ពាក្យ Idioms ចំនួន៥ឃ្លា​ដែល​បាន​ផ្សារភ្ជាប់​ពាក្យស័ព្ទ​អំពី​ធម្មជាតិ​ជាមួយ​​ស្ថានភាព​ជាក់ស្ដែង​



នៅ​ក្នុង​ភាសា​អង់គ្លេស ពាក្យស័ព្ទ​ជាច្រើន​អំពី​ធម្មជាតិ​ត្រូវ​បាន​ពួកគេ​យក​ទៅ​ប្រើប្រាស់​ជាIdioms សម្រាប់​ប្រដូច​លក្ខណៈ​របស់​ធម្មជាតិ​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុង​ជីវិត​មនុស្ស​យើង។ ដូច្នេះ​ហើយ​មេរៀន​នៅ​ថ្ងៃនេះ​យើង​នាំ​គ្នា​សិក្សា​អំពី ​Idiomsចំនួន៥​ដែល​បាន​ផ្សារភ្ជាប់​ពាក្យស័ព្ទ​អំពី​ធម្មជាតិ​ជាមួយ​នឹង​ស្ថានភាព​ជាក់ស្ដែង​របស់​យើង​ម្នាក់ៗ។

) Oops-a-daisy! It's just a small wound. Don't cry! That's okay.

Oops-a-daisy! គឺជា​ឃ្លា​ឧទាន​មួយ​សម្រាប់​ប្រើប្រាស់​ទៅលើ​ក្មេង​តូចៗ​នៅ​ពេល​ដើរ​ជំពប់​ជើង​ដួល សម្រាប់​បង្ហាញ​ថា​វា​មិនមែន​ជា​បញ្ហា​ធំដុំ​អ្វី​នោះ​ទេ។ ដូច​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ បន្ទាប់​ពី​ឧទាន​ឡើង​ថា Oops-a-daisy ហើយ អ្នក​និយាយ​ក៏​បន្ត​ទៀត​ថា «វា​គ្រាន់តែ​ជា​របួស​តិចតួច​ប៉ុណ្ណោះ។ កុំ​យំ! វា​មិន​អី​នោះ​ទេ។»

) Although she is a late bloomer among her university friends, but she has profound knowledge in regard to technological area.

A late bloomer សំដៅ​លើ​មនុស្ស​ដែល​អភិវឌ្ឍ​យឺតយ៉ាវ​ជាង​គេ​ក្នុង​ចំណោម​មិត្តភ័ក្ដិ​នៅ​ក្នុង​ផ្នែក​ជាក់លាក់​ណាមួយ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «បើ​ទោះ​ជា​នាង​អភិវឌ្ឍ​យឺតយ៉ាវ​ជាង​គេ​ក្នុង​ចំណោម​មិត្តភ័ក្ដិ​រួម​សាកលវិទ្យាល័យ​របស់​នាង​ទាំងអស់​ក៏​ដោយ តែ​នាង​មាន​ការ​យល់ដឹង​ជ្រៅជ្រះ​ចំពោះ​វិស័យ​បច្ចេកវិទ្យា។»

) If she doesn't feel comfortable with you, she will appear to be a shrinking violet. But if she finds you comfortable to be with, she will become a warm and pleasant woman.

A shrinking violet សំដៅ​លើ​មនុស្ស​ដែល​អៀន ដាក់​ខ្លួន មិន​ចូលចិត្ត​ទាក់ទាញ​ការ​ចាប់​អារម្មណ៍។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «បើ​នាង​មិន​មាន​អារម្មណ៍​កក់ក្ដៅ​ជាមួយ​អ្នក​ទេ នោះ​អ្នក​មើល​ទៅ​នាង​ហាក់​ដូចជា​មនុស្ស​ដែល​អៀន ដាក់​ខ្លួន មិន​ចូលចិត្ត​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ដូច្នោះ។ តែ​បើ​នាង​រក​ឃើញ​ថា​អ្នក​កក់ក្ដៅ​នឹង​នៅ​ជាមួយ នោះ​នាង​នឹង​ប្រែ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ទន់ភ្លន់​និង​គួរឲ្យ​ចូលចិត្ត។»

) It is nothing surprised to see her as fresh as a daisy even if she is over 70 years old since she works out for health every single day.

As fresh as a daisy មានន័យ​ថា​ពោរពេញ​ដោយ​ថាមពល កម្លាំង​ក្លៀវក្លា មាន​សុខភាព​ល្អ ស្វាហាប់​មាំមួន។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ដោយសារ​តែ​គាត់​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខភាព​ជា​ប្រចាំ​ថ្ងៃ វា​គ្មាន​អ្វី​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​នៅ​ពេល​ឃើញ​គាត់​ពោរពេញ​ដោយ​ថាមពល កម្លាំង​ក្លៀវក្លា មាន​សុខភាព​ល្អ ស្វាហាប់​មាំមួន​នោះ បើ​ទោះ​ជា​គាត់​មាន​អាយុ​ជាង​៧០​ឆ្នាំ​ក៏​ដោយ។»

) Escaping through difficulty this time can be considered as being out of the woods.

To be out of the woods មានន័យ​ថា​មិន​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​លំបាក​ឬ​គ្រោះថ្នាក់​តទៅទៀត​ឡើយ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «រត់​គេច​ផុត​ពី​ការ​លំបាក​លើក​នេះ​អាច​ចាត់​ទុក​ថា​បាន​គេច​ផុត​ពី​ស្ថានការណ៍​គ្រោះថ្នាក់​ហើយ។»

ដោយ៖ ស្រីពៅ

X
5s