៦ ចំនុចដើម្បីធ្វើឲ្យ Facebook page របស់លោកអ្នកមានការចាប់អារម្មណ៍ច្រើន​១) ត្រូវស្គាល់ពីអតិថិជនគោលដៅ

ការស្គាល់ពីអតិថិជនគឺជាចំនុចស្លាប់រស់របស់អាជីវកម្មទូទៅ បើយើងមិនស្គាល់ពីអតិថិជនយើងផង ទោះបីជាអ្នកប្រឹង Boost page ប្រឹង post នៅលើ TimeLine Facebook  របស់អ្នកយ៉ាងណាក៏ដោយក៏គ្មានលទ្ធផលមកវិញដែរ។

២ បង្កើតវីដេអូ

អ្នកអាចបង្កើតជាខ្សែវីដេអូ ឬ ក៏Live Video ទាក់ទងនឹងអាជីវកម្មរបស់លោក ព្រោះការធ្វើបែបនេះវាអាចទាក់ទាញមនុស្សឲ្យមើលនិង ស្គាល់ច្រើនពី Facebook page របស់លោកអ្នកឲ្យកាន់តែច្រើនជាងមុន។

៣ ត្រូវតែឆ្លើយតបសាររបស់អតិថិជនបានរហ័ស

នៅពេលដែលអតិថិជនទទួលបានការឆ្លើយតបរហ័សពីលោកអ្នក ពួកគេនឹងមានថាងាយស្រួលក្នុងការ ភ្ជាប់ទំនាក់ទំនង​ជាមួយក្រុមហ៊ុនរបស់អ្នកកាន់តែស្និតស្នាលជាងមុន។

៤ រូបភាពរបស់Page ត្រូវតែជារូបភាពដែលធ្វើឲ្យគេឆាប់ស្គាល់ 

គេស្គាល់ផេករបស់អ្នកច្រើនជាចំនុចសំខាន់ ដើម្បីទទួលបានការ Like និង Engagement ។ អាចនិយាយបានថា​ គ្រប់យ៉ាងនៅលើ ផេកត្រូវតែ ឥតខ្ចោះ (Professional) មិនថាទាំងរូបភាព និង​ ទម្រង់នៃការផ្សព្វផ្សាយផ្សេងៗទាំងអស់ត្រូវស្ថិតនៅក្នុងរូបភាពដែលធ្វើគេឆាប់ស្គាល់ និង យល់។

៥ បង្កើតខ្លឹមសារផ្សព្វផ្សាយទាក់ទាញ

ខ្លឹមសារនីមួយៗ ដែលត្រូវផ្សព្វផ្សាយលើសេវាកម្ម ឬ ផលិតផល ត្រូវមានភាពស៊ីចង្វាក់គ្នា និង មានអត្ថន័យគ្រប់គ្រាន់ ដែលបញ្ជាក់ពីផលិតផល ឬ សេវាកម្មទាំងនោះបានយ៉ាងលម្អិត។

៦ អ្នកអាចស្វែងអ្នកឯកទេសមកធ្វើការទាំងអស់នោះមកជំនួសអ្នកបាន

បើសិនជាអ្នកគ្មានពេលវេលាក្នុងការគ្រប់គ្រង Page អាជីវកម្ម របស់នោះទេ ឬ ក៏មិនមានបទពិសោធន៍ក្នុងការគ្រប់គ្រង អ្នកអាចស្វែងរកអ្នកឯកទេសខាងគ្រប់គ្រង Facebook page សម្រាប់អាជីវកម្មរបស់អ្នកបាន ដោយពួកគេនឹងរៀបចំប្រព័ន្ធគ្រប់គ្រងដំណើរការទាំងអស់សម្រាប់ ផេករបស់លោកអ្នក៕

ដោយ biZkhmer media