ចង់ពូកែសរសេរភាសាអង់គ្លេស ដាច់ខាតត្រូវតែចេះប្រើប្រាស់វចនានុក្រមឲ្យបានត្រឹមត្រូវ​



ក្នុងភាសាអង់គ្លេស អ្នកសិក្សាត្រូវចេះជំនាញទាំង៤មានជំនាញអាន សរសេរ និយាយ និងស្ដាប់។ ក្នុងជំនាញទាំង ៤នេះជំនាញសរសេរចាត់ទុកថាជាជំនាញមួយដែលពិបាកជាងគេ ដោយអ្នកសិក្សាត្រូវមានមូលដ្ឋានគ្រិះវេយ្យាករណ៍រឹងមាំ វាក្យស័ព្ទសម្បូរបែប ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺត្រូវមានគំនិតក្នុងការសេរសេរតែម្ដង។ 

លោក លង់ វណ្ណៈ អ្នកបកប្រែ គ្រូបង្រៀនភាសាអង់គ្លេស និងជាAdmin ផេក Cam-Edu បានបញ្ចេញទស្សនៈថា៖ «ពិតណាស់ក្នុងការសរសេរភាសាអង់គ្លេសមិនមែនជារឿងងាយស្រួលនោះទេ  ដោយត្រូវមានការចេះក្បួនវេយ្យាករណ៍ច្បាស់លាស់ និងវាក្យស័ព្ទច្រើន ដើម្បីមានសមត្ថភាពសរសេរបានល្អប្រសើរ។ បន្ថែមពីនេះទៅទៀតនោះ អ្នកសិក្សាក៏ត្រូវតែមាននិងចេះប្រើប្រាស់វចនានុក្រមឲ្យបានត្រឹមត្រូវផងដែរ ពីព្រោះវាគួបផ្សំទៅនឹងការសរសេរឲ្យមានភាពសុក្រិតត្រឹមត្រូវ»។

លោកបានបន្ថែមទៀតថា៖​ «ការចេះប្រើប្រាស់វចនានុក្រមអាច​ជួយអ្នកសិក្សា​​បាន​ច្រើន​ណាស់​ក្នុ​ងការ​សរសេរ ដែលអ្នកសិក្សាភាគច្រើនមិនទាន់ចាប់អារម្មណ៍​។ វចនានុក្រម​ដែល​លើក​ឡើង​នោះ​សំដៅលើវចនានុក្រមអង់គ្លេសដូចជា Oxford, Cambridge, ឬ Longman ជាដើម ដោយសារតែវចនានុក្រមទាំងនេះត្រូវបានចងក្រងឡើងយ៉ាងពិសេសនិងល្អមែនទែនសម្រាប់អ្នកសិក្សា។ ក្នុងវចនានុក្រម រួមមានលក្ខណៈពិសេសផ្សេងៗដូចជា ការពន្យល់អត្តន័យ ការបញ្ចេញសម្លេង (Phonetic symbols) ពាក្យន័យដូច (Synonyms), Idioms, Phrasal verbs, ទម្រង់នៃការប្រើប្រាស់ពាក្យនីមួយៗ (Collocation) និងឧទាហរណ៍លម្អិតនៃពាក្យនីមួយៗថែមទៀតផង»។ 

ជាការពិតវចនានុក្រមមានអត្ថប្រយោជន៍និងសារៈសំខាន់ ដោយឧទាហរណ៍ឲ្យងាយ អ្នកចង់សរសេរប្រយោគមួយដោយប្រើប្រាស់ពាក្យ happy នៅពេលអ្នកស្វែងរកពាក្យនេះក្នុងវចនានុក្រម នោះអ្នកនឹងទទួលបានទម្រង់នេះពាក្យនេះជាច្រើន ដូចជា happy to do sth, happy for somebody,  ឬ Happy (that …) ជាដើម។ ដែលទាំងនេះហើយជាទម្រង់របស់ពាក្យដែលអ្នកសរសេរត្រូវយកទៅប្រើប្រាស់។

ការចេះប្រើវចនានុក្រម ធ្វើឲ្យអ្នកអាចកំណត់បានថាការសរសេររបស់អ្នកណាម្នាក់ខុសឬត្រូវបានផងដែរ តាមរយៈការផ្ទៀងផ្ទាត់និងយកមកធ្វើជាភស្តុតាង។ ឧទាហរណ៍៖ ការសរសេររបស់គេខុស ប្រសិនបើគេសរសេរថា I am happy playing football. ជាដើម។

ឧទាហរណ៍មួយទៀត ទាក់ទងនឹងពាក្យ beautiful ដែលប្រែថាស្រស់ស្អាត ប៉ុន្តែអ្នកចង់ប្រើប្រាស់ពាក្យនោះដោយប្រើប្រាស់គុណកិរិយាដើម្បីឲ្យពាក្យនឹងកាន់តែល្អ ឡូយ ទាក់ទាញទៀត អ្នកអាចចូលទៅកន្លែង ឧទាហរណ៍ នោះអ្នកនឹងឃើញជាច្រើនដូចជា exquisitely beautiful, classically beautiful, naturally beautiful ជាដើម ដែលអ្នកអាចជ្រើសរើសទៅសរសេរឲ្យកាន់តែមានន័យ។ Ex: She is naturally beautiful. 

ឧទាហរណ៍មួយទៀត អ្នកចង់សរសេរភាសាអង់គ្លេសដោយប្រើពាក្យ Sentence (កាត់ទោស) ប៉ុន្តែអ្នកមិនដឹងថាត្រូវសរសេរបែប នោះអ្នកអាចស្វែងរកពាក្យនេះក្នុងវចនានុក្រុម នោះវានឹងបង្ហាញទម្រង់នៃការសរសេរជាច្រើនដូចជា sentence somebody (to sth) ឬ sentence somebody to do sth ជាដើម ហើយមានថែមទាំង ទម្រង់ដូចជា to be sentenced to death/life imprisonment/ three years in prison ជាដើម។ បើអ្នកនូវតែមិនសូវយល់ទៀត អ្នកចូលទៅរកឧទាហរណ៍ហើយសរសេរតាម។ Ex: He was sentenced to life imprisonment. 

ក្នុងសម័យបច្ចេកវិទ្យានេះទៀតសោត ម្នាក់ៗមានស្មាតហ្វូន និងភាពសម្បូរបែបនេះវចនានុក្រមអេឡិចត្រូនិក បង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់មិនចាំបាច់ប្រើប្រាស់វចនានុក្រមសៀវភៅដែលត្រូវប្រើពេលយូរក្នុ​ងការ​ស្វែង​រក​ពាក្យ​នោះទេ។

លោកបាន សង្កត់ធ្ងន់ចុងក្រោយថា៖ «អ្នកសិក្សាភាសាអង់គ្លេសគ្រប់រូបចាំបាច់ណាស់ត្រូវមានវចនានុក្រមអេឡិចត្រូនិកល្អមួយឬពីរក្នុងដៃ ពីព្រោះវាជួយអ្នកច្រើនខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់អ្នក។ ទោះ​បី​អ្នក​រៀន​បាន​ច្រើន​ប៉ុនណាក៏ដោយ អ្នកនៅ​តែ​មិនអាចចងចាំនូវទម្រង់ពាក្យបានទាំងអស់នោះទេ ដូចនេះរាល់ពេលសរសេរ ឬកែការសរសេររបស់អ្នកណាម្នាក់ អ្នកត្រូវផ្ទៀងផ្ទាត់គ្រប់ពេល និងស្វែងរកបន្ថែម។ នេះមានន័យថាបើអ្នកមិនចេះការបញ្ចេញសម្លេងអ្នកត្រូវការវចនានុក្រម ចង់ស្វែងរកពាក្យ អ្នកត្រូវការវចនានុក្រម ចង់ដឹងទម្រង់នៃពាក្យ ត្រូវការវចនានុក្រម»។

ខាងលើនេះគ្រាន់តែជាការចែករំលែកតិចតួចទាក់ទងនឹងការប្រើប្រាស់​វចនានុក្រមក្នុងការសរសេរប៉ុណ្ណោះ ប៉ុន្តែនូវមានរបៀបប្រើប្រាស់ជាច្រើនទៀតដែលអ្នកសិក្សាអាចរៀនស្វែងយល់បន្ថែម៕


វគ្គសិក្សា៖ វេយ្យាករណ៍និងបកប្រែអត្ថបទកាសែតពិសេស (Special Grammar and Newspaper Translation Course)​

វគ្គសិក្សាពិសេស «វេយ្យាករណ៍និងបកប្រែកាសែត» គឺជាវគ្គសិក្សាដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយអ្នកជំនាញផ្នែកសារព័ត៌មានដែលមានបទពិសោធន៍យូរឆ្នាំក្នុងការបកប្រែអត្ថបទព័ត៌មានអន្តរជាតិនិងជាគ្រូបង្រៀនភាសាអង់គ្លេស សម្រាប់អ្នកសិក្សាដែលមានបំណងចង់ពង្រឹងនិងពង្រីកចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ខ្លួនទៅមួយកម្រិតទៀត ជាពិសេសវេយ្យាករណ៍និងការបកប្រែអត្ថបទតែម្ដង។

  • រយៈពេល៖ ៦សប្ហាហ៍
  • ថ្ងៃចូលរៀន៖ ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២០
  • ម៉ោងសិក្សា៖ ថ្ងៃចន្ទ-ព្រហស្បត្តិ៍ ម៉ោង ៧៖៣០នាទី ដល់ ៨៖៣០នាទី (យប់)
  • តម្លៃសិក្សា៖ ៨០ដុល្លារ តម្លៃសិក្សា៖ ៦០ដុល្លារ សម្រាប់ការចុះឈ្មោះមុនថ្ងៃទី ២៧ (ទទួលបានវចនានុក្រម Oxford Advanced Learner’s Dictionary, 9th edition និងកម្មវិធីសម្រាប់ទូរសព្ទដៃជាច្រើនទៀត)
  • បញ្ជាក់៖ ការសិក្សាតាមរយៈអនឡាញតាមកម្មវិធី Zoom Meeting app។
  • ចំនួនសិស្សកំណត់ត្រឹម ១០នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់។

តម្រូវការ៖

  1. មានកម្រិតភាសាអង់គ្លេសចាប់ពី Intermediate ឡើងទៅ
  2. មានចំណង់ចំណូលចិត្តក្នុងការបកប្រែអត្ថបទព័ត៌មានភាសាអង់គ្លេស
  3. ចង់បង្កើនសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន
  4. មានពេលវេលាធ្វើកិច្ចការគ្រូដាក់ឲ្យមួយចំនួន

ខ្លឹមសារមេរៀននិងអត្ថប្រយោជន៍ក្នុងវគ្គសិក្សាមួយនេះ៖

  1. រៀនបកប្រែអត្ថបទកាសែតភាសាអង់គ្លេសទៅជាខ្មែរ
  2. រៀនពីក្បួនវេយ្យាករណ៍ក្នុងការសរសេរភាសាអង់គ្លេស (Grammar for Writing)
  3. រៀនវិភាគវេយ្យាករណ៍ក្នុងអត្ថបទកាសែត
  4. របៀបបញ្ចេញសម្លេងភាសាអង់គ្លេសឲ្យបានត្រឹមត្រូវ
  5. យល់ដឹងអំពីការប្រើប្រាស់វចនានុក្រមភាសាអង់គ្លេសឲ្បបានត្រឹមត្រូវ
  6. បង្កើនជំនាញអាន និងការបញ្ចេញសម្លេងឲ្យបានត្រឹមត្រូវ
  7. ទទួលបាននូវពាក្យ ឃ្លងឃ្លា ប្រយោគ ក្បួនវេយ្យាករណ៍ផ្សេងៗក្នុងភាសាអង់គ្លេស
  8. រៀនបកប្រែវីដេអូអំពីគំនិតបុគ្គលល្បីៗ ដើម្បីជាទុនដើម្បីអភិវឌ្ឍខ្លួន
  9. តាមដានព័ត៌ទាន់ហេតុការណ៍ក្នុងបរិបទប្រទេសកម្ពុជា និងពិភពលោក
  10. ការរៀនអមដោយមានការអនុវត្តន៍ផ្ទាល់
  11. មានឱកាសធ្វើការជាអ្នកបកប្រែឲ្យគេហទំព័រ BizKhmer.com
  12. ផ្ដល់ជូននូវឯកសារ E-books កម្មវិធីកុំព្យូរទ័រ និងកម្មវិធីប្រើប្រាស់លើទូរស័ព្ទដៃ (បើទិញមួយមិនក្រោម ៣០ដុល្លារ)
  13. ទទួលបានវិញ្ញបនប័ត្របញ្ជាក់ការសិក្សា
  14. ទទួលបានការចែករំលែកចំណេះដឹងនិងធនធានសិក្សាផ្សេងៗក្នុងក្រុម Telegram និង Messenger
  15. បង្កើនជំនាញប្រាស្រ័យទាក់ទង
  16. ទទួលបានការជួយព្រឹក្សាយោបល់ជារៀងរហូត៕

Course Outline: shorturl.at/fnHV3

Register: https://bit.ly/38IiX3r

☎️ ទំនាក់ទំនងចុះឈ្មោះចូលសិក្សា និងសាកសួរព័ត៌មានបន្ថែម៖ 096 35 45 925 / 061 54 53 42

X
5s