គុណនាម​ភាសាអង់គ្លេសចំនួន​១០​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹងអារម្មណ៍​​



ការ​ចេះ​ប្រើប្រាស់​គុណនាម​បាន​ទូលំទូលាយ​ជួយ​បន្ថែម​ភាព​ច្នៃប្រឌិត​និង​ភាព​ទាក់ទាញ​ទៅ​ក្នុង​ការ​សរសេរ​របស់​អ្នក។ ខាងក្រោម​នេះ​គឺជា​គុណនាម​ចំនួន​១០​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អារម្មណ៍​ដែល​អ្នក​គួរ​កត់ត្រា​ទុក​ក្នុង​កំណត់ត្រា​ពាក្យ​ភាសា​អង់គ្លេស​របស់​អ្នក៖

១) Elated = សប្បាយ​ចិត្ត​ជា​ខ្លាំង​ឬ​ត្រេកអរ​យ៉ាង​ពន់ពេក

ឧទាហរណ៍: Her father is elated when he sees his own daughter lives happily with the man she loves. «ឪពុក​របស់​នាង​ត្រេកអរ​ពន់ពេក នៅ​ពេល​ដែល​គាត់​បាន​ឃើញ​កូន​ស្រី​របស់​គាត់​រស់នៅ​យ៉ាង​មាន​សេចក្ដី​សុខ​ជាមួយ​នឹង​បុរស​ដែល​នាង​ស្រឡាញ់។»

២) Audacious = ក្លាហាន​ក្នុង​ការ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់

ឧទាហរណ៍: He made an audacious decision instantly and unhesitatingly to rescue a kitten the moment he saw its life was on the verge of death. «គាត់​បាន​ធ្វើការ​សម្រេច​ចិត្ត​ដ៏​ក្លាហាន​និង​គ្រោះថ្នាក់​មួយ​ភ្លាមៗ​នោះ​ដោយ​មិន​ស្ទាក់ស្ទើរ ដើម្បី​ជួយ​សង្គ្រោះ​កូន​ឆ្មារ​មួយ​ក្បាល​ខណៈ​ពេល​ដែល​គាត់​ឃើញ​ជីវិត​របស់​វា​ស្ថិត​ក្នុង​គ្រោះថ្នាក់។»

៣) Meticulous = ផ្ដល់​ការ​យកចិត្តទុកដាក់​ជា​ខ្លាំង​ទៅលើ​ភាព​លម្អិត​នៃ​ព័ត៌មាន

ឧទាហរណ៍: Intelligent people know when to have a meticulous attention and when to have a big picture in each situation. «មនុស្ស​ឆ្លាត​ដឹង​ថា​ពេល​ណា​ដែល​ត្រូវ​មាន​ការ​យកចិត្តទុកដាក់​ទៅលើ​ព័ត៌មាន​លម្អិត ហើយ​ពេល​ណា​ដែល​ត្រូវ​ចេះ​សម្លឹង​មើល​រូបភាព​ធំ​នៅ​ក្នុង​កាលៈទេសៈ​នីមួយៗ»

៤) Conscientious = មាន​សតិសម្បជញ្ញៈ​ដឹង​ខុសត្រូវ​ក្នុង​ការ​ធ្វើអ្វី​មួយ

ឧទាហរណ៍: Even if no one is looking, you have to do your work with a conscientious mind. «បើទោះជា​គ្មាន​នរណា​ម្នាក់​មើល​អ្នក​ក៏​ដោយ អ្នក​ត្រូវតែ​ធ្វើ​ការងារ​របស់​អ្នក​ជាមួយ​នឹង​ចិត្ត​ដែល​ប្រកប​ដោយ​សតិសម្បជញ្ញៈ។»

៥) Quick-witted = រហ័ស​នឹង​ចាប់​យក​បាន​ពី​ស្ថានការណ៍ និង​រហ័ស​ក្នុង​ការ​ឆ្លើយតប

ឧទាហរណ៍: My younger sister is quick-witted. She has been learning English for only 2 years, but she can speak English pretty well. «ប្អូនស្រី​របស់​ខ្ញុំ​រហ័ស​នឹង​ចាប់​បាន​អ្វី​ដែល​នាង​រៀន​ណាស់។ នាង​រៀន​ភាសា​អង់គ្លេស​ទើប​តែ​បាន​២ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​និយាយ​អង់គ្លេស​បាន​ល្អ​គ្រាន់បើ។»

៦) Cunning = ប៉ិនប្រសប់​ក្នុង​ការ​ប្រើប្រាស់​ល្បិចកល​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ខ្លួនឯង​ចង់​បាន

ឧទាហរណ៍: A dictator is a cunning person. «អ្នកដឹកនាំ​ផ្ដាច់ការ​គឺជា​មនុស្ស​ដែល​ប៉ិនប្រសប់​ក្នុង​ការ​ប្រើប្រាស់​ល្បិចកល​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​គេ​ចង់​បាន។»

៧) Flabbergasted = បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅលើ​រឿង​អ្វីមួយ

ឧទាហរណ៍: As soon as I was told that I had passed the scholarship to Finland, I was completely flabbergasted. «គ្រាន់តែ​ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់​ថា​ខ្ញុំ​បាន​ជាប់​អាហារូបករណ៍​ទៅ​ប្រទេស​ហ្វាំងឡង់​ភ្លាម ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។»

៨) Humiliated = ខ្មាសអៀន​ដោយសារតែ​ការ​បន្ទាបបន្ថោក​មើល​ងាយ​ពី​អ្នកដទៃ

ឧទាហរណ៍: Sarah was humiliated for being the poorest in her class. «Sarahមាន​ការ​ខ្មាសអៀន​ដែល​នាង​ត្រូវ​បាន​គេ​បន្ទាបបន្ថោក​ជា​អ្នក​ក្រ​ជាងគេ​នៅ​ក្នុង​ថ្នាក់រៀន។»

៩) Melancholic = ស្រងេះស្រងោច​និង​ក្រៀមក្រំ​ជា​ខ្លាំង

ឧទាហរណ៍: When I overthink about the truth of life, my mood changes to be melancholic. «នៅ​ពេល​ដែល​ខ្ញុំ​គិត​ច្រើន​អំពី​ការ​ពិត​នៃ​ជីវិត អារម្មណ៍​របស់​ខ្ញុំ​ផ្លាស់ប្ដូរ​ទៅ​ជា​ស្រងេះស្រងោច​និង​ក្រៀមក្រំ​ជា​ខ្លាំង។»

១០) narcissistic = ងប់ងុល​នឹង​ខ្លួនឯង​ជ្រុល​ហួសហេតុ

ឧទាហរណ៍: Social media can change people to be narcissistic if they aren't aware of this aspect. «បណ្ដាញ​សង្គម​អាច​ធ្វើឲ្យ​មនុស្ស​ងប់ងុល​នឹង​ខ្លួនឯង​ជ្រុល​ហួសហេតុ​បើ​សិន​ជា​ពួកគេ​មិន​ចាប់​អារម្មណ៍​អំពី​ចំណុច​មួយ​នេះ​ទេ​នោះ។»

ដោយ៖ ស្រីពៅ