ហេតុផលអ្វី បានជាប្រទេសជាង ១២០ស្នើសុំរៀនពីកូរ៉េខាងត្បូងរឿងប្រឆាំងកូវីដ១៩?
ចាប់ផ្ដើមពីពេលដែលកូរ៉េខាងត្បូងបានរកឃើញករណីដំបូងលើកូវីដ ១៩ កាលពីចុងខែមករាកន្លងទៅ កូរ៉េខាងត្បូងបានធ្វើការប្រាជ្ញាចិត្តក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ តែអ្វីដែលគួរឲ្យកត់សម្គាល់កំណើនអ្នកឆ្លងវីរុសនេះក្នុងប្រទេសរបស់ខ្លួនកាន់តែច្រើន និងមានការឆ្លងយ៉ាងឆាប់រហ័ស។
ចុចអាន៖ ៦០% អ្នកឆ្លង COVID មិនបញ្ចេញរោគសញ្ញា តែអត្រាចម្លងទៅអ្នកដទៃខ្ពស់បំផុត
បើយើងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Kang Kyung Wha តាមរយៈ World Economic Forum លោកស្រីបានមានប្រសាសន៍ថា៖ «មុនពេលដែលយើងទទួលបានជោគជ័យលើវីរុសមួយក៏បានធ្វើឲ្យយើងព្រួយបារម្ភនិងភ័យខ្លាចដូចគ្នា វាមិនខុសពីប្រទេសនៅតាមបណ្ដាទ្វីបអឺរ៉ុបពេលនេះនោះទេ»។ លក្ខខណ្ឌដែលពិបាកបំផុតនោះគឺ Super Spreader ព្រោះនៅពេលដំបូងនៅចន្លោះពីថ្ងៃទី ១៩ ខែមករាដល់ថ្ងៃទី ១៨ ខែកុម្ភៈ ២០២០ កូរ៉េខាងត្បូងមានអ្នកឆ្លងសរុបសរុបតែ ៣០ ករណីប៉ុណ្ណោះ ហើយគ្មានអ្នកស្លាប់នោះទេ។ តែល្បឿននៃការឆ្លងដ៏យឺតនេះបានប្រែក្លាយទៅជាការកើនឡើងយ៉ាងគំហុកព្រោះតែមនុស្សចំនួន ៣១ នាក់ ព្រោះ ហើយអ្នកជំងឺទាំង ៣១ នាក់នោះត្រូវបានគេកំណត់ថាជា Super Spreader ហើយពួកគេក៏បានចម្លងទៅមនុស្សមួយចំនួនធំផងដែរនៅក្នុងប្រទេស។
ចុចអាន៖ ពិតជាដំណឹងល្អណាស់! ជនបរទេស ៨ នាក់និងជនជាតិខ្មែរម្នាក់ជាសះស្បើយពី COVID នៅថ្ងៃនេះ
ប៉ុន្តែដោយសារចំណាត់ការនិងការគ្រប់គ្រងបានល្អរបស់ប្រទេសកូរ៉េខាងត្បូង រួមជាមួយការយចិត្តទុកដាក់ខ្លាំងបំផុតលើការងារតេស្ត បានធ្វើឲ្យគេអាចគ្រប់គ្រងលើស្ថានការណ៍អាក្រក់សម្រាប់ប្រទេសគេបាន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ World Economic Forum។ វិធានការដែលកូរ៉េខាងត្បូងធ្វើបានល្អគឺ ការធ្វើតេស្តលើប្រជាជនរបស់គេ ហើយវាក៏ជាការកាត់បន្ថយល្បឿននៃការរីករាលដាលនៃវីរុសកូវីដ ១៩ យ៉ាងឆាប់រហ័ស។ កូរ៉េខាងត្បូងបានបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការធើ្វតេស្តដោយប្រើ Phone Booths រៀបចំឡើងដោយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ដោយដាក់អ្នកជំងឺក្នុង Booths នោះ (ដោយរក្សាទីតាំងផ្ទុយពីជញ្ជាំងកញ្ចក់) ឯក្រុមគ្រូពេទ្យ ឬមន្ត្រីពេទ្យនៅខាងក្រៅដោយប្រើកាសដើម្បីឆ្លើយឆ្លងជាមួយអ្នកជំងឺ មានពាក់ស្រោមដៃប្លាស្ទិចដើម្បីប្រែទីតាំងអ្នកជំងឺ ហើយ Booths នេះអាចផ្តល់លទ្ធផលតេស្តក្នុងរយៈពេលត្រឹមតែ ៧នាទី។ នេះជាសមត្ថភាពពិសេសក្នុងការ ដែលអាចមានប្រសិទ្ធភាពខ្ពស់រហូតដល់ទៅ ១០ ដងនៃការធ្វើតេស្តនៅតាមប្រទេសផ្សេងៗ។
វិធានការបន្ថែមផ្សេងទៀតរបស់រដ្ឋាភិបាលរួមមាន ការផ្ញើសារទៅពលរដ្ឋនៅពេលដែលមានការស៊ើបអង្កេតនៅជិតទីតាំងរបស់ពួកគេលើករណី Covid-19 ហើយមន្រ្តីដែលតាមដានការផ្ទុះឡើងនៃកូវីដ ១៩ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទិន្នន័យពីកាតឥណទាន ទូរស័ព្ទដៃ និងកាមេរ៉ាសុវត្ថិភាពដើម្បីតាមដានចលនារបស់អ្នកជំងឺ។ ការប្រើកាម៉េរ៉ាសុវត្ថិភាពនេះគឺដើម្បីតាមដាននៅកន្លែងដែលមានផ្ទុះខ្លាំងលើករណីកូវីដ ១៩ ព្រោះគេបំពាក់បន្ថែមនូវការស្គេន ដូចជាម៉ាស៊ីនស្គេននៅតាមស្ថានីយ និងច្រកចេញចូលតំបន់ ឬប្រទេសនីមួយៗ។
ចុចអាន៖ រដ្ឋមន្ត្រី ៩ រូបបានបរិច្ចាគប្រាក់បៀវត្សដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ត្រឹមព្រឹកថ្ងៃទី ២ មេសានេះ
រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha បើប្រាប់ទៅព័ត៌មាន Reuters ថា បច្ចុប្បន្នកូរ៉េខាងត្បូងបានទទួលសំណើរពីប្រទេសចំនួន ១២១ សម្រាប់ជាជំនួយក្នុងការរកតេស្តរកវីរុសឆ្លង ព្រោះកូរ៉េខាងត្បូងបានចេញយុទ្ធនាការយ៉ាងជោគជ័យក្នុងការទប់ស្កាត់និងកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ ១៩ លំដាប់ទី ២ បន្ទាប់ពីប្រទេសចិន។ «យើងកំពុងទទួលបានសំណើរជាច្រើនពីបណ្ដាប្រទេសផ្សេងៗ ហើយឥឡូវនេះមានប្រទេសចំនួន ១២១ ហើយដែលកំពុងដាក់សំណើរមកកាន់យើង» លោកស្រីមានប្រសាសន៍បែបនេះ។
ចំណុចមួយទៀតដែលលេចធ្លោនោះគឺកូរ៉េខាងត្បូងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបប្រពន្ធ័គ្រប់គ្រងទិន្ន័យ (big-data analysis)និងបច្ចេកវិទ្យាសម្បនិម្មិត AI ក្នុងការទប់ទល់ជាមួយនឹងវីរុសកូវីឌ១៩ ដែលកំពុងវាយលុកប្រទេសមួយនេះ។ គិតក្នុងរយៈពេលខ្លី កូរ៉េខាងត្បូងអាចគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលនៃវីរុសកូរ៉ូណាបាន ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីវិភាគទិន្ន័យ ប្រព័ន្ធផ្ដល់ដំណឹងដំណើរការដោយបច្ចេកវិទ្យា AI និងប្រព័ន្ធអង្កេតតាមដានផងដែរ។ រដ្ឋាភិបាលកូរ៉េខាងត្បូងប្រើប្រពន្ធ័គ្រប់គ្រងទិន្ន័យដ៏ធំមួយ ដើម្បីរក្សាទិន្ន័យរបស់ប្រជាជន និង ជនបរទេសក្នុងប្រទេសទាំងអស់ រួមទាំងទិន្ន័យរបស់ស្ថាប័នរដ្ឋទាំងឡាយដូចជា មន្ទីរពេទ្យ ស្ថាប័នហិរញ្ញវត្ថុ ប្រព័ន្ធទូរគមនាគមន៍ និង សេវាកម្មដទៃជាច្រើនទៀតផងដែរ។
នៅពេលដែលមាននរណាម្នាក់ដែលរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា មនុស្សដទៃទៀតដែលរស់នៅតំបន់មួយនោះជាមួយអ្នកជំងឺនឹងទទួលបាន ដំណឹងតាមរយៈទូរស័ព្ទដៃ ដែលមានបង្ហាញពីពត៌មានធ្វើដំណើររបស់បុគ្គលនោះដូចជា សកម្មភាព និងទីកន្លែងដែលគេបានទៅដល់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយជាដើម។ ស្ថាប័នសុខាភិបាលរបស់រដ្ឋាភិបាលវិញ នឹងទទួលបានពត៌មានអំពីអ្នកជំងឺ ងាយស្រួលស្វែងរក និងតាមស្ថានភាពសុខភាពរបស់ពួកគេ និងដឹងអំពីទំនាក់ទំនងរបស់អ្នកជំងឺ និងថែមទាំងអាចធ្វើការតាមដាននិងធ្វើតេស្តវិជ្ជសាស្ត្រថែមទៀតផង។ មន្ទីពេទ្យ ឡានពេទ្យ និងមន្ទីពិសោធន៍តាមកម្មវិធីទូរស័ព្ទដៃជាដើម សុទ្ធតែពឹងផ្អែកលើវិស័យ IT និងបច្ចេកវិទ្យា ដែលផ្ដល់ដំណឹងឲ្យកាន់តែមានប្រសិទ្ធភាព។ សូមអានលម្អិត៖ នេះជាហេតុផល១ ដែល កូរ៉េខាងត្បូង ធ្វើឱ្យ Covid19 ថមថយប៉ុន្មានថ្ងៃចុងក្រោយនេះ!
មិនត្រឹមតែលើការងារតេស្តលើវីរុសនោះទេ ប៉ុន្តែកូរ៉េខាងត្បូងបានបង្កើតក្រុមការងារដើម្បីផ្ដល់ជំនួយទាំងឧបករណ៍និងចំណាយមនុស្សធម៌ថែមទៀត៕
ចុចអាន៖ មហាសេដ្ឋីអង់គ្លេស James Dyson ប្រើពេលតែ ១០ថ្ងៃឌីហ្សាញម៉ាស៊ីនជំនួយដង្ហើម ផលិត ១៥ម៉ឺនគ្រឿង
ដោយ៖ យ៉ាយ៉ា