Idioms ចំនួន​៦​ឃ្លា​ដែល​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​ពាក្យ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ (ភាគ១)​



តើ​ភាសា​អង់គ្លេស​មានIdioms អ្វីខ្លះ​ដែល​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​ពាក្យ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ធម្មជាតិ​ដូចជា ទឹក ដី ភ្លើង ខ្យល់ ? ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវIdioms ដែល​គេ​និយម​ប្រើ​ចំនួន​៦​ឃ្លា​ដែល​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​ពាក្យ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ៖

) One of the main reasons that the earth has become polluted is because each individual always thinks that his or her act is just a drop in the ocean.

A drop of the ocean ន័យ​ចំ​គឺ​មួយ​ដំណក់​ចូល​ក្នុង​មហាសមុទ្រ ដែល​ន័យ​ធៀប​ចង់​សំដៅ​លើ​អ្វីមួយ​មាន​ឥទ្ធិពល​តិចតួច​ដោយសារ​តែ​វា​តូចតាច​ឬ​មិន​សូវ​សំខាន់។ ដូច​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «មូលហេតុ​ដ៏​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​ភព​ផែនដី​ត្រូវ​បាន​បំពុល គឺ​ដោយសារ​តែ​បុគ្គល​ម្នាក់ៗ​តែង​គិត​ថា​សកម្មភាព​របស់​ខ្លួន​គ្រាន់តែ​ជា​មួយ​ដំណក់​នៅ​ក្នុង​មហាសមុទ្រ​ប៉ុណ្ណោះ។»

) The news about her wedding ceremony which is held next week seems to come from the four corners of the earth. Everyone in the office all knows about this.

The four corners of the earth សំដៅ​លើ​អ្វីមួយ​ដែល​ទៅ​ឬ​មក​នៅ​គ្រប់​ទិសទី។ ដូច​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ព័ត៌មាន​អំពី​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​នាង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​នេះ ហាក់​ដូច​ជា​ចេញ​មក​ពី​គ្រប់​ទិសទី​ដូច្នោះ។ គ្រប់​គ្នា​នៅ​កន្លែង​ធ្វើការ​សុទ្ធតែ​ដឹង​ពី​រឿង​នេះ​ទាំងអស់។»

) When he hasn't been elected as a leader, he swore that he will take responsibility for all of his actions. But now he heads for the hills.

Head for the hills សំដៅ​លើ​រត់​គេច​ពី​បញ្ហា ដូច​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «នៅ​ពេល​គាត់​មិន​ទាន់​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នកដឹកនាំ គាត់​បាន​សច្ចា​ថា​នឹង​ទទួលខុសត្រូវ​ចំពោះ​រាល់​ទង្វើ​របស់​គាត់។ ប៉ុន្តែ​ឥឡូវ​នេះ​គាត់​បែរ​ជា​រត់​ចោល​បញ្ហា​ទៅវិញ។»

) He is so shameless. How can he commit a robbery in the broad daylight ?

In the broad daylight ស្មើនឹង​ឃ្លា​នៅ​ក្នុង​ភាសាខ្មែរ​យើង​ថា «ទាំង​កណ្ដាល​ថ្ងៃ​ត្រង់» ដូច​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «គាត់​ពិត​ជា​គ្មាន​ភាព​ខ្មាសអៀន​អី​បន្តិច​សោះ។ តើ​គាត់​ប្រព្រឹត្ត​សកម្មភាព​ឆក់​ប្លន់​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​បាន​យ៉ាង​ដូចម្ដេច

) You cannot expect everyone to be the same. If the world were to be full of the same kind of people, it would become very boring. It takes all kinds to make a world.

It takes all kinds to make a world មានន័យ​ថា​វា​ត្រូវការ​ភាព​ចម្រុះ​គ្នា​ដើម្បី​បង្កើត​ពិភពលោក​ឡើង។ ភាព​ចម្រុះ​គ្នា ភាព​សម្បូរ​បែប​គឺជា​ភាព​ចាំបាច់ ពិភពលោក​នឹង​មិន​ពេញលេញ​នោះ​ទេ​បើ​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ដូចគ្នា។

) Don't be anxious ! Let the dust settle until then you can make a wise decision.

Let the dust settle មានន័យ​ថា​រង់ចាំ​ឲ្យ​រឿងរ៉ាវ​ឬ​ជម្លោះ​អ្វីមួយ​ត្រជាក់​ស្ងប់ស្ងាត់​ជាង​មុន​សិន​មុន​នឹង​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​បន្ត​ទៀត។

ដោយ៖​ ស្រីពៅ

X
5s