​របៀប​ចំនួន​៥​ ដែល​អ្នក​អាច​និយាយ​ជំនួស​ឲ្យ​គុណនាម boring ដើម្បី​និយាយ​ថា​ធុញទ្រាន់​



យើង​ធ្លាប់​តែ​រៀន​មក​ថា បើ​អ្នក​ចង់​រៀបរាប់​ពី​នរណា​ម្នាក់​ឬ​សកម្មភាព​អ្វីមួយ​ដែល​មាន​ភាព​ធុញទ្រាន់​មិន​គួរឲ្យ​ចាប់​អារម្មណ៍ នោះ​អ្នក​នឹង​ប្រើ​គុណនាម boring។ ប៉ុន្តែ​ក្នុង​មេរៀន​នៅ​ថ្ងៃនេះ​យើង​ចង់​ចែករំលែក​អ្នក​នូវ​របៀប​ចំនួន​៥​ផ្សេង​ទៀត ដែល​អ្នក​អាច​និយាយ​ជំនួស​ឲ្យ​គុណនាម boring ដើម្បី​និយាយ​ថា​ធុញទ្រាន់។

) Waiting this seminar to finish is like watching paint dry.


To be like watching paint dry អ្នក​សាក​ស្រមៃ​ទៅ​មើល​ថា​តើ​អង្គុយ​ចាំ​មើល​ថ្នាំ​លាប​ពណ៌​ឲ្យ​ស្ងួត​គឺជា​រឿង​ដ៏​គួរឲ្យ​ធុញទ្រាន់​ប៉ុណ្ណា ហើយ​នេះ​គឺជា​ន័យ​ចំ​របស់Idioms​នេះ។ នៅ​ក្នុង​ន័យ​ធៀប​ចង់​សំដៅ​លើ​អ្វីមួយ​ដែល​គួរឲ្យ​ធុញទ្រាន់។ ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «រង់ចាំ​ឲ្យ​សិក្ខាសាលា​នេះ​ចប់​ប្រៀប​បាន​នឹង​អង្គុយ​ចាំ​ថ្នាំ​លាប​ពណ៌​ឲ្យ​ស្ងួត​ដូច្នោះ។»

) Mary told me about the reason that she quitted her job is because everyday's work seemed like run-of-the-mill.

Run-of-the-mill ចង់​សំដៅ​លើ​អ្វីមួយ​ដែល​មាន​លក្ខណៈ​ដដែលៗ​ដូច​អ្វី​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​ប្រភេទ​ជាមួយ​គ្នា។ ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ម៉ារី​បាន​ប្រាប់​ខ្ញុំ​ពី​មូលហេតុ​ដែល​នាង​ឈប់​ពី​ការងារ​របស់​នាង គឺ​ដោយសារ​តែ​កិច្ចការ​រាល់ថ្ងៃ​របស់​អ្នក​ហាក់​ដូចជា​មាន​លក្ខណៈ​ដដែលៗ​ដូច​នឹង​ថ្ងៃ​ផ្សេងៗ​ទៀត​ដែរ។»

) I do not mean to offend him, but honestly I think that his talk is as dull as dishwater.

As dull as dishwater/ditchwater ដែល​ន័យ​ចំ​របស់​វា​អាច​បកប្រែ​បាន​ថា គួរឲ្យ​ធុញទ្រាន់​ប្រៀប​បាន​នឹង​ទឹក​លាង​ចាន​ឬ​ទឹក​ប្រឡាយ។ ដូច​Idioms​ទាំងពីរ​ខាងលើ​ដែរ គឺ​ប្រើប្រាស់​សម្រាប់​សំដៅ​លើ​អ្វីមួយ​ដែល​គួរឲ្យ​ធុញទ្រាន់។ ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ខ្ញុំ​មិនមែន​មាន​បំណង​ចង់​ធ្វើឲ្យ​គាត់​ខឹង​នោះ​ទេ តែ​និយាយ​តាម​ត្រង់​ទៅ​ខ្ញុំ​គិត​ថា​ការ​និយាយ​របស់​គាត់​ពិតជា​គួរឲ្យ​ធុញទ្រាន់​មែន។»

) Although he sometimes seems to be a stuffed shirt, but when you get to know him more, you will find that he is actually a warm and funny person.

A stuffed shirt ដែល stuff អាច​បកប្រែ​បាន​ថា​ផ្ទុក​ឬ​ពេញ​ដោយ​អ្វីមួយ។ នៅ​ក្នុងIdioms​នេះ​ចង់​ប្រដូច​មនុស្ស​ដែល​មិន​គួរឲ្យ​ចាប់​អារម្មណ៍​ទៅ​នឹង​អាវ​ដែល​ផ្ទុក​អ្វីមួយ​នៅ​ខាងក្នុង​ប៉ុន្តែ​មិន​មាន​មនុស្ស​នៅ​ក្នុង​នោះ។ ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «បើ​ទោះ​ជា​មាន​ពេល​ខ្លះ​គាត់​ហាក់​ដូចជា​មនុស្ស​មិន​គួរឲ្យ​ចាប់​អារម្មណ៍​ម្នាក់​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល​អ្នក​បាន​យល់​ពី​គាត់​ច្រើន​ជាង​មុន នោះ​អ្នក​នឹង​រក​ឃើញ​ថា​តាម​ពិត​ទៅ​គាត់​គឺជា​មនុស្ស​ដ៏​កក់ក្ដៅ​និង​កំប្លែង​ម្នាក់។»

) Many people often think of him as a wet blanket whenever he talks a lot uncontrollably.

A wet blanket ន័យ​ចំ​របស់​វា​បកប្រែ​ថា​ភួយ​សើម។ តាម​ធម្មតា​នៅ​ពេល​យើង​ដណ្ដប់​ភួយ យើង​តែង​ទទួល​អារម្មណ៍​ថា​កក់ក្ដៅ​និង​គេង​លក់​ស្រួល។ យ៉ាងណាមិញ បើ​សិន​ជា​ដណ្ដប់​ភួយ​ដែល​សើម​ឬ​ទទឹក នោះ​អ្នក​នឹង​មិន​ទទួល​អារម្មណ៍​ថា​ស្រួល​ខ្លួន​នោះ​ឡើយ។ ភួយ​នោះ​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ត្រជាក់ ធ្ងន់ ហើយ​រឹង​ស្ដូក។ Idioms​នេះ​ប្រើ​សម្រាប់​ធៀប​មនុស្ស​ដែល​គួរឲ្យ​ធុញទ្រាន់​ទៅ​នឹង​ភួយ​សើម។ ដូច​ឃ្លា​នៅ​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «មនុស្ស​ជាច្រើន​យល់​ថា​គាត់​គឺជា​ភួយ​សើម​នៅ​ពេល​ណា​គាត់​និយាយ​ច្រើន​ដោយ​មិន​អាច​គ្រប់គ្រង​បាន។»

ដោយ៖ ស្រីពៅ

X
5s