ឃ្លាកិរិយាសព្ទចំនួន៦ដែលអ្នកគួរចេះប្រើប្រាស់ សម្រាប់ពិពណ៌នាពីអារម្មណ៍
ថ្ងៃនេះយើងនាំគ្នាមកសិក្សាអំពីឃ្លាកិរិយាសព្ទនៅក្នុងភាសាអង់គ្លេសចំនួន៦ ដែលត្រូវបានគេប្រើប្រាស់សម្រាប់ពិពណ៌នាពីអារម្មណ៍ដែលមនុស្សយើងជួបប្រទះ។ ខាងក្រោមនេះគឺជាឃ្លាកិរិយាសព្ទទាំង៦នេះ:
១) If she could put down the event that happened to her two years ago which until now still keeps eating away at her, how happier she is now !
To eat away at someone សំដៅលើរឿងរ៉ាវឬការចងចាំអ្វីមួយដែលនៅពេលនឹកឃើញដល់វា ធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែពិបាកចិត្តជាងមុន។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «បើនាងអាចទម្លាក់ចុះរឿងរ៉ាវដែលបានកើតឡើងចំពោះនាងកាលពី២ឆ្នាំមុន ដែលមកទល់ឥឡូវនេះហើយនៅពេលនឹកឃើញនៅតែធ្វើអារម្មណ៍នាងពិបាកចិត្ត តើនាងនឹងមានក្ដីសុខប៉ុណ្ណា!»។
២) When she raked up the past, at that instant, the atmosphere in the room and everyone's expression seemed to have changed.
To rake something up មានន័យថាកកូរកកាយរឿងចាស់ណាដែលគួរត្រូវបានបំភ្លេចចោល ព្រោះវាធ្វើឲ្យនរណាម្នាក់ខឹងឬក្ដៅក្រហាយ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «នៅពេលនាងកកូរកកាយពីអតីតកាលឡើងមក ក្នុងខណៈពេលនោះ បរិយាកាសនៅក្នុងបន្ទប់និងទឹកមុខរបស់មនុស្សគ្រប់គ្នាហាក់ដូចជាបានផ្លាស់ប្ដូរ។»
៣) You may be able to trick other people into thinking that you are fine, but you cannot deceive me. Deep down I know that you are bottling up your feeling.
To bottle up something មានន័យថាលាក់ទុកមិននិយាយពីអ្វីដែលបានធ្វើឲ្យអ្នកមានកង្វល់ឬក៏ខឹង។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ឯងប្រហែលជាអាចបំភ័ន្តអ្នកដទៃទៅក្នុងការគិតថាឯងមិនអី ប៉ុន្តែឯងមិនអាចបំភ័ន្តខ្ញុំបាននោះទេ។ ក្នុងជម្រៅចិត្ត ខ្ញុំដឹងថាឯងកំពុងតែលាក់ទុកមិននិយាយពីអារម្មណ៍របស់ខ្លួនឯង។»
៤) That child looks pitiful. Even though he is disappointed in his mother, but he still tries to fight down his feeling and not to express it out.
To fight down something មានអត្ថន័យប្រហាក់ប្រហែលគ្នានឹងឃ្លាកិរិយាសព្ទទី៣ដែរ ដែលប្រើសម្រាប់មានន័យថាប្រយុទ្ធជាមួយអារម្មណ៍ ព្យាយាមមិនបង្ហាញពីអារម្មណ៍នៅក្នុងចិត្តរបស់ខ្លួនឯង។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ក្មេងមួយនោះមើលទៅគួរឲ្យអាណិតណាស់។ បើទោះជាវាអន់ចិត្តនឹងម្ដាយរបស់វាក៏ដោយក៏វានៅតែប្រយុទ្ធជាមួយអារម្មណ៍ខ្លួនឯង ហើយមិនបញ្ចេញវាចេញមកដែរ។»
៥) Life may be full of sufferings, but if you get over each of them, after that you will become more mature and stronger.
To get over something មានន័យថាមានអារម្មណ៍ល្អប្រសើរឡើងវិញក្រោយពីបានឆ្លងកាត់បទពិសោធន៍អ្វីមួយដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ជីវិតអាចនឹងពោរពេញទៅដោយសេចក្ដីទុក្ខ ប៉ុន្តែបើសិនជាអ្នកអាចឆ្លងកាត់វាម្ដងមួយៗបាន ក្រោយពីនោះអ្នកនឹងមានភាពចាស់ទុំជាងមុននិងរឹងមាំជាងមុន។»
៦) No matter what happens in your life, life is still moving on and it doesn't stop for anyone. For this reason, you need to pull yourself together again after this experience.
To pull oneself together មានន័យថាប្រមូលអារម្មណ៍ខ្លួនឯងឲ្យស្ងប់និងធម្មតាមកវិញបន្ទាប់ពីបានជួបរឿងដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «មិនថាមានអ្វីកើតឡើងនៅក្នុងជីវិតអ្នកក៏ដោយ ជីវិតនៅតែបន្តនៅមុខជានិច្ចហើយវាមិនឈប់សម្រាប់នរណាម្នាក់នោះឡើយ។ ហេតុផលនេះហើយទើបអ្នកត្រូវប្រមូលអារម្មណ៍ខ្លួនឯងមកវិញបន្ទាប់ពីបទពិសោធន៍មួយនេះ។»
ដោយ៖ ស្រីពៅ