ពាក្យ Idioms ទាំង៥ដ៏គួរឲ្យចាប់អារម្មណ៍ដែលប្រើប្រាស់រៀបរាប់អំពីពេលវេលានិងរយៈពេល ក្នុងភាសាអង់គ្លេស​



Idioms គឺជាប្រធានបទមួយដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងភាសាអង់គ្លេស។ វាគឺជាសំនួនដែលមិនមានន័យចំដូចទៅនឹងពាក្យដែលត្រូវបានយកមកប្រើប្រាស់ ប៉ុន្តែន័យរបស់វាមានលក្ខណៈធៀបឬប្រដូចទៅនឹងស្ថានភាពផ្សេងទៀត។ ខាងក្រោមនេះគឺជាIdiomsដ៏គួរឲ្យចាប់អារម្មណ៍ចំនួន៥ដែលអ្នកអាចប្រើប្រាស់ដើម្បីរៀបរាប់អំពីពេលវេលាឬរយៈពេល៖

១) It is difficult to get to see my brother. He is a busy bee. I only see him once in a blue moon.

ព្រះចន្ទពណ៌ខៀវ(Blue moon)គឺជាបាតុភូតដ៏កម្រមួយ។ Idiomsតែងតែយកន័យត្រង់ទៅប្រដូចទៅនឹងស្ថានភាពមួយទៀត។ ក្នុងឧទាហរណ៍ខាងលើបកប្រែថា «វាជារឿងពិបាកដើម្បីបានជួបបងប្រុសរបស់ខ្ញុំ។ គាត់គឺជាមនុស្សដ៏រវល់ម្នាក់។ ខ្ញុំអាចជួបគាត់យូរៗម្ដងប៉ុណ្ណោះ។» ។ Once in a blue moon អាចប្រើប្រាស់សម្រាប់សំដៅទៅលើរឿងរ៉ាវអ្វីមួយដែលកម្រនឹងកើតឡើង ប្រៀបដូចជាបាតុភូតព្រះចន្ទពណ៌ខៀវដូច្នេះឯង។

២) Cooking instant noodles can be done in two shakes of a lamb's tail.

«ឆុងមីឲ្យឆ្អិនអាចរួចរាល់ក្នុងពេលតែមួយភ្លែតប៉ុណ្ណោះ។» ។ In two shakes of a lamb's tail មានន័យថាអ្នកធ្វើអ្វីមួយយ៉ាងរហ័ស ឬក្នុងរយៈពេលខ្លី។

៣) She failed her driving test 2 times already, but perhaps third time is a charm.

«នាងបានធ្លាក់ការប្រឡងបើកបរអស់រយៈពេល២ដងរួចមកហើយ ប៉ុន្តែលើកទី៣ប្រហែលជានាងអាចនឹងប្រឡងជាប់បាន។» ។ យើងប្រើ Third time is a charm នៅពេលណាការប្រឹងប្រែងរបស់នរណាម្នាក់ក្នុងការធ្វើរឿងអ្វីមួយបានបរាជ័យចំនួន២ដងរួចមកហើយ ប៉ុន្តែការប្រឹងប្រែងលើកទី៣អាចឲ្យពួកគេជោគជ័យវិញបាន។

៤) You look so tired. I think you should catch 40 winks after lunch break.

«មើលទៅអ្នកហាក់ដូចជាហត់នឿយណាស់។ ខ្ញុំគិតថាអ្នកគួរតែគេងមួយភ្លែតក្រោយពីសម្រាកបាយថ្ងៃត្រង់រួច។» ។ Winks មានន័យថាព្រិចភ្នែក។ ព្រិចភ្នែក៤០ដងគឺជារយៈពេលខ្លីមួយ។ នៅពេលប្រើប្រាស់ទៅក្នុងន័យធៀប To catch 40 winks សំដៅទៅលើគេងមួយភ្លែតឬមួយស្រឡេត។

៥) Everyday he always gets up at 6 and goes to bed at 10 as regular as clockwork.

Clockwork គឺជាដំណើរទៀងទាត់នៃទ្រនិចនាឡិកាដែលចង្អុលពីមួយវិនាទីទៅមួយវិនាទី។ នៅពេលប្រើប្រាស់ក្នុងឃ្លាខាងលើ ឃ្លាទាំងមូលមានន័យថា «ជារៀងរាល់ថ្ងៃ គាត់តែងក្រោកពីព្រឹកម៉ោង៦និងចូលគេងម៉ោង១០យប់យ៉ាងទៀងទាត់។» ៕

ដោយ៖ ស្រីពៅ

 

X
5s