វេជ្ជបណ្ឌិតជំនាញ: មនុស្សវ័យក្មេងភាគច្រើនមានតេស្តវិជ្ជមានលើកទី ២ ក្រោយជាសះស្បើយពី COVID​



យោងតាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ចិន South China Morning Post អ្នកវិទ្យាសាស្រ្តជំនាញមកពីប្រទេសចិននិងសហរដ្ឋអាមេរិចបានសិក្សារកឃើញថា ១៤% នៃអ្នកជំងឺដែលបានចេញពីមន្ទីរពេទ្យបន្ទាប់ពីព្យាបាលជាសះស្បើយពីកូវីដ ១៩ គឺទទួលបានលទ្ធផលវិជ្ជមានសម្រាប់ការធ្វើតេស្តបញ្ជាក់ពីករណីឆ្លងម្តងទៀត។ 

យើងតាមរបាយការណ៍ពីអ្នកស្រាវជ្រាវដែលសិក្សាទៅលើ ២៦២ ករណីនៃអ្នកជំងឺកូវីដ ១៩ ក្នុងនោះ ៣៨ ករណីគឺមានតេស្តវិជ្ជមានម្តងទៀតបន្ទាប់ពីបានជាសះស្បើយ ដែលស្ទើរនឹងសមាមាត្រ ១៤% នៃការសិក្សាមួយ ធ្វើឡើងកាលពីចុងខែកុម្ភៈដោយអាជ្ញាធរសុខាភិបាលនៅខេត្តក្វាងទុងប្រទេសចិន។

អត្ថបទ​ទាក់​ទង៖ បំរាមគោចរ​ថ្មីមួយទៀតទៅលើប្រជាជនថៃ នឹងត្រូវបានចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅ​

បើយោងទៅតាមគេហទំព័រ npr.org របស់សហរដ្ឋអាមេរិក បានសរសេរថា ការឆ្លងជាលើកទីពីរនៃវីរុសកូវីដ ១៩ ក្នុងទីក្រុងវូហានប្រទេសចិន កំពុងបង្កើនការព្រួយបារម្ភនៃរលកកំណើនលើកទី ២ នេះអាចធ្ងន់ធ្ងរជាងលើកមុន ហើយត្រូវបានគេដាក់ចម្ងល់និងការសង្ស័យទៅលើឧបករណ៍ធ្វើតេស្ត និងការធ្វើរោគវិនិច្ឆ័យ ក្នុងខណៈដែលចិនប្រកាសបិទទីក្រុងវូហានជាលើកទី ២ ដល់ថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២០ នេះ។ 

អត្ថបទ​ទាក់​ទង៖ ប្រយ័ត្ន! អ្នកប្រើប្រាស់កម្មវិធី Zoom ត្រូវដឹងពីវិធីសាស្ត្រទាំងនេះកុំឱ្យ hackers ធ្វើស៊ីបាន!​

តែទោះជាយ៉ាងណាក៏ដោយ តាមរយៈការសិក្សាស្រាវជ្រាវមួយធ្វើឡើងពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យតុងជឺក្នុងទីក្រុងវូហានដដែល បានរកឃើញតួលេខនៃអ្នកវិជ្ជមានសម្រាប់ការធ្វើតេស្តលើកទី ២ ត្រឹមតែ ៣% តែប៉ុណ្ណោះ ដោយការស្រាវជ្រាវចុងក្រោយនេះធ្វើដោយក្រុមគ្រូពេទ្យមកពី មន្ទីរពេទ្យ Shenzhen 3rd People មន្ទីរពេទ្យ Beijing Tsinghua Changgung សកលវិទ្យាល័យ Southern University of Science and Technology និង MIT ដែលបានចេញផ្សាយលើគេហទំព័រ Medrxv.org និងមិនទាន់បានពិនិត្យឡើងវិញដើម្បីបញ្ជាក់ឡើយ។

អត្ថបទ​ទាក់​ទង៖ ព្រោះ COVID ចូលឆ្នាំថ្មីឆ្នាំនេះ អាជ្ញាធរមិនអនុញ្ញាតឲ្យបានពិធីជប់លៀងជួបជុំនៅទីសាធារណៈឡើយ

ក្រុមអ្នកជំនាញស្រាវជ្រាវបានបញ្ជាក់ថា ពួកគេបានធ្វើការសិក្សាទៅលើអ្នកជំងឺទាំងអស់ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ Shenzhen 3rd people ចន្លោះពីថ្ងៃទី ២៣ ខេមរះដល់ថ្ងៃទី ២៥ ខែកុម្ភៈ។ ជាលទ្ធផលបានបង្ហាញគឺមានភាពប្រហាក់ប្រហែលគ្នា លទ្ធផលបង្ហាញថាមនុស្សវ័យក្មេងទំនងជាមានភាពវិជ្ជមានច្រើន នៅពេលធ្វើតែជាលើកទី ២ ហើយរោគសញ្ញារបស់ពួកគេគឺមានសភាពស្រាល។ ក្នុងចំណោមមនុស្ស ៣៨ នាក់ដែលបានលើកឡើងខាងលើបានរកឃើញភាពវិជ្ជមានជាទី ២ មានតែម្នាក់ប៉ុណ្ណោះដែលមានអាយុលើ ៦០ឆ្នាំ ខណៈម្នាក់ទៀតជាកុមារដែលមានអាយុក្រោម ១៤ ឆ្នាំ។ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងចំណោមមនុស្ស ៣៨ នាក់ខាងលើមានភាគរយតិចបំផុត ដែលបានរាយការណ៍ថាក្អក និងពិបាកដកដង្ហើម ក្រៅពីនោះគឺគ្មានអាការៈឡើយ ហើយភាគច្រើនក៏គ្មាននរណាដែលខ្លួនដែរ៕

អត្ថបទ​ទាក់​ទង៖ ហេតុផលអ្វី បានជាប្រទេសជាង ១២០ស្នើសុំរៀនពីកូរ៉េខាងត្បូងរឿងប្រឆាំងកូវីដ១៩?​

ដោយ៖ យ៉ាយ៉ា

 

X
5s