ទីតាំងគុណកិរិយា (adverb) ក្នុងប្រយោគភាសាអង់គ្លេស
គុណកិរិយា (Adverb) គឺជាពាក្យដែលប្រើប្រាស់ដើម្បីបញ្ជាក់បន្ថែម និងផ្ដល់ព័ត៌មានឲ្យទៅកិរិយាស័ព្ទ (verb) គុណនាម (adjective) និងគុណកិរិយាផ្សេងៗ (adverb)។
ឧទាហរណ៍៖
១) He walked quickly to the station. គាត់ដើរលឿនទៅកាន់ស្ថានីយ។ (quickly បន្ថែមអត្ថន័យឲ្យកិរិយាសព្ទ walked)
២) I often play tennis. ខ្ញុំលេងកីឡាតិននីសជាញឹកញាប់។ (often បញ្ជាក់ពី play)
៣) He wore a bright yellow short. គាត់ស្បៀកពាក់ខោខ្លីពណ៍លឿងខ្ចី។ (bright បញ្ជាក់ពីគុណនាម yellow)
៤) She answered very quickly. នាងឆ្លើយចម្លើយយ៉ាងលឿន។ (very បញ្ជាក់ឲ្យគុណកិរិយា quickly)
ទម្រង់៖
គុណកិរិយា (adverb) ប្រើប្រាស់ដើម្បីបញ្ចាក់អំពីកិរិយាសព្ទ ដែលជាទូទៅអាចឈរ ៣ទីតាំងក្នុងប្រយោគ៖
ទី១៖ ឈរនៅមុខប្រយោគ
Carefully, Peter opened the box. Peter បើកប្រអប់យ៉ាងប្រុងប្រយ័ត្ន។
ទី២៖ ឈរនៅមុខកិរិយាសព្ទសំខាន់ (main verb)
Peter carefully opened the box. Peter បើកប្រអប់យ៉ាងប្រុងប្រយ័ត្ន។
ទី៣៖ ឈរនៅពីក្រោយបទកម្ម (object) ឬ (complement)
Peter opened the box carefully. Peter បើកប្រអប់យ៉ាងប្រុងប្រយត្ន។
គុណកិរិយា ឈរនៅក្រោយ to be (am, is, are)
ឧទាហរណ៍៖
១) He’s always on time. គាត់តែងតែមកដល់ទាន់ពេលវេលា។
២) I was never happy at school. ខ្ញុំមិនដែលមានអារម្មណ៍សប្បាយរីករាយទេនៅសាលា។
គុណកិរិយាឈរនៅបន្ទាប់ពី auxiliary or modal verbs ហើយឈរនៅពីមុខកិរិយាសព្ទសំខាន់ (main verb)
១) You can never predict what mood he is going to be in. អ្នកមិនអាចទាយពីអារម្មណ៍អារម្មណ៍របស់គាត់បានទេ។
២) I’ve rarely seen him angry. ខ្ញុំកម្រឃើញគាត់ខឹងណាស់។
៣) I will always love you. ខ្ញុំតែងតែស្រលាញ់អ្នក។
៤) They shouldn’t ever have done that. ពួកគេមិនគួរធ្វើអ៊ីចឹងទេ។
គុណកិរិយា (adverb) ឈរនៅចន្លោះប្រធាន (subject) និង កិរិយាសព្ទ (verb) ក្នុងប្រយោគសំនួរ
១) Have you ever thought of changing job? តើអ្នកធ្លាប់គិតចង់ផ្ដូរការងាររបស់អ្នកឬទេ?
២) Would you really like it if I visited? តើអ្នកពិតជាពេញចិត្តទេប្រសិនបើខ្ញុំទៅលេងអ្នក?
គុណកិរិយា (adverb) ឈរបន្ទាប់ពី auxiliary/modal និងឈរពីមុខកិរិយាសព្ទសំខាន់ (main verb)
១) I don’t usually like going out on weeknights. ខ្ញុំជាធម្មតាមិនចូលចិត្តចេញក្រៅនៅយប់ថ្ងៃចន្ទដល់ថ្ងៃសុក្រ។
២) They won’t always let you in after midnight. ពួកគេមិនឲ្យអ្នកចូលផ្ទះទេបន្ទាប់ពីពាក់កណ្ដាលយប់អាធ្រាត។
ចំណាំ៖ គេមិនប្រើប្រាស់គុណកិរិយាចន្លោះកិរិយាសព្ទសំខាន់ (main verb) និងកម្មបទ (direct object) នោះទេ
I play tennis very well. ប្រយោគត្រឹមត្រូវ
I play very well tennis. ប្រយោគមិនត្រឹមត្រូវ
មួយវិញទៀត គេមិនដាក់គុណកិរិយា (adverb) នៅចន្លោះកិរិយាសព្ទនិង gerund ឬ infinitive ទេ។
ឧទាហរណ៍៖
១) He started cycling professionally in 2011. ប្រយោគត្រឹមត្រូវ
២) He started professionally cycling in 2011. ប្រយោគមិនត្រឹមត្រូវ
៣) I’d like to sit down again. ប្រយោគត្រឹមត្រូវ
៤) I’d like again to sit down. ប្រយោគមិនត្រឹមត្រូវ
ដោយ៖ លង់ វណ្ណៈ