ឃ្លាទាំង ៥ ជួយឲ្យការប្រើប្រាស់ភាសាអង់គ្លេសរបស់អ្នកមានភាពរស់រវើក​



តើ​អ្នក​ចង់​បន្ថែម​ភាព​រស់រវើក​ដល់​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​របស់​អ្នក​ដែរ​ទេ ? ខាងក្រោម​នេះ​គឺជា​ឃ្លា​ចំនួន​៥​ដែល​មាន​ប្រយោជន៍​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​វា​បាន៖

១) Take the rough with the smooth= នៅ​ពេល​ដែល​នរណា​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ពួកគេ​ត្រូវ​ទទួល​យក​ទាំង​ល្អ​និង​អាក្រក់​ពី​ស្ថានភាព​នោះ

Nothing in life is easy. You have to take the rough with the smooth in order to live happily and peacefully. «គ្មាន​អ្វី​មួយ​ដែល​ងាយស្រួល​នៅ​ក្នុង​ជីវិត​នោះ​ទេ។ អ្នក​ត្រូវ​ទទួល​យក​ទាំង​អាក្រក់​និង​ល្អ​ជាមួយ​គ្នា​ទើប​អាច​រស់នៅ​យ៉ាង​រីករាយ​និង​ស្ងប់​សុខ​បាន។»

២) From pillar to post= ចល័ត​យ៉ាង​រញ៉េរញ៉ៃ​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត

We moved from pillar to post this whole morning, and because of this we got distracted and could not achieve any works done. «ពួក​យើង​បាន​ចល័ត​យ៉ាង​រញ៉េរញ៉ៃ​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ពេញ​មួយ​ព្រឹក​នេះ។ ដោយសារ​តែ​ដូច្នេះ​ហើយ​ទើប​ពួក​យើង​បែក​អារម្មណ៍ និង​មិន​អាច​សម្រេច​កិច្ចការ​អ្វី​បាន។»

៣) It's the thought that count= គឺជា​ឃ្លា​គួរសម​មួយ​ដែល​អ្នក​ប្រើប្រាស់​នៅ​ពេល​អ្នក​មិន​ចូលចិត្ត​កាដូ​អ្វីមួយ​ដែល​នរណា​ម្នាក់​បាន​ឲ្យ​អ្នក តែ​អ្នក​ឲ្យ​តម្លៃ​ទៅលើ​ការ​ដែល​គេ​ខំ​ទិញ​ឲ្យ​អ្នក និង​ការ​ដែល​គេ​មាន​ចិត្ត​នឹក​ឃើញ​ទិញ​វា​ឲ្យ​អ្នក

My mom bought me a blue dress from the market, but the color of the dress is a bit bright and is not my cup of tea. But I still love it anyway, because it's the thought that counts. «ម្ដាយ​របស់​ខ្ញុំ​បាន​ទិញ​រ៉ូប​ពណ៌​ខៀវ​មួយ​ពី​ក្នុង​ផ្សារ​មក​ឲ្យ​ខ្ញុំ ប៉ុន្តែ​ពណ៌​របស់​រ៉ូប​នោះ​មាន​សភាព​លេច​បន្តិច ហើយ​វា​មិនមែន​ជា​ចំណង់ចំណូលចិត្ត​របស់​ខ្ញុំ​នោះ​ឡើយ។ ប៉ុន្តែ​ខ្ញុំ​នៅតែ​ស្រឡាញ់​វា ព្រោះ​អ្វី​ដែល​សំខាន់​គឺជា​ទឹកចិត្ត​របស់​គាត់។»

៤) To chew on something= មានន័យ​ថា​គិត​មុន​សម្រេច​ចិត្ត​ទៅលើ​អ្វីមួយ ហើយ​គេ​ច្រើន​ប្រើ​ឃ្លា​នេះ​នៅ​ក្នុង​ភាសា​និយាយ​ឬ​នៅ​ក្នុង​លក្ខណៈ​មិន​ផ្លូវការ

Before deciding to invest in any company, you need to chew on it, because it can be risky. «មុន​នឹង​សម្រេច​ចិត្ត​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​ណាមួយ​ក៏ដោយ អ្នក​ត្រូវ​គិត​មុន​សឹម​សម្រេច​ចិត្ត ពី​ព្រោះ​វា​អាច​ជា​ការ​ប្រថុយប្រថាន​បាន។»

៥) To bite off more than one can chew= ព្យាយាម​ធ្វើអ្វី​មួយ​ដែល​លើស​ពី​សមត្ថភាព​ខ្លួនឯង ហើយ​ឃ្លា​នេះ​ក៏​ត្រូវ​បាន​គេ​ច្រើន​ប្រើ​ក្នុង​លក្ខណៈ​មិន​ផ្លូវការ​ដែរ

My mom is a kind of person who can't say no to someone who asks for help that sometimes she feels that she bites off more than she can chew. «ម្ដាយ​ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​ដែល​មិន​អាច​និយាយ​ថា​ទេ​ទៅ​កាន់​នរណា​ម្នាក់​ដែល​សុំ​ឲ្យ​គាត់​ជួយ រហូត​ទាល់​តែ​មាន​ពេល​ខ្លះ​គាត់​មាន​អារម្មណ៍​ថា គាត់​ទទួល​ព្រម​ជួយ​គេ​រហូត​លើស​ពី​សមត្ថភាព​ដែល​គាត់​អាច​ធ្វើ​បាន។»

ដោយ៖ ស្រីពៅ