តោះមកស្គាល់ប្រទេសទាំង ៨ឈានមុខគេលើការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត!​



កាលពីឆ្នាំ ២០១៨ កន្លងទៅគេបានរកឃើញថា មានអត្ថបទវិទ្យាសាស្ត្រ និងវិស្វកម្មជាង ២,៥ លានអត្ថបទត្រូវបានចេញផ្សាយនៅទូទាំងពិភពលោក។ នៅក្នុងនោះ ប្រទេសចិនបានដណ្តើមតំណែងអាមេរិកក្លាយជាមហាអំណាចដែលបានបោះពុម្ភផ្សាយអត្ថបទស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មច្រើនជាងគេនៅលើសាកលលោក។ 

មូលនិធិវិទ្យាសាស្ត្រជាតិអាមេរិក (NSF) បានចេញផ្សាយទិន្នន័យដែលបង្ហាញថា អត្ថបទវិទ្យាសាស្ត្រ និងវិស្វកម្មចំនួន ២ ៥៥៥ ៩៥៩ អត្ថបទ ត្រូវបានចេញផ្សាយនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៨ កន្លងទៅ។ ចំនួននេះមានការកើនឡើងគួរឲ្យកត់សម្គាល់លើកំណត់ត្រាចាស់ ១ ៧៥៥ ៨៥០ អត្ថបទកាលពីមួយទសវត្សរ៍មុន។

លទ្ធផលនៃការស្រាវជ្រាវសកលនៅក្នុងវិស័យនេះបានកើនឡើងប្រហែល ៤ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ហើយអត្រាកំណើនអត្ថបទស្រាវជ្រាវរបស់ចិនគឺកើនឡើងគួរឲ្យកត់សម្គាល់ដែលស្មើនឹង២ ដងនៃមធ្យមភាគកំណើនពិភពលោក។ ដូចនេះអាមេរិកដែលឈរនៅកំពូលតារាងកាលពីឆ្នាំ ២០០៨ ឥឡូវនេះ បានធ្លាក់មកលេខពីរត្រូវជំនួសដោយប្រទេសចិនហើយ។ 

នៅក្នុងឆ្នាំ ២០០៨ អាមេរិកបានបោះពុម្ពអត្ថបទចំនួន ៣៩៤ ៩៧៩ អត្ថបទជាទិនានុប្បវត្តិ (Journal) ខណៈដែលចិនឈរនៅលេខ២មានចំនួន ២៤៩ ០៤៩ អត្ថបទ ។ យ៉ាងណាមិញ អត្រាកំណើនយ៉ាងឆាប់រហ័សរបស់ចិនត្រូវបានមើលឃើញថា ការចេញផ្សាយរបស់ខ្លួនបានកើនឡើងដល់ទៅ ៥២៨ ២៦៣ អត្ថបទកាលពីឆ្នាំ ២០១៨ ស្របពេលដែលអាមេរិកបានចេញផ្សាយចំនួន ៤២២ ៨០៨ អត្ថបទ ។

ចំណែកឥណ្ឌាវិញជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងឆ្នាំ ២០១៨ ដែលមានចំនួនអត្ថបទចេញផ្សាយ ១៣៥ ៧៨៨ អត្ថបទ។ រីឯសហភាពអឺរ៉ុបវិញបានចេញផ្សាយរួមគ្នាចំនួន ៦២២ ០០០ អត្ថបទដែលមានន័យថា អត្ថបទផ្សាយក្នុងតំបន់នេះមានចំនួនជិតមួយភាគបួននៃចំនួនអត្ថបទសរុបនៅលើសកលលោក។

ខាងក្រោមនេះជាឈ្មោះបណ្តាប្រទេសទាំង១០នេះដែលកំពុងឈានមុខគេលើការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត៖
១.ចិន
២.អាមេរិក
៣.ឥណ្ឌា
៤.អាល្លឺម៉ង់
៥.ជប៉ុន
៦.ចក្រភព​អង់គ្លេស
៧.រុស្ស៊ី
៨.អ៊ីតាលី



ប្រភព៖ Weforum

X
5s