ទុក្ខជាន់លើទុក្ខ! ជប៉ុនជួបគ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រនៅតំបន់ប្រជុំកោះអូហ្កាសាវ៉ារ៉ា​



រញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រវាយបានវាយប្រហារតំបន់ប្រជុំកោះអូហ្កាសាវ៉ារា (Ogasawara) របស់ជប៉ុននាថ្ងៃសៅរិ៍នេះ។ នោះបើយោងតាមភ្ងាក់ងារឧត្ដុនិយមជប៉ុន (Japan Meteorological Agency) ដែលចុះផ្សាយដោយការសែត Xinhua នាពេលមុននេះបន្តិច។ 

ប្រភពរូប៖ wetpixel

រញ្ជួយដីកម្រិតធ្ងន់នេះបានកើតឡើងនៅម៉ោង 17:26 ម៉ោងក្នុងតំបន់ ក្នុងជម្រៅដី ៤៩០គីឡូម៉ែត្រ។ ប៉ុន្តែភ្ងាក់ងារឧត្ដុនិយមជប៉ុន (JMA) បានប្រកាសថាគ្រោះរញ្ជួយដីនេះមិនមានបង្កឲ្យមានរលកស៊ូណាម៉ិកនោះឡើយ ហើយក៏មិនទាន់ដឹងអំពីផលខូចខាត អ្នកស្លាប់ឬរងរបួសនោះដែរ។

ប្រភពរូប៖ Japan Guide

គួរបញ្ជាកផងដែរថា តំបន់ប្រជុំកោះអូហ្កាវ៉ារា ឬគេហៅម្យ៉ាងទៀតថាប្រជុំកោះបូនិន (Bonin) មានប្រវែង ១០០០គីឡូម៉ែត្រពីទីក្រុងតូក្យូ ដោយមានប្រជាជនរស់នៅប្រមាណ ២ ៤៤០ នាក់ក្នុងឆ្នាំ២០១៥។

គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បន្ថែមពីលើបន្ទុកលើប្រទេសជប៉ុន ដែលកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារជំងឺកូវីដ១៩ ដែលមានអ្នកឆ្លង ៩ ៧៩៥ករណី អ្នកស្លាប់ ១៥៥ករណី៕ 

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

 

X
5s