Idiom ចំនួន​៥​ឃ្លារបស់ភាសាអង់គ្លេសដែល​មាន​អត្ថន័យ​បែប​កំប្លែង​​



Idiom គឺជា​ពាក្យ​សម្រាប់​ប្រើប្រាស់​ក្នុង​ភាសា​និយាយ ដែល​វា​មាន​លក្ខណៈ​ជា​អត្ថន័យ​ធៀប និង​ច្រើន​តែ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជនជាតិ​ដើម។ ថ្ងៃនេះ​យើង​មាន Idiom ដែល​មាន​អត្ថន័យ​បែប​កំប្លែង​ចំនួន​៥​ឃ្លា ដែល​អ្នក​អាច​យក​ទៅ​សិក្សា​និង​បង្កើន​ចំណេះដឹង​របស់​អ្នក​ដើម្បី​យក​ទៅ​ប្រើប្រាស់​សន្ទនា​ជាមួយ​ជនជាតិ​ដើម៖

) That young man got his stuffs off the back of the lorry. No wonder that he could sell them in a very cheap price.

Off the back of the lorry = ជា​ឃ្លា​កិរិយាសព្ទ​ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​អង់គ្លេស ដែល​មានន័យ​ថា​នរណា​ម្នាក់​ទិញ​ឬ​យក​របស់​ណាមួយ​ដោយ​ដឹង​ថា​របស់​នោះ​មាន​មនុស្ស​លួច​យក​មក។ ឃ្លា​នេះ​ស្មើនឹង​ឃ្លា​របស់​ភាសា​អង់គ្លេស​របស់​អាមេរិក (American English) ថា off the back of the truck

) If it was not his fault, then why does he do a runner every time we have a problem in our team ?

To do a runner = ប្រើ​សម្រាប់​រៀបរាប់​នរណា​ម្នាក់​ដែល​ចាកចេញ​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​គេច​ចេញ​ពី​ការ​ចេញ​លុយ​ថ្លៃ​ចំណាយ​ផ្សេងៗ​ដូចជា​នៅ​ក្នុង​ភោជនីយដ្ឋាន ឬ​រត់​គេច​ពី​ស្ថានភាព​លំបាក​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់​ទោស។ ឃ្លា​នេះ​មាន​ដើម​កំណើត​មក​ពី​រឿង​ល្ខោន​បែប​រ៉ូមេនទិក​លាយឡំ​ជាមួយ​សោកនាដកម្ម​ដ៏​ល្បី​មួយ​របស់​អ្នក​និពន្ធ William Shakespeare ដែល​មាន​ចំណង​ជើង​ថា Antony and Cleopatra ដែល​ត្រូវ​បាន​សម្ដែង​ដំបូង​ក្នុង​ឆ្នាំ​១៦០៦។

) Making your own coffee at home is very easy. You only need to buy an instant coffee from the supermarket and then boil the water, after that pour it into the instant coffee, and Bob's your uncle, you get a cup of fragrant coffee.

Bob's your uncle = គឺជា​Idiom​មួយ​ដែល​ច្រើន​ប្រើប្រាស់​នៅ​ក្នុង​ចក្រភពអង់គ្លេស​និង​បណ្ដា​ប្រទេស​ដែល​រាប់​ចូល​ជា​សមាគម​CommonwealthIdiom នេះ​ស្មើនឹង​ឃ្លា​របស់​ភាសា​អង់គ្លេស​ថា and that's it! and there you go! and there you have it! ដែល​អាច​បកប្រែ​មក​ថា «ហើយ​វា​មាន​តែ​ប៉ុណ្ណឹង​ឯង។» ដែល​ប្រើ​ដើម្បី​បញ្ចប់​នូវ​ការ​ផ្ដល់​ការ​ណែនាំ​ក្នុង​ការ​សម្រេច​នូវ​អ្វីមួយ​ដែល​ងាយស្រួល។

) Why are buying so many foods ? They are enough to cobble dogs with!

To cobble dogs with = cobble សំដៅ​ទៅលើ​ដេរ​ស្បែកជើង cobbler គឺជា​អ្នក​ដេរ​ស្បែកជើង។ អត្ថន័យ​ត្រង់​មានន័យ​ដូច្នេះ​ថា បើ​អ្នក​ដេរ​ស្បែក​ជើង​មាន​ស្បែក​សត្វ​គ្រប់គ្រាន់​សម្រាប់​ដេរ​បង្គ្រប់​ជើង​ទាំង​៤​របស់​ឆ្កែ នោះ​មានន័យ​ថា​អ្នក​ដេរ​ស្បែក​ជើង​នេះ​ប្រាកដ​ជា​មាន​ស្បែក​សត្វ​លើស​ពី​គ្រប់គ្រាន់​ហើយ។ ដូច្នេះ​ឃ្លា​នេះ​ប្រើប្រាស់​សម្រាប់​រៀបរាប់​ពី​អ្វី​ដែល​លើស​ពី​គ្រប់គ្រាន់ លើស​ពី​ចាំបាច់។

) You shouldn't be too trustful towards that man. He can be hairy at the heel.

To be hairy at the heel = ឃ្លា​នេះ​ដំបូង​ឡើយ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ពួក​វណ្ណ​អភិជន​របស់​អង់គ្លេស សម្រាប់​រៀបរាប់​មនុស្ស​ណា​ដែល​គួរឲ្យ​គ្រោះថ្នាក់ ឬ​មិន​គួរឲ្យ​ទុកចិត្ត។

ដោយ៖ ស្រីពៅ

X
5s