ឃ្លាកិរិយាសព្ទ(Phrasal verbs) ដែលគេឧស្សាហ៍ប្រើចំនួន៦ដែលនិយាយរៀបរាប់ពីអារម្មណ៍របស់អ្នក
ឃ្លាកិរិយាសព្ទ ដែលនៅក្នុងភាសាអង់គ្លេសហៅថា Phrasal verbs ដើរតួសំខាន់ណាស់នៅក្នុងភាសាអង់គ្លេស។ ហេតុនេះហើយមេរៀននៅថ្ងៃនេះយើងនាំគ្នាមកសិក្សាអំពីឃ្លាកិរិយាសព្ទដែលគេឧស្សាហ៍ប្រើចំនួន៦ដែលនិយាយរៀបរាប់ពីអារម្មណ៍របស់អ្នក៖
១) Her early departure really gets me down.
Get one down ជាឃ្លាកិរិយាសព្ទប្រើសម្រាប់មានន័យថាធ្វើឲ្យនរណាម្នាក់ពិបាកចិត្តឬមានអារម្មណ៍អវិជ្ជមាន។ ឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ការចាកចេញយ៉ាងឆាប់រហ័សរបស់នាងពិតជាធ្វើឲ្យខ្ញុំពិបាកចិត្តណាស់។»
២) Her facial expression can tell us that she is currently weighed down by her stressful responsibilities.
Weigh down ជាឃ្លាកិរិយាសព្ទប្រើសម្រាប់មានន័យថាធ្វើឲ្យនរណាម្នាក់ព្រួយបារម្ភនិងពិបាកចិត្តដោយសារតែបញ្ហា ការទទួលខុសត្រូវ និងកាតព្វកិច្ចជាដើម។ ឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ទឹកមុខរបស់នាងអាចប្រាប់យើងបានថា នាងកំពុងតែត្រូវបានទទួលការរងសម្ពាធពីការទទួលខុសត្រូវដ៏ស្មុគស្មាញរបស់នាង។»
៣) The moment she saw that painful scene, suddenly she bursted into tears.
Burst into tears មានន័យថាចាប់ផ្ដើមយំក្នុងពេលរំពេចមួយនោះ។ ឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ខណៈពេលដែលនាងបានឃើញឈុតឆាកដ៏គួរឲ្យឈឺចាប់មួយនោះ ភ្លាមៗនោះនាងក៏ចាប់ផ្ដើមយំក្នុងពេលរំពេចមួយនោះ។»
៤) Seeing that she choked back her tears when someone asked her if she is okay makes me feel so painful.
Choke back one's tears មានន័យថាខំទប់ទឹកភ្នែកកុំឲ្យហូរ។ ឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «នៅពេលឃើញនាងខំទប់ទឹកភ្នែកនៅពេលគេសួរថាតើនាងអត់អីទេឬ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាឈឺចាប់ណាស់។»
៥) Mother started to break down when she heard that her dear child is found.
Break down មានន័យថាទប់អារម្មណ៍មិនបានក៏យំ។ ឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ម្ដាយទប់អារម្មណ៍មិនបានក៏ចាប់ផ្ដើមយំនៅពេលគាត់ឮថាកូនសំណព្វចិត្តរបស់គាត់ត្រូវបានរកឃើញ។»
៦) It is not surprised to see that she is strangely brimming over with happiness since she is going to be married next Sunday.
Brim over with happiness មានន័យថាពោរពេញដោយក្ដីសុខ។ ឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «វាមិនមែនជារឿងភ្ញាក់ផ្អើលនោះឡើយនៅពេលឃើញនាងពោរពេញដោយក្ដីសុខខុសពីធម្មតាបែបនេះ ព្រោះនាងនឹងត្រូវរៀបការនៅថ្ងៃអាទិត្យសប្ដាហ៍ក្រោយនេះហើយ។»
ដោយ៖ ស្រីពៅ