Idioms ចំនួន​៦​ដែល​អ្នក​អាច​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​រៀបរាប់​ពី​របៀប​ដែល​​អ្នកដោះស្រាយ​បញ្ហា​​



មេរៀន​ថ្ងៃនេះ​យើង​នាំ​គ្នា​មក​សិក្សា​អំពីIdioms ចំនួន​៦​ដែល​អ្នក​អាច​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​រៀបរាប់​ពី​របៀប​ដែល​អ្នក​ប្រឈម​មុខ​នឹង​ឧបសគ្គ​និង​ដោះស្រាយ​បញ្ហា​ទាំងនោះ។ ខាងក្រោម​នេះ​គឺជាIdiomsទាំង​៦​នេះ:

) In order to be able to walk far, towards certain situations, you have to take them in your stride.

To take something in one's stride មានន័យ​ថា​ដោះស្រាយ​បញ្ហា​អ្វីមួយ​ដោយ​ចិត្ត​ត្រជាក់ និង​មិន​ធ្វើឲ្យ​រឿង​នោះ​មាន​ឥទ្ធិពល​មក​លើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​អាច​បកប្រែ​មក​ថា «ដើម្បី​ដើរ​ឲ្យ​បាន​ឆ្ងាយ ចំពោះ​ស្ថានភាព​មួយ​ចំនួន អ្នក​ត្រូវ​ដោះស្រាយ​វា​ដោយ​ចិត្ត​ត្រជាក់ និង​មិន​បណ្ដោយ​ឲ្យ​រឿង​ទាំងនោះ​មាន​ឥទ្ធិពល​មក​លើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​ឡើយ។»

) The way that he manages to weather the storm in this deadlocked situation will reveal his true ability.

To weather the storm To ride (out) the storm មានន័យ​ថា​អាច​ឆ្លង​ផុត​ឧបសគ្គ​ព្យុះ​ភ្លៀង​លំបាក​បាន​ដោយ​ជោគជ័យ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «របៀប​ដែល​គាត់​អាច​ឆ្លង​ផុត​ឧបសគ្គ​ព្យុះ​ភ្លៀង​លំបាក​បាន​ដោយ​ជោគជ័យ​នៅ​ក្នុង​ស្ថានភាព​ដែល​ជាប់​គាំង​បែប​នេះ នឹង​បង្ហាញ​ពី​សមត្ថភាព​ពិត​របស់​គាត់។»

) I can't get to grips with this problem even though I used to deal with it multiple times in the past.

To get/come to grips with something មានន័យ​ថា​អាច​ក្ដោបក្ដាប់ គ្រប់គ្រង​ស្ថានការណ៍​អ្វីមួយ​ដោះស្រាយ​វា​ឲ្យ​ជោគជ័យ​បាន។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ខ្ញុំ​មិន​អាច​ក្ដោបក្ដាប់​បញ្ហា​នេះ​ហើយ​ដោះស្រាយ​វា​ឲ្យ​ជោគជ័យ​បាន​នោះ​ទេ បើ​ទោះ​ជា​ខ្ញុំ​ធ្លាប់​ដោះស្រាយ​បញ្ហា​បែប​នេះ​ច្រើន​ដង​កាល​ពី​មុន​មក​ក៏​ដោយ។»

) With her intelligence, I can guarantee that she will be able to sail through this challenging test.

To sail through something មានន័យ​ថា​អាច​ឆ្លងកាត់​ស្ថានការណ៍​លំបាក​អ្វីមួយ​បាន​ដោយ​ងាយស្រួល។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ជាមួយ​នឹង​ប្រាជ្ញា​ឈ្លាសវៃ​របស់​នាង ខ្ញុំ​ហ៊ាន​ធានា​ថា​នាង​នឹង​អាច​ឆ្លងកាត់​ការ​ប្រឡង​ដ៏​លំបាក​មួយ​នេះ​បាន​ដោយ​ងាយស្រួល។»

) If you want to live peacefully with this kind of person, it's necessary that you must grit your teeth and overcome all the obstacles.

To grit one's teeth អាច​ស្មើ​នឹង​ឃ្លា​របស់​ភាសា​ខ្មែរ​យើង​ថា «ខាំ​មាត់​សង្កត់​ចិត្ត» ពោល​គឺ​អត់ធន់​ជាមួយ​ស្ថានការណ៍​លំបាក​អ្វីមួយ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «បើ​អ្នក​ចង់​រស់នៅ​ឲ្យ​បាន​ស្ងប់​សុខ​ជាមួយ​មនុស្ស​ប្រភេទ​នេះ នោះ​វា​ជា​រឿង​ចាំបាច់​ដែល​អ្នក​ត្រូវ​ខំ​មាត់​សង្កត់​ចិត្ត​ដើម្បី​អាច​ឆ្លងកាត់​រាល់​ឧបសគ្គ​ទាំងអស់​បាន។»

) No choice of life is perfect. In every choice you make, you have to take the rough with the smooth.

To take the rough with the smooth មានន័យ​ថា​ទទួល​យក​ទាំង​ចំណុច​មិន​ល្អ​និង​ចំណុច​ល្អ​របស់​អ្វីមួយ​ឬ​នរណា​ម្នាក់។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «គ្មាន​ការ​ជ្រើសរើស​ណាមួយ​នៃ​ជីវិត​គឺ​ល្អឥតខ្ចោះ​នោះ​ទេ។ នៅ​ក្នុង​រាល់​ជម្រើស​ដែល​អ្នក​បាន​ជ្រើសរើស អ្នក​ចាំបាច់​ត្រូវ​ទទួល​យក​ទាំង​ចំណុច​មិន​ល្អ​និង​ចំណុច​ល្អ​របស់​វា។»

ដោយ៖ ស្រីពៅ

X
5s