព្យាយាមទប់ទឹកភ្នែក។
ឧទាហរណ៍៖ She tried to control her own emotion and blinked back her tear while she was telling me her story. (នាងព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯង ហើយទប់ទឹកភ្នែកខ្លួនឯង ខណៈពេលដែលនាងប្រាប់ខ្ញុំពីរឿងរ៉ាវរបស់នាង។)
៣) Stare (v)= មានន័យថាសម្លឹងមើលអ្វីមួយឬនរណាម្នាក់ជាមួយនឹងភ្នែកបើកធំៗ
ឧទាហរណ៍៖ He stares at me with his blue calm eyes. (គាត់សម្លឹងមើលមកខ្ញុំជាមួយនឹងភ្នែកពណ៌ខៀវដ៏ស្រទន់របស់គាត់។)
៤) Glare (v)= សម្លឹងមើលនរណាម្នាក់ជាមួយនឹងកំហឹង ឬអាចនិយាយបានថា «សម្លក់»
ឧទាហរណ៍៖ Anna glared at his sister when she didn't put her books back in its original place. (Annaសម្លក់ប្អូនស្រីរបស់នាងនៅពេលនាងមិនបានដាក់សៀវភៅរបស់នាងតាមកន្លែងដើមវិញ។)
៥) Squint (v)= សំដៅលើចលនាភ្នែកដែលអ្នកធ្វើនៅពេលភ្នែករបស់អ្នកចាំងត្រូវពន្លឺ ឬធ្វើនៅពេលអ្នកប្រឹងសម្លឹងមើលអ្វីមួយ
ឧទាហរណ៍៖ They squinted their eyes as they were trying to look at those small letters. (ពួកគេធ្វើភ្នែកព្រឹមៗនៅពេលពួកគេប្រឹងសម្លឹងមើលអក្សរតូចៗទាំងនោះ។)
៦) Glimpse (v)= ឃើញរូបភាពអ្វីមួយបានមួយភ្លែត ឬបានតែមួយផ្នែក
ឧទាហរណ៍៖ She glimpsed a figure with a tall height and a black outfit, but when she looked at it again, it suddenly disappeared. (នាងបានឃើញរូបរាងមួយដែលមានកម្ពស់ខ្ពស់និងមានសំលៀកបំពាក់ពណ៌ខ្មៅ ប៉ុន្តែនៅពេលដែលនាងសម្លឹងមើលវាម្ដងទៀត វាក៏ស្រាប់តែបាត់ទៅ។)
៧) Gaze (v)= សម្លឹងមើលយូរទៅលើអ្វីមួយឬនរណាម្នាក់ ជាពិសេសជាមួយនឹងការភ្ញាក់ផ្អើល ឬការគោរពកោតស្ញប់ស្ញែង ឬនៅពេលអ្នកកំពុងគិតអំពីអ្វីមួយ
ឧទាហរណ៍៖ She was deeply in thought when she was gazing at the horizon. (នាងបានលង់នៅក្នុងការគិតរបស់នាង នៅពេលនាងសម្លឹងមើលឆ្ងាយទៅកាន់ជើងមេឃ។)
៨) Peer (v)= សម្លឹងមើលអ្វីមួយយ៉ាងយកចិត្តទុកដាក់
ឧទាហរណ៍៖ As soon as my mom heard the noisy sound at the door, she peered carefully at it to see what was there. (គ្រាន់តែម្ដាយរបស់ខ្ញុំបានឮសំឡេងនៅមាត់ទ្វារភ្លាម គាត់ក៏សម្លឹងមើលទៅកាន់វាយ៉ាងយកចិត្តទុកដាក់ដើម្បីមើលថាមានអ្វីនៅទីនោះ។)
៩) Cross-eyed (adj)= ធ្វើភ្នែកស្រឡេវ
ឧទាហរណ៍៖ Kids like to look cross-eyed and stick out their tongue to make fun of their elders. (ក្មេងៗចូលចិត្តធ្វើភ្នែកស្រឡេវហើយលានអណ្ដាតរបស់ពួកគេ ដើម្បីលេងសើចដាក់ចាស់ៗ។)
១០) Scan (v)= អានត្រួសៗដើម្បីស្វែងរកព័ត៌មានអ្វីមួយដែលអ្នកចង់បានពីអត្ថបទ ឬដើម្បីដឹងថាអត្ថបទនោះចង់និយាយអំពីអ្វីជារួម
ឧទាហរណ៍៖ I always scan through the books before deciding to choose which books to read. (ខ្ញុំតែងតែអានសៀវភៅត្រួសៗមុននឹងសម្រេចចិត្តថាជ្រើសរើសយកមួយណាមកអាន។) ៕
ដោយ៖ ស្រីពៅ