Idioms ចំនួន៥ដែលយកវាក្យស័ព្ទអំពីផ្កាមកប្រដូចនឹងស្ថានភាពជាក់ស្ដែងនៅក្នុងជីវិតរបស់យើង
តើអ្នកស្គាល់ Idioms អ្វីខ្លះនៅក្នុងភាសាអង់គ្លេសដែលមានពាក្យដែលនិយាយអំពីផ្កានៅក្នុងIdiomsនោះ ? ថ្ងៃនេះយើងនាំគ្នាមកសិក្សាអំពី Idioms ចំនួន៥ដែលយកពាក្យដែលនិយាយអំពីផ្កាដូចជា roseផ្កាកុលាប, lily ផ្កាលីលី និង orchid ផ្កាអ័រគីដេជាដើម មកប្រដូចនឹងស្ថានភាពជាក់ស្ដែងនៅក្នុងជីវិតរបស់យើង:
១) What these young people did for their society deserves a bouquet of orchids.
A bouquet of orchids ន័យត្រង់របស់វាប្រែមកថាស័ក្ដិសមនឹងទទួលបានផ្កាអ័រគីដេមួយបាច់ ដែលវាបង្កប់នូវអត្ថន័យដែលប្រើប្រាស់សម្រាប់សំដៅទៅពេលនរណាម្នាក់បានធ្វើអ្វីមួយដែលស័ក្ដិសមនឹងទទួលការឲ្យតម្លៃនិងការកោតសរសើរ ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «អ្វីដែលមនុស្សក្មេងៗទាំងនេះបានធ្វើចំពោះសង្គមរបស់ពួកគេស័ក្ដិសមនឹងទទួលការឲ្យតម្លៃនិងការកោតសរសើរ។»
២) When you follow the plot of this story at first, it seems that the main characters are going to have a big problem. However, at the end, this plot turns out to come up roses.
To come up roses សំដៅលើស្ថានការណ៍ណាដែលដំបូងឡើយហាក់ដូចជាមិនសូវល្អ តែក្រោយមកក៏ប្រែជាវិជ្ជមានវិញ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «នៅពេលអ្នកបន្តតាមដានសាច់រឿងនៃរឿងមួយនេះដំបូង មើលទៅហាក់ដូចជាតួអង្គចម្បងនឹងត្រូវជួបបញ្ហាធំក្នុងពេលខាងមុខ។ ទោះជាយ៉ាងណានៅចុងបញ្ចប់ សាច់រឿងនេះក៏ប្រែជាវិជ្ជមានវិញ។»
៣) After the thorough investigation, they can clear their name and come up smelling like roses again.
To come up/out smelling like roses មានន័យថាត្រូវបានមនុស្សជឿជាក់ថាអ្នកស្អាតស្អំក្រោយពីបានឆ្លងកាត់ស្ថានការណ៍លំបាកដែលបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នក។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ក្រោយពីបានស៊ើបអង្កេតហ្មត់ចត់រួចហើយ ពួកគេក៏បានរកឃើញភាពស្អាតស្អំរបស់ខ្លួនវិញ។»
៤) His flowery writings make readers full with imagination when reading his works.
Flowery speech/writing សំដៅលើការនិយាយឬការសរសេរណាដែលពោរពេញដោយការលេងពាក្យពេចន៍នៅពេលរៀបរាប់ពីអ្វីមួយ ដែលខុសពីការសរសេរដែលប្រើពាក្យពេចន៍សាមញ្ញនិងចំៗ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ការសរសេរដែលពោរពេញដោយការលេងពាក្យពេចន៍របស់គាត់បានធ្វើឲ្យអ្នកអានពោរពេញដោយការស្រមើស្រមៃនៅពេលបានអានស្នាដៃរបស់គាត់។»
៥) Everything is beautiful in their own ways. Nothing is perfect. If you try to gild the lily, you will only make it look worse.
To gild the lily មានន័យថាធ្វើឲ្យអ្វីដែលស្អាតស្រាប់ហើយ ល្អស្រាប់ហើយដូចជាផ្កាលីលីកាន់តែស្អាតជាងមុនឬកាន់តែល្អជាងមុន។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «អ្វីៗសុទ្ធតែស្រស់ស្អាតទៅតាមរបៀបរបស់វា។ គ្មានអ្វីមួយដែលល្អឥតខ្ចោះនោះទេ។ បើអ្នកព្យាយាមធ្វើឲ្យអ្វីដែលស្អាតស្រាប់ហើយកាន់តែស្អាតជាងមុន នោះអ្នកនឹងកាន់តែធ្វើឲ្យវាអាក្រក់មើលជាងមុន។»
ដោយ៖ ស្រីពៅ