ងាកមកមើលតម្លៃទូរស័ព្ទ iPhone XS នៅក្នុងប្រទេសទាំងនេះ តើមានតម្លៃខុសគ្នាយ៉ាងណា?​



ធនាគារ Deutasche BanK​បានធ្វើការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្ដីពី តម្លៃនៃការចំនាយផ្សេងៗនៅលើពិភពលោក ដែលមានដូចជា តម្លៃកាត់សក់ តម្លៃផ្ទះជួល តម្លៃសណ្ឋាគារ និងតម្លៃផ្សេងៗ។ ជាមួយគ្នានេះផងដែរ ធនាគារ​ Deutsche បានបង្ហាញពីតម្លៃទូរស័ព្ទ  iPhone XS របស់ក្រុមហ៊ុន Apple ក្នុងចំណោម ២៥ ប្រទេសដែលមានតម្លៃថ្លៃជាងនៅក្នុងសហរដ្ឋអាមេរិក ដោយតម្លៃ  iPhone XSនៅក្នុងសហរដ្ឋអាមេរិកមានតម្លៃ ១,២៥១ដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿងនេះបើយោងតាមការចេញការផ្សាយរបស់គេហទំព័រ BI។

ខាងក្រោមនេះគឺជាតម្លៃរបស់ទូរស័ព្ទ  iPhone XS ក្នុងប្រទេសចំនួន ២៥៖

១) ប្រទេស ប្រេស៊ីល  iPhone XS មានតម្លៃ ២,០៥០ ដុល្លារសហរដ្ឋអាមេរិក

២) ប្រទេស ទួគី  iPhone XS មានតម្លៃ ១,៨៨០ ដុល្លារសហរដ្ឋអាមេរិក

៣) ប្រទេសអាហ្សង់ទីន  iPhone XS មានតម្លៃ ១ ​៧៧៦ ដុល្លារសហរដ្ឋអាមេរិក

៤) ប្រទេសឥណ្ឌា  iPhone XS មានតម្លៃ ១,៦៣៥ ដុល្លារសហរដ្ឋអាមេរិក

៥) ប្រទេសក្រិក  iPhone XS មានតម្លៃ ១,៥៨៦ ដុល្លារសហរដ្ឋអាមេរិក

៦)​ ប្រទេស រុស្សី  iPhone XS មានតម្លៃ ១,៥៨៦ ដុល្លារសហរដ្ឋអាមេរិក

៧) ប៉ង់ក្លាដេស  iPhone XS មានតម្លៃ ១,៥៤៥ ដុល្លារសហរដ្ឋអាមេរិក

៨) ប្រទេសស៊ុយអែត  iPhone XS មានតម្លៃ ១,៥៤១ ដុល្លារសហរដ្ឋអាមេរិក

៩)  ប្រទេសអេស៊ីប  iPhone XS មានតម្លៃ ១,៥៣៧ ដុល្លារសហរដ្ឋអាមេរិក

១០) ប្រទេស ន័រវេស  iPhone XS មានតម្លៃ ១,៥៣៣ ដុល្លារសហរដ្ឋអាមេរិក

១១)​ ប្រទេស ដាណាម៉ាក  iPhone XS មានតម្លៃ ១,៥២៩ ដុល្លារសហរដ្ឋអាមេរិក

១២) ប្រទេស អ៊ីតាលី  iPhone XS មានតម្លៃ ១,៥១៤ ដុល្លារសហរដ្ឋអាមេរិក

១៣) ប្រទេសហ្វាំងឡង់  iPhone XS មានតម្លៃ ១,៥០២ ដុល្លារសហរដ្ឋអាមេរិក

១៤) ប្រទេសព័ទុយហ្គាល់  iPhone XS មានតម្លៃ ១,៥០២ ដុល្លារសហរដ្ឋអាមេរិក

១៥) ប្រទេស អៀឡង់  iPhone XS មានតម្លៃ ១,៥០២ ដុល្លារសហរដ្ឋអាមេរិក

១៦)  សាធារណរដ្ឋឆែក  iPhone XS មានតម្លៃ ១,៤៩២ដុល្លារសហរដ្ឋអាមេរិក

១៧)​ ប្រទេសបូឡូញ  iPhone XS មានតម្លៃ ១,៤៨៧ដុល្លារសហរដ្ឋអាមេរិក

១៨) ​ប្រទេស ភ្វីលីពីន  iPhone XS មានតម្លៃ ១,៤៨៤ ដុល្លារសហរដ្ឋអាមេរិក

១៩) ប្រទេសអង់គ្លេស  iPhone XS មានតម្លៃ ១,៤៨៣ដុល្លារសហរដ្ឋអាមេរិក

២០)​ ប្រទេសប៊េលហ្សិក  iPhone XS មានតម្លៃ ១,៤៨០ ដុល្លារសហរដ្ឋអាមេរិក

២១) ប្រទេស ហូឡង់  iPhone XS មានតម្លៃ ១,៤៨០ដុល្លារសហរដ្ឋអាមេរិក

២២) ប្រទេស អេស្បាញ  iPhone XS មានតម្លៃ ១,៤៨០ដុល្លារសហរដ្ឋអាមេរិក

២៣) ប្រទេសបារាំង  iPhone XS មានតម្លៃ ១,៤៧៩ ដុល្លារសហរដ្ឋអាមេរិក

២៤) ប្រទេសម៉ិកស៊ិក  iPhone XS មានតម្លៃ ១,៤៧៧ ដុល្លារសហរដ្ឋអាមេរិក

២៥)  ប្រទេស អូទ្រីស iPhone XS មានតម្លៃ ១,៤៦៩ ដុល្លារសហរដ្ឋអាមេរិក៕

 

ដោយ៖ ច័ន្ទលាភ