Idioms គួរឲ្យ​ចាប់​អារម្មណ៍​ចំនួន៥ ដែលអ្នកសិក្សាភាសាអង់គ្លេសគួរចេះប្រើប្រាស់​



មេរៀន​ថ្ងៃនេះ​គឺជា Idioms គួរឲ្យ​ចាប់​អារម្មណ៍​ចំនួន៥ ដែល​អាច​ជួយ​បង្កើន​ចំណេះដឹង​របស់​អ្នក​ក្នុង​ភាសា​អង់គ្លេស​ឲ្យ​បាន​ទូលំទូលាយ​និង​មាន​កម្រិត​ខ្ពស់​ជាង​មុន។ ខាងក្រោម​នេះ​គឺជាIdioms ទាំង​៥​នេះ៖

) We think that someone who can cut corners in a critical situation is the smart one, but actually this is not always the case because sometime shortcut makes long delay.

To cut corners សំដៅ​លើ​ការ​ធ្វើ​អ្វី​មួយ​ទៅ​តាម​របៀប​ដែល​ងាយស្រួល​បំផុត ចំណាយ​អស់​តិច​បំផុត រហ័ស​បំផុត ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា ធ្វើ​អ្វី​មួយ​ដោយ​មិន​សូវ​បាន​ល្អ​ដើម្បី​ចំណេញ​ពេលវេលា​និង​លុយកាក់។ ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ពួក​យើង​គិត​ថា​នរណា​ម្នាក់​ដែល​អាច​ធ្វើ​អ្វី​មួយ​ដោយ​មិន​សូវ​បាន​ល្អ​តែ​បាន​ចំណេញ​ពេលវេលា​និង​លុយកាក់​គឺជា​មនុស្ស​ម្នាក់​ដែល​វៃ​ឆ្លាត។ ប៉ុន្តែ​ជាក់ស្ដែង​វា​មិនមែន​សុទ្ធតែ​បែប​នេះ​រហូត​នោះ​ទេ ព្រោះ​មាន​ពេល​ខ្លះ​ផ្លូវកាត់​ធ្វើឲ្យ​ការ​រង់ចាំ​យូរ។»

) Something that once was special and valuable will soon become a dime a dozen when people can easily find it.

A dime a dozen បើ​យើង​សម្រាយ​មក dime នៅ​ក្នុង​សហរដ្ឋអាមេរិក​និង​កាណាដា សំដៅ​លើ​កាក់​ដែល​មាន​តម្លៃ​ស្មើ​១០​សេន រីឯ dozen មាន​ចំនួន​ស្មើ​១២ ដែល​ខ្មែរ​យើង​ចំណាំ​ហៅថា មួយ​ឡូ។ សរុប​មក Idiom នេះ​ចង់​សំដៅ​លើ​អ្វីមួយ​ដែល​ធម្មតា មិន​មាន​អ្វី​ពិសេស។ ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «អ្វីមួយ​ដែល​កាល​ពី​មុន​ធ្លាប់តែ​ពិសេស​និង​មាន​តម្លៃ គង់តែ​ក្លាយ​ជា​របស់​ដែល​ធម្មតា​និង​មិន​មាន​អ្វី​ពិសេស​នោះ​ឡើយ នៅ​ពេល​មនុស្ស​អាច​ស្វែងរក​វា​បាន​ដោយ​ងាយស្រួល។»

) Your guess is as good as mine. We both have no idea what she is exactly thinking about right now.

Your guess is as good as mine ប្រើប្រាស់​សម្រាប់​បង្ហាញ​ថា អ្នក​ក៏​មិន​ដឹង​ដែរ អ្នក​ក៏​មិន​មាន​យោបល់​អ្វី​ពី​អ្វីមួយ​នោះ​ដែរ។ ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ខ្ញុំ​ក៏​មិន​ដឹង​ដែរ។ ពួក​យើង​សុទ្ធតែ​មិន​ដឹង​ថា​តើ​នាង​ពេល​នេះ​កំពុងតែ​គិត​អំពី​អ្វី។»

) That is why we should not talk bad behind someone. You see, speak of the devil, and there she shows up.

Speak of the devil ស្មើនឹង​ភាសាខ្មែរ​យើង​ថា និយាយ​ដើម​ភ្លាម​មក​ដល់​ភ្លែត។ ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «មូលហេតុ​នេះ​ហើយ​ទើប​យើង​មិន​គួរ​និយាយ​អាក្រក់​ពី​ក្រោយ​ខ្នង​នរណា​ម្នាក់។ ឯង​ឃើញ​ទេ និយាយ​ដើម​ភ្លាម នាង​ក៏​បង្ហាញ​ខ្លួន​មក​ភ្លែត។»

) Learning a new language is not a rocket science. You will be able to do it.

It's not a rocket science ន័យ​ត្រង់​មានន័យ​ថា​វា​មិនមែន​ជា​វិទ្យាសាស្ត្រ​រ៉ុកកែត​នោះ​ទេ។ វិទ្យាសាស្ត្រ​រ៉ុកកែត​មិនមែន​ជា​ចំណេះដឹង​មួយ​ដែល​ងាយស្រួល​នឹង​យល់​នោះ​ទេ ហេតុនេះ Idiom នេះ​សម្រាប់​ប្រើប្រាស់​លើ​អ្វីមួយ​នោះ​មិន​ពិបាក​ស្មុគស្មាញ​ក្នុង​ការ​ធ្វើ​ឬ​ស្វែងយល់​នោះ​ទេ។ ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «រៀន​ភាសា​ថ្មី​មិនមែន​ជា​រឿង​ពិបាក​ស្មុគស្មាញ​ក្នុង​ការ​ស្វែងយល់​នោះ​ទេ។ អ្នក​នឹង​អាច​ធ្វើ​បាន។»

ដោយ៖​ ស្រីពៅ

X
5s